ភ្នំពេញ៖ សំបុត្រអត្រានុកូដ្ឋាន គឺជាចំណងផ្លូវច្បាប់ដែលចង់ភ្ជាប់រវាងបុគ្គលម្នាក់ជាមួយរដ្ឋ ហើយពលរដ្ឋគ្រប់រូបចាំបាច់ត្រូវមានសំបុត្រអត្រានុកូដ្ឋាននេះ ព្រោះសំបុត្រអត្រានុកូដ្ឋាន បានផ្តល់ផលប្រយោជន៍ជាច្រើនដល់បុគ្គលម្នាក់ៗ។ ពោលគឺមានន័យថា មនុស្សម្នាក់ដែលមានអត្រានុកូដ្ឋាន គឺបានបំពេញតួនាទីជាពលរដ្ឋពេញលេញ ដើម្បីចូលរួមក្នុងការសម្រេចចិត្តធ្វើកិច្ចការផ្សេងៗនៅក្នុងសង្គម។ សំបុត្រអត្រានុកូដ្ឋាន សម្តៅទៅលើលិខិតផ្លូវការដែលរដ្ឋទទួលស្គាល់មានបីប្រភេទ គឺសំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ និងសំបុត្រមរណភាព។
ដើម្បីជ្រាបឱ្យកាន់តែច្បាស់ពីសារៈប្រយោជន៍នៃសំបុត្រអត្រានុកូដ្ឋាននិងប្រវត្តិខ្លះនៃសំបុត្រនេះ ជាបន្តសូមអញ្ជើញស្តាប់បទសម្ភាសន៍រវាងលោក ម៉ៅ សំណាង អ្នកសារព័ត៌មានរបស់វិទ្យុស្ត្រី FM ១០២ នៃមណ្ឌលព័ត៌មានស្ដ្រីកម្ពុជា ជាមួយនឹង លោក ព្រុំ រិទ្ធី សាស្ត្រាចារ្យផ្នែកនីតិឯកជន នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចដូចតទៅ៖