អតីតតារាជួរមុខនៃក្រុម K-pop BIGBANG ត្រូវបានគេស្គាល់តាមរហស្សនាមថា G-Dragon បានបង្ហាញខ្លួននៅប៉ុស្ដិ៍ប៉ូលីសក្នុងទីក្រុង IN CHEON ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃចន្ទ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅជុំវិញបទចោទប្រកាន់ថាលោកបានប្រើប្រាស់គ្រឿងញៀនខុសច្បាប់។
លោក G-Dragon បានមកប៉ុស្ដិ៍ប៉ូលីសដោយឯកឯងដើម្បីស្រាយបំភ្លឺថា លោកមិនបានជាប់ពាក់ព័ន្ធនឹងករណីប្រើប្រាស់គ្រឿងញៀន និងប្រព្រឹត្តបទល្មើសខុសច្បាប់អ្វីនោះទេ។ លោកបញ្ជាក់ទៀតថា លោកចង់ជម្រះមន្ទិលសង្ស័យដែលចោទប្រកាន់កាលពីថ្ងៃពុធ ទី២៥ ខែតុលា ឆ្នាំ២០២៣ថា លោកបានប្រើប្រាស់គ្រឿងញៀន។
បើយោងតាមការស៊ើបអង្កេតរបស់ក្រុមអ្នកស៊ើបអង្កេតភ្នាក់ងារប៉ូលិសប្រចាំតំបន់នៃប្រទេសកូរ៉េខាងត្បូងឱ្យដឹងថា ក្រុមមន្រ្តីប៉ូលីសបានបើកការស៊ើបអង្កេតតារាសិល្បៈរូបនេះ ចាប់ពីពេលមានការបង្រ្កាបគ្រឿងញៀនខុសច្បាប់នៅក្នុងប្រទេសកូរ៉េខាងត្បូងចាប់តាំងពីលោក Yoon Suk Yeol ឡើងកាន់តំណែងជាប្រធានាធិបតីកូរ៉េខាងត្បូងដំបូងម្ល៉េះ។
គួរបញ្ជក់ដែរថា លោក Kwon Ji Yong ឬ G-Dragon ជាអ្នកសិល្បៈចុងក្រោយបង្អស់នៅក្នុងជួរសិល្បករនៃប្រទេសកូរ៉េខាងត្បូង ដែលជាប់ពាក់ព័ន្ធករណីសេពគ្រឿងញៀនកម្រិតខ្ពស់។ ក្នុងនោះដែរ កូរ៉េខាងត្បូង ជាប្រទេសដែលមានច្បាប់តឹងរ៉ឹងវបំផុតចំពោះបទល្មើសគ្រឿងញៀន និងឧក្រិដ្ឋកម្មនានា ដែលជាទូទៅត្រូវផ្តន្ទាទោសដាក់ពន្ធនាគារយ៉ាងតិចប្រាំមួយខែ ឬរហូតដល់ ១៤ឆ្នាំសម្រាប់ជនល្មើស និងឈ្មួញជួញដូរដែលតែងប្រព្រឹត្តករណីទាំងនេះដដែលៗ៕
ប្រភព៖ CNA ចុះថ្ងៃច័ន្ទ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣