en     km
en     km

បទ​​សម្ភាសន៍​​៖​ អង្គការ​សេ​ដាក​ណែនាំ​ដល់​កសិករ​ គប្បី​ដាំ​ដំណាំ​ពពួក​ផ្លែ​ក្នុង​រដូវប្រាំង​នា​ពេល​ខាង​មុខ​

Share

លោក សម វិទូ
លោក សម វិទូ

​មជ្ឈមណ្ឌល​សិក្សា​ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា​ ហៅ​កាត់​ថា​ សេ​ដាក​ (CEDAC)​ បាន​ចេញ​នូវ​អត្ត​បទ​​ផ្សព្វផ្សាយ​របស់​ខ្លួន​មួយ​ ដោយ​ជំរុញ​ដល់​កសិករ​ដែល​មាន​គម្រោង​ធ្វើការ​ដាំ​ដុះ​នៅ​ដើមរដូវ​ប្រាំង​នេះ​ថា​ កសិករ​គប្បី​ដាំ​ដំណាំ​ឱ្យ​បាន​ពី​ ២​ ទៅ​ ៣​ មុខ​ នៅ​លើ​ផ្ទៃដី​តែ​មួយ​ ព្រោះ​ការ​ដាំ​ដំណាំ​ច្រើន​មុខ​វា​អាច​ជួយ​ការពារ​ការ​បំផ្លាញ​ពី​សត្វល្អិត​។​ មួយវិញទៀត​ កសិករ​គួរ​ដាំ​ដំណាំ​ពពួក​ជា​ផ្លែ​ ដូច​ជា​ ត្រសក់​ ត្រឡាច​ ម្រះ​ ជាដើម​ ព្រោះ​ដាំ​ដំណាំ​ប្រភេទ​នេះ​ធន់​នឹង​អាកាសធាតុ​ក្តៅ​ ក្នុង​វ​ដូ​វ​ប្រាំង​។​

ដើម្បី​ជ្រាប​ឱ្យ​កាន់តែ​ច្បាស់​ សូម​នាង​កញ្ញា​ លោក​ លោកស្រី​ អ​ញ្ចើ​ញ​ស្តាប់​បទ​សម្ភាសន៍​រវាង​លោក​ កែវ​ សុខា​ អ្នករាយការណ៍​ព័ត៌មាន​របស់​វិទ្យុ​ស្ត្រី​ FM​ 102​ នៃ​មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា​ និង​លោក​ សម​ វិទូ​ នាយក​ប្រតិបត្តិ​អង្គការ​សេ​ដាក​ ដូច​តទៅ​៖

Share

Image
Image
Image