en     km
en     km

សង្គមស៊ីវិលសិទ្ធិមនុស្ស៖លក្ខខណ្ឌបន្ធូរបន្ថយ និងលើកលែងទោសគួរមានតម្លាភាព និងមិនរើសអើង

Share

នៅថ្ងៃបុណ្យជាតិធំៗខាងមុខ គឺថ្ងៃបុណ្យឯករាជ្យជាតិ និងបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក នឹងមានការបន្ធូរបន្ថយ និងលើកលែងទោសដល់អ្នកទោសក្នុងពន្ធធនាគារ។ សង្គមស៊ីវិលបានស្នើឱ្យមានលក្ខខណ្ឌនៃការបន្ធូរបន្ថយ និងលើកលែងទោសដោយមានតម្លាភាព មិនរើសអើង មិនថាអ្នកទោសនោះ ជាសកម្មជននយោបាយ សកម្មជនសិទ្ធមនុស្ស ឬអ្នកទោសទូទៅនោះទេ។

នេះជាការលើកឡើងរបស់លោក អំ សំអាត នាយកទទួលបន្ទុកទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ។ ការលើកឡើងរបស់លោកបែបនេះ ដោយសារកាលពីពេលកន្លងមក មានគ្រួសារសកម្មជននយោបាយ សកម្មជនសិទ្ធិមនុស្ស មួយចំនួនមិនបានឃើញឈ្មោះសាច់ញាតិ ឬគ្រួសាររបស់ខ្លួនក្នុងបញ្ជីត្រូវបានបន្ធូរបន្ថយទោស និងលើកលែងទោសនោះទេ។  តែលោកបញ្ជាក់ថា ក្នុងច្បាប់នៃការបន្ធូរបន្ថយ និងលើកលែងទោស ទាល់តែទណ្ឌិតរូបនោះបានអនុវត្តទោស ១ភាគ៣ ទើបអាចស្នើសុំបន្ធូរបន្ថយទោស  ហើយអនុវត្តទោសបាន២ភាគ៣ ទើបអាចស្នើសុំលើកលែងទោសបាន។

យ៉ាងណាសម្រាប់បុណ្យជាតិធំៗទាំងពីរក្នុងខែវិច្ឆិកានេះ អ្នកទោសជាង៩០០នាក់ ត្រូវបានគ្រោងស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស។ នេះបើយោងតាមសារព័ត៌មានក្នុងស្រុក។

គួរជម្រាបថា នៅកម្ពុជា ឱកាសស្នើសុំការបន្ធូរបន្ថយទោស និងលើកលែងទោស ត្រូវបានធ្វើឡើងនៅ​ក្នុង​ពិធីបុណ្យសំខាន់ៗចំនួន៥ រួមមាន ទិវាជ័យជំនះលើរបបប្រល័យពូជសាសន៍ប៉ុលពត ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ពិធីបុណ្យវិសាខបូជា ពិធីបុណ្យឯករាជ្យជាតិ និងពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក។ ផ្អែកតាមព្រះរាជសារព្រះមហាក្សត្រកាលពីខែមករា ឆ្នាំ២០២១  គោលបំណងនៃការ បន្ធូរបន្ថយទោស និងលើកលែងទោស គឺដើម្បីធ្វើសមាហរណកម្មទណ្ឌិតនៅកម្ពុជា ឱ្យចូលទៅរួមរស់ក្នុងសង្គមវិញ ឬ ក្នុងគោលបំណងផ្នែកមនុស្សធម៌៕

Share

ព័ត៌មានទាក់ទង

Image