en     km
en     km

សិង្ហបុរីបញ្ឈប់ការនាំចូលទឹកដោះគោមានសារធាតុមេឡាមីនពីចិន

Share

ទីភ្នាក់ងារអាហារសិង្ហបុរី (SFA) បាននិយាយកាលពីថ្ងៃច័ន្ទ ទី២៣ ខែតុលាថា ប្រទេសសិង្ហបុរីនឹងលុបចោលតម្រូវការការនាំចូលដែលជាប់ទាក់ទងនឹងសារធាតុមេឡាមីនសម្រាប់ទឹកដោះគោ និងផលិតផលដែលមានទឹកដោះគោពីប្រទេសចិនចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះតទៅ។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃអង្គារ ទី២៤ ខែតុលា ឆ្នាំ២០២៣។

ជុំវិញច្បាប់ថ្មីនេះ ផលិតផលទឹកដោះគោរបស់ចិនដែលមិនអាចនាំចូលប្រទេសសិង្ហបុរីមានដូចជាទឹកដោះគោរាវ ម្សៅទឹកដោះគោ ឈីស ប៊ឺ ការ៉េម និងទឹកដោះគោយ៉ាអួ។ ទីភ្នាក់ងារអាហារសិង្ហបុរី (SFA) បានបន្ថែមទៀតថា វិធានការទាំងនេះគ្របដណ្តប់លើការបង្កាត់ពូជគោដើម្បីយកទឹកដោះគោ ការទិញទឹកដោះគោស្រស់និងឆៅ ការដឹកជញ្ជូនទឹកដោះគោស្រស់និងឆៅទៅកាន់គ្រឹះស្ថានកែច្នៃទឹកដោះគោផ្សេងៗនៅក្នុងប្រទេសសិង្ហបុរី។

នៅក្រោមច្បាប់ទីភ្នាក់ងារអាហារសិង្ហបុរី (SFA) ប្រទេសចិនអាចនាំចូលទឹកដោះគោ និងផលិតផលដែលមានទឹកដោះគោទៅក្នុងប្រទេសសិង្ហបុរីបាន លុះត្រាតែផលិតទាំងនេះមានអាជ្ញាប័ណ្ណពីអាជ្ញាធរចិនត្រឹមត្រូវ ពិសេសគ្រឹះស្ថានអនុម័តសម្រាប់នាំចេញទៅក្រៅស្រុកប៉ុណ្ណោះ។​ លើសពីនេះ អាជ្ញាធរចិនត្រូវតែត្រួតពិនិត្យ និងធ្វើតេស្តផលិតផលនីមួយៗ និងចេញវិញ្ញាបនបត្រសុខភាពជាមួយនឹងលទ្ធផលនៃការធ្វើតេស្តមេឡាមីន ដើម្បីអមជាមួយទំនិញនាំចេញទៅកាន់ប្រទេសសិង្ហបុរី។

គួរបញ្ជាក់ថា សារធាតុមេឡាមីន​ (melamine) ជាសារធាតុគីមីប្រើប្រាស់សម្រាប់ផលិតប្លាស្ទិក ដែលច្រើនរកឃើញនៅក្នុងផលិតផលទឹកដោះគោទារកដែលផលិតចេញពីរោងចក្រក្នុងប្រទេសចិន។

ទោះយ៉ាងណា ចាប់តាំងពីផ្ទុះរឿងអាស្រូវជុំវិញការរកសារធាតុមេឡាមីននៅក្នុងផលិតផលទឹកដោះគោ ប្រទេសចិនបានអនុវត្តវិធានការផ្សេងៗ ដើម្បីពង្រឹងការត្រួតពិនិត្យ និងដំណើរការនៃការផលិតទឹកដោះគោនៅក្នុងប្រទេស។ នៅក្នុងនោះ ប្រទេសចិនបានរឹតបន្តឹងការផ្តល់អាជ្ញាប័ណ្ណផលិតកម្ម ការត្រួតពិនិត្យកាន់តែខ្លាំងពីមួយដំណាក់ទៅមួយដំណាក់ ការវាយតម្លៃ និងការផាកពិន័យកាន់តែធ្ងន់ធ្ងរសម្រាប់ផលិតផលដែលរកឃើញមានសារធាតុមេឡាមីននៅក្នុងខ្សែចង្វាក់ផលិតទឹកដោះគោ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារអាហារសិង្ហបុរី (SFA)៕

ប្រភព៖ CNA ចុះថ្ងៃអង្គារ ទី២៤ ខែតុលា ឆ្នាំ២០២៣

Share

ព័ត៌មានទាក់ទង

Image