ភ្នំពេញ៖ ដំរីមួយក្បាលដែលមានឈ្មោះថា សំបូរ ភាគច្រើនសាធារណជនស្គាល់ថា ជាដំរីវត្តភ្នំដ៏ល្បីល្បាញ បានស្លាប់ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ក្នុងអាយុ៦៣ឆ្នាំ នៅខេត្តមណ្ឌលគិរី។ តាមរយៈគម្រោងជ្រលងសត្វដំរី ឬ Elephant Valley Project (EVP) បញ្ជាក់ថា ដំរីសំបូរ បានស្លាប់ដោយសារតែជំងឺធ្មេញ ហើយមុនពេលស្លាប់ ជំងឺធ្មេញនោះបានធ្វើឱ្យសុខភាពរបស់ដំរីសំបូរចុះទ្រុឌទ្រោមយ៉ាងខ្លាំងនារយៈពេល១ខែចុងក្រោយនេះ។
ផ្អែកតាមឯកសារមួយចំនួនបង្ហាញថា ដំរីសំបូរ គឺជាដំរីដែលចំណាស់ជាងគេមួយនៅកម្ពុជា ដែលរួចជីវិតផុតពីរបបខ្មែរក្រហម ហើយមុនពេលដែលដំរីសំបូរត្រូវបានគេយកទៅរស់នៅក្នុងខេត្តមណ្ឌលគិរី គេតែងប្រទះឃើញភ្ញៀវទេសចរជិះលេងកម្សាន្តនៅតាមរមណីយដ្ឋានវត្តភ្នំ និងមុខព្រះបរមរាជវាំង៕
រូបដំរីសំបូរ ដែលបានស្លាប់នៅខេត្តមណ្ឌលគិរី។រូបភាព៖ Elephant Valley Project
Post Views: 50