en     km
en     km

មន្ទីរពេទ្យនៅទីក្រុងធំៗមួយចំនួននៃប្រទេសចិន មានកុមារកើតជំងឺផ្លូវដង្ហើមជាច្រើន

Share

មន្ទីរពេទ្យក្នុងទីក្រុងប៉េកាំង និងភាគខាងជើងនៃប្រទេសចិនកំពុងប្រឈមនឹងការកើនឡើងនៃចំនួនកុមារដែលមានជំងឺផ្លូវដង្ហើម ខណៈប្រទេសនេះទើបឈានចូលរដូវរងា បន្ទាប់ពីមានការថយចុះនូវភាពតឹងរ៉ឹងនៃCovid-19 ជិតមួយឆ្នាំមុន។

មន្ត្រីសុខាភិបាលនៅទីក្រុងប៉េកាំង និងទីក្រុងធំៗផ្សេងទៀតនៅភាគខាងជើងនៃប្រទេសចិន បាននិយាយថា ជំងឺទូទៅដែលមានទៅតាមរដូវ រួមមានជំងឺគ្រុនផ្តាសាយ និងវីរុសsyncytial          ផ្លូវដង្ហើម(RSV) ក៏ដូចជាជំងឺរលាកសួត mycoplasma ដែលជាការឆ្លងបាក់តេរីបណ្តាលឱ្យមានការឆ្លងមេរោគស្រាល ហើយជាមូលហេតុដែលឆាប់ប៉ះពាល់ដល់កុមារផងដែរ កំពុងកើតមាននៅប្រទេសចិន។ ក្នុងស្ថានភាពនេះនៅប្រទេសចិនធ្វើឱ្យមានការព្រួយបារម្ភជាសកល បន្ទាប់ពីអង្គការសុខភាពពិភពលោក (WHO)កាលពីថ្ងៃពុធ ទី២២ ខែវិច្ឆិកា​ ឆ្នាំ២០២៣បានស្នើឱ្យប្រទេសចិនផ្តល់ព័ត៌មានលម្អិតអំពីការកើនឡើងនៃជំងឺផ្លូវដង្ហើម និងរាយការណ៍អំពីចង្កោមនៃជំងឺរលាកសួតដែលមិនអាចធ្វើរោគវិនិច្ឆ័យបានចំពោះកុមារ។

សារព័ត៌មាន CNN បានដកស្រង់ប្រសាសន៍ លោកJin Dongyan អ្នកឯកទេសខាងមេរោគនៅវិទ្យាស្ថានវិទ្យាសាស្ត្រជីវវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យហុងកុងដែលបានលើកឡើងថា «យើងមិនទាន់មានភស្តុតាងដែលបញ្ជាក់ថាមានមេរោគមិនស្គាល់អត្តសញ្ញាណលាក់ខ្លួននៅកន្លែងណាមួយនោះទេ»។

យ៉ាងណាមិញក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ឪពុកម្តាយជនជាតិចិនបានបង្ហាញការត្អូញត្អែរនៅលើបណ្ដាញសង្គមអំពីស្ថានភាពដែលមានមនុស្សច្រើនកកកុញនៅមន្ទីរពេទ្យ ដែលជាកន្លែងកុមារត្រូវចំណាយ​ពេលច្រើនដល់ទៅរាប់ម៉ោងដើម្បីទៅជួបគ្រូពេទ្យ ធ្វើតេស្តឈាម ឬបូបឈាមមកពិនិត្យ។  នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Weibo របស់ចិនមានរូបថតចែករំលែកដែលបានបង្ហាញពីអេក្រង់មន្ទីរពេទ្យជូនដំណឹងដល់អ្នកជំងឺថា ក្នុងរយៈពេលប្រហែល១៣ម៉ោង មានតម្រង់ជួរមនុស្សជាង​ ៧០០នាក់។        ក្នុងស្ថានភាពតានតឹងនិងអាចបង្កឲ្យមានហានិភ័យខ្ពស់នេះ អាជ្ញាធរសុខាភិបាលជាតិរបស់ប្រទេសចិន និងមន្ត្រីមន្ទីរពេទ្យបានដាស់តឿនម្តងហើយម្តងទៀតថា ឪពុកម្តាយមិនត្រូវប្រញាប់ប្រញាល់យកកុមារទៅកាន់មន្ទីរពេទ្យធំនោះទេ និងអំពាវនាវឱ្យពួកគេយកកុមារទៅពិនិត្យរោគនៅមណ្ឌលសុខភាពផ្សេងទៀតដែលផ្តល់សេវាថែទាំបឋម ឬសេវាទូទៅជាមុនសិន។

លោកស្រី Christine Jenkins សាស្ត្រាចារ្យផ្នែកវេជ្ជសាស្ត្រផ្លូវដង្ហើមនៅ សាកលវិទ្យាល័យ UNSW Sydney មានប្រសាសន៍ថា ការកើនឡើងនៃការឆ្លងមេរោគផ្លូវដង្ហើមដែលជាមេរោគចំពោះកុមារនៅពេលនេះគឺជារឿងមួយដែលមិននឹកស្មានដល់នោះទេ។   ទោះជាយ៉ាងណាក៏ដោយ លោកស្រីផ្ដល់អនុសាសន៍ថា នៅក្នុងបរិបទនៃការរាតត្បាតដោយសារតែវីរុសថ្មីដូចជា (វីរុសកូរ៉ូណាប្រភេទថ្មី)និងសក្តានុពលនៃមេរោគថ្មីផ្សេងទៀតដែលទាក់ទងនឹងជំងឺផ្លូវដង្ហើមត្រូវរាយការណ៍ភ្លាមៗនិងត្រូវត្រួតពិនិត្យជាចាំបាច់ ៕

ប្រភព៖ CNN ចុះថ្ងៃព្រហស្បតិ៍ ទី២៤​ ខែវិច្ឆិកា​ ឆ្នាំ២០២៣

Share

Image Not Found
Image

ព័ត៌មានទាក់ទង