en     km
en     km

អាស៊ាន៖ រដ្ឋមន្រ្តីការពារជាតិនឹងពិភាក្សាពីវិបត្តិសកលនៅសប្តាហ៍នេះ

Share

 

បណ្តារដ្ឋមន្ត្រីការពារជាតិនៅតំបន់អាស៊ីអាគ្នេយ៍ទាំងអស់ នឹងចូលជួបប្រជុំប្រចាំឆ្នាំពីបញ្ហានានាដែលកំពុងកើតមាននៅលើសកលលោកនៅថ្ងៃពុធ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣នៅប្រទេសឥណ្ឌូនេស៊ី។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃពុធ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

ការជួបប្រជុំប្រចាំឆ្នាំនេះ នឹងផ្តោតសំខាន់លើជម្លោះនៅមជ្ឈិមបូព៌ាដែលជាវិវាទរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ និងជម្លោះរវាងអ៊ុយក្រែននិងរុស្ស៊ី ខណៈសមុទ្រចិនខាងត្បូងក្លាយជាភាពតានតឹងសម្រាប់ប្រទេសចិន ហ្វីលីពីននិងបណ្តាប្រទេសមួយចំនួនដែលនៅបណ្តោយខ្សែសមុទ្រនេះ។ ជាងនេះទៀត សមាជិកអាស៊ានទាំងអស់កំណត់ការពង្រឹងលើអព្យាក្រឹតភាពចំពោះប្រទេសមហាអំណាចដែលកំពុងដាក់សម្ពាធនិងឥទ្ធិពលនៅក្នុងតំបន់។

ជាមួយគ្នានេះដែរ ប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងជាប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បញ្ជាក់ថា សមាជិកអាស៊ានទាំងអស់បានចូលរួមលើកលែងតែរដ្ឋមន្រ្តីមីយ៉ាន់ម៉ាប៉ុណ្ណោះ។ ក្នុងចំណោមនោះមានរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin នឹងជួបសមាជិកអាស៊ាននៅថ្ងៃពុធ ទី១៥ ខែវិច្ឆិកានេះដែរ។
ដោយឡែក កិច្ចពិភាក្សាមួយទៀតនឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយរួមបញ្ចូលប្រទេសរុស្ស៊ី ចិន ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា នូវែលសេឡង់ និងអូស្ត្រាលី៕

ប្រភព៖ CNA ចុះថ្ងៃពុធ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣

Share

ព័ត៌មានទាក់ទង

Image