មន្ត្រីធនាគារថ្នាក់កណ្តាលព្រមានថា បទល្មើសហិរញ្ញវត្ថុនៅប្រទេសចិនដែលមានដូចជាការលាងលុយមានចំនួនកាន់តែកើនឡើងជាបន្តបន្ទាប់។ ក្នុងនោះ ក្រុមជនពាលកើនឡើងរាប់ពាន់លាននាក់ជារៀងរាល់ឆ្នាំនៅក្នុងប្រទេសចិន។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃអង្គារ ទី២១ ឆ្នាំ២០២៣។
ក្នុងពេលដំណាលគ្នានេះ ការឆបោកតាមប្រព័ន្ធអ៊ីនធឺណែតក៏ជារឿងមួយសំខាន់ផងដែរក្នុងការរក្សាសន្តិសុខជាតិ និងសន្តិសុខហិរញ្ញវត្ថុ។ បញ្ហានេះទៀតសោត ចិនដីគោកនិងសិង្ហបុរីបានរាយការណ៍ពីហានិភ័យខ្ពស់នៃការលាងលុយកខ្វក់ និងហិរញ្ញប្បទានភេរវកម្ម បើធៀបនឹងឆ្នាំមុន។ ខណៈទីក្រុងហុងកុងបានបង្ហាញពីភាពប្រសើរឡើង។
កាលពីថ្ងៃសុក្រ ទី១៧ ខែវិច្ចិកា ឆ្នាំ២០២៣ លោក Wang Jing អនុប្រធានការិយាល័យប្រឆាំងការលាងលុយរបស់ធនាគារចិនមានប្រសាសន៍ថា បច្ចុប្បន្ន ស្ថាប័នហិរញ្ញវត្ថុចិនខ្វះសមត្ថភាពគ្រប់គ្រងការអនុលោមភាព និងបច្ចេកវិជ្ជាបទប្បញ្ញត្តិ ដើម្បីដោះស្រាយនូវភាពស្មុគស្មាញឬរអាក់រអួលនៃបទល្មើសហិរញ្ញវត្ថុ និងវិស័យហិរញ្ញវត្ថុដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនេះ។ លោកបានបន្តថា បទល្មើសហិរញ្ញវត្ថុជាច្រើន រួមទាំងការបោកប្រាស់តាមរយៈទូរគមនាគមន៍ និងការលេងល្បែងតាមអ៊ីនធឺណិតកំពុងមានទំនាក់ទំនងគ្នាយ៉ាងស្អិតរមួតជាមួយនឹងការលាងលុយកខ្វក់ ដែលបង្កជាបញ្ហាប្រឈមថ្មីសម្រាប់ប្រទេស។
ចំណែកលោក Han Dongping មេធាវីជំនាញផ្នែកហិរញ្ញវត្ថុបានលើកឡើងថា កិច្ចខិតខំប្រឹងប្រែងក្នុង ប្រឆាំងនឹងការលាងលុយពីប្រទេសចិន មានសារៈសំខាន់ខ្លាំងណាល់ក្នុងការទប់ស្កាត់ឧក្រិដ្ឋកម្មនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយសារតំបន់នេះគឺជាតំបន់មួយដែលងាយរងគ្រោះខ្លាំងបំផុតរបស់ពិភពលោក។លោកបានបានបន្ថែមទៀតថា ចាប់តាំងពីធ្វើសកម្មភាពលាងលុយកខ្វក់ កិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសនានា បានទាមទារឲ្យមានការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មបែបនេះ ប្រកបដោយប្រសិទ្ធភាព។
គួរបញ្ជាក់ដែរថា កាលពីខែមករា ឆ្នាំ២០២២ ក្រសួងរបស់ចិនចំនួន ១១ បានប្រកាសរួមគ្នានូវយុទ្ធនាការប្រឆាំងការលាងលុយកខ្វក់ ដែលមានរយៈពេលរហូតដល់ឆ្នាំ២០២៤ ដោយផ្សាភ្ជាប់បញ្ហានេះទៅនឹងសន្តិសុខជាតិ ស្ថិរភាពសង្គម កំណើនសេដ្ឋកិច្ច ក៏ដូចជាផលប្រយោជន៍សាធារណៈផងដែរ៕
ប្រភព៖ CNA ចុះថ្ងៃអង្គារ ទី២១ ឆ្នាំ២០២៣