គ្រួសាររបស់អ្នកស្រី Narges Mohammadiបាននិយាយថាសកម្មជនសិទ្ធិមនុស្សអ៊ីរ៉ង់ដែលជាប់ពន្ធនាគារ បានចាប់ផ្តើមធ្វើកូដកម្មអត់អាហារ មួយខែបន្ទាប់ពីនាងបានទទួលរង្វាន់ណូបែលសន្តិភាព។
(លោក ឡាក់ ច័ន្ទតារា រាយការណ៍)
សេចក្តីថ្លែងការណ៍មួយបានឱ្យដឹងថា បុរសអាយុ 51 ឆ្នាំម្នាក់ កំពុងតវ៉ាប្រឆាំងនឹងការបដិសេធរបស់អ៊ីរ៉ង់ចំពោះការថែទាំសុខភាពចំពោះលោកស្រី រួមទាំងអ្នកទោសផ្សេងទៀត និងច្បាប់តម្រូវឪ្យមនុស្សស្រីពាក់កន្សែងគ្របក្បាល ឬhijabជាដាច់ខាត ។ អ្នកស្រីត្រូវការការព្យាបាលជំងឺបេះដូង និងសួត ប៉ុន្តែរដ្ឋអាជ្ញាកំពុងរារាំងក្នុងការបញ្ជូននាងទៅមន្ទីរពេទ្យ។ កាលពីសប្តាហ៍មុន គ្រួសាររបស់លោកស្រីបាននិយាយថា នោះគឺមកពីលោកស្រីមិនព្រមគ្របសក់របស់ខ្លួន។ ប្រធានគណៈកម្មាធិការណូបែលន័រវេស ដែលបានផ្តល់ពានរង្វាន់សន្តិភាពដល់អ្នកស្រី Mohammadi សម្រាប់ការប្រយុទ្ធប្រឆាំងនឹងការគៀបសង្កត់លើស្ត្រីនៅអ៊ីរ៉ង់បាននិយាយថា វាជាការព្រួយបារម្ភយ៉ាងខ្លាំង។
ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថា លក្ខខណ្ឌដែលតម្រូវឪ្យអ្នកទោសស្ត្រីត្រូវតែពាក់កន្សែងគ្របក្បាល ឬhijab ដើម្បីចូលមន្ទីរពេទ្យគឺទង្វើអមនុស្សធម៌ និងមិនអាចទទួលយកបាន ។ ចំពោះបញ្ហានេះ ក៏មិនទាន់មានការអត្ថាធិប្បាយភ្លាមៗពីស្ថាប័នតុលាការឬអាជ្ញាធរពន្ធនាគាររបស់ប្រទេសអ៊ីរ៉ង់នោះទេ។
សេចក្តីថ្លែងការណ៍ពីក្រុមគ្រួសាររបស់អ្នកស្រី Mohammadi បាននិយាយថា ពួកគេបានជូនដំណឹងទៅ ពន្ធនាគារ Evin ដែលជាពន្ធនាគារដ៏ល្បីល្បាញមួយរបស់ទីក្រុងតេអេហេរ៉ង់ ថាអ្នកស្រីបានចាប់ផ្តើមកូដកម្មអត់អាហារកាលពីព្រឹកថ្ងៃចន្ទ។ កូតកម្មបង្អត់ចំណីនេះ គឺអ្នកស្រីធ្វើឡើងដើម្បីតវ៉ាប្រឆាំងនឹងរឿងពីរ គឺការមិនយកចិត្តទុកដាក់លើការថែទាំសុខភាពរបស់អ្នកទោសដែលឈឺរហូតបណ្តាលឱ្យបាត់បង់ជីវិត និង គោលនយោបាយដែលតម្រូវឪ្យមនុស្សស្រីត្រូវតែពាក់កន្សែងគ្របក្បាល ឬhijabជាដាច់ខាត។
យោងតាមការធ្វើរោគវិនិច្ឆ័យ និងការពិនិត្យអេកូរបស់វេជ្ជបណ្ឌិតដែលគួរឱ្យទុកចិត្តពីពន្ធនាគារ អ្នកស្រីត្រូវតែ ផ្ទេរជាបន្ទាន់ទៅកាន់មជ្ឈមណ្ឌលបេះដូង និងសួត ដើម្បីទទួលការព្យាបាល។
កាលពីថ្ងៃពុធសប្តាហ៍មុន គ្រួសាររបស់អ្នកស្រី Mohammadi បាននិយាយថា មានអ្នកទោសស្រីផ្សេងជាច្រើនទៀតនៅ ពន្ធនាគារEvin បានតវ៉ាអស់រយៈពេលពីរថ្ងៃពីរយប់ ដើម្បីទាមទារឱ្យអាជ្ញាធរឱ្យបញ្ជូនអ្នកស្រីទៅមន្ទីរពេទ្យ។ ប៉ុន្តែត្រូវបានអនុរក្សពន្ធនាគារហាមឃាត់ ក្នុងការបញ្ជូនអ្នកស្រីទៅមន្ទីរពេទ្យបេះដូងព្រោះគ្មានកន្សែងគ្របក្បាល ឬ។
គួរបញ្ជាក់ផងដែរថា អ្នកស្រី Mohammadi អនុប្រធាននៃមជ្ឈមណ្ឌលអ្នកការពារសិទ្ធិមនុស្សក្នុងប្រទេសអ៊ីរ៉ង់រូបនេះ បានជាប់ពន្ធនាគាររយៈពេល ១០ឆ្នាំ មកហើយ។ កាលពីខែកញ្ញា ឆ្នាំ2022 មានការតវ៉ាទ្រង់ទ្រាយធំមួយបានផ្ទុះឡើងនៅទូទាំងប្រទេសអ៊ីរ៉ង់ជាការប្រឆាំងទៅនឹងការស្លាប់នៅក្នុងមន្ទីរឃុំឃាំងរបស់ស្ត្រីម្នាក់ឈ្មោះMahsa Amini ដែលជាស្ត្រីវ័យក្មេង ត្រូវបានប៉ូលីសសីលធម៌ឃុំខ្លួនពីបទពាក់កន្សែងគ្របក្បាលឬហ៊ីចាប “មិនសមរម្យ” ។ នៅក្នុងការតវ៉ានេះទៀតសោត ស្ត្រី និងកុមារីបានដុតកន្សែងហ៊ីចាប ឬគ្រវីវាទៅលើអាកាសក្នុងការធ្វើបាតុកម្មប្រឆាំងនិងច្បាប់មួយនេះ។ ហើយក្នុងព្រឹត្តិការណ៍នោះមនុស្សជាច្រើនបានឈប់បាំងសក់ទាំងស្រុងនៅទីសាធារណៈ៕
ប្រភព៖ BBC NEWS ចុះថ្ងៃអង្គារ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣