en     km
en     km

ជនជាតិថៃ៤១នាក់ ត្រូវបញ្ជូនមកខេត្ត Kengtung ប្រទេសមីយ៉ាន់ម៉ាដើម្បីវិលមកមាតុប្រទេសវិញ

Share

 

ក្រុមទីមួយនៃជនជាតិថៃចំនួន៤១នាក់ បានចាកចេញពីកន្លែងជាប់គាំងមួយនៅភាគឦសាន នៃប្រទេសមីយ៉ាន់ម៉ា ក្រោយមានការប៉ះទង្គិចរវាងទាហានមីយ៉ាន់ម៉ា និងក្រុមឧទ្ទាមជនជាតិភាគតិច។

(កញ្ញា សៃ ចន្ធី​ រាយការណ៍)

ទាក់ទិននឹងជនជាតិថៃមួយក្រុម ដែលបានជាប់គាំងនៅទីតាំងមួយកន្លែងនៃភាគ­ឦសាន ប្រទេសមីយ់ាន់ម៉ា ត្រូវ​បាន​ជម្លៀស​ចេញ​ពីស្រុក​Laukkaing ​ទៅ​ខេត្ត Kengtung ​នៃប្រទេសមីយ៉ាន់ម៉ា ​ដោយ​រង់ចាំ​ការ​វិលត្រឡប់មក​កាន់មាតុ​​ប្រទេស​ថៃវិញ។ យោងតាមរបាយការណ៍ពីកងកម្លាំង លោក Pha Muang យោធភូមិភាគទី៣បាននិយាយថា​ ជនជាតិថៃចំនួន ៤១នាក់ក្នុងនោះមានបុរស ២៣នាក់ និងស្ត្រី ១៨នាក់បានមកដល់ខេត្ត Kengtung ប្រទេសមីយ៉ាន់ម៉ា នៅវេលាម៉ោង ១០ និង ៣០ នាទីយប់នាថ្ងៃពុធ ទី១៥ ខែសីហា ឆ្នាំ២០២៣។ យ៉ាងណាមិញ ជនជាតិថៃទាំងនោះនឹងត្រូវវិលត្រឡប់មកកាន់មាតុប្រទេសវិញតាមច្រកព្រំដែន Ta chi lek នៃប្រទេសមីយ៉ាន់ម៉ា ទៅកាន់ស្រុក Mae Sai ភាគខាងជើងនៃខេត្តឈៀងរ៉ៃ ប្រទេសថៃ។

បើយោងតាមនាយករដ្ឋមន្ត្រីថៃ លោក​ សេដ្ឋា ថាវីស៊ីន បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុង San Francisco កាលពីថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា​ ឆ្នាំ២០២៣ ថា ក្រសួងការពារជាតិគ្រោងនឹងបញ្ចប់ការវិលត្រឡប់មកមាតុប្រទេសរបស់ជនជាតិថៃទាំង ៤១នាក់ ពីច្រកព្រំដែន Ta chi lek វិញនៅថ្ងៃព្រហស្ប ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។ អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Chai Wacharongke បាននិយាយកាលពីថ្ងៃពុធ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ថា កងទ័ពថៃបានសម្របសម្រួលជាមួយកងទ័ពរដ្ឋ United Wa ដើម្បីជួយសម្រួលដល់ការជម្លៀសជនជាតិថៃទាំង ៤១នាក់នោះទៅកាន់ខេត្ត Kengtung ប្រទេសមីយ៉ាន់ម៉ា។

សូមជម្រាបផងដែរថាក្រុមជនជាតិថៃទាំង ៤១នាក់នេះ ​គឺ​ជា​ផ្នែក​មួយ​នៃ​ជនជាតិ​ថៃ​ជាង ១៦២នាក់​ដែល​ត្រូវបានក្រុមឆបោក បោកឱ្យទៅធ្វើការខុសច្បាប់នៅក្នុងប្រទេសមិយ៉ាន់ម៉ា និងទើបតែ​ត្រូវ​បាន​ជួយ​សង្គ្រោះ​ដោយ​អាជ្ញាធរ​មីយ៉ាន់ម៉ា និងបញ្ចូនមកទីក្រុង​ Linchang ក្នុងខេត្ត Yunanរបស់ប្រទេសចិនកាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ៕

ប្រភព៖ Bangkok post ចុះថ្ងៃព្រហស្បត្តិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣

Share

ព័ត៌មានទាក់ទង

Image