loader

ហុង​គ្រី​ ពង្រីក​ការ​វិនិយោគ​នៅ​កម្ពុជា​

cover-Cam-Hungary-signing-ceremony
ភ្នំពេញ៖  ​រដ្ឋាភិបាល​ហុង​គ្រី​ បាន​ពង្រីក​ការ​ធ្វើ​ពាណិជ្ជកម្ម​ក្រៅប្រទេស​របស់​ខ្លួន​មក​កម្ពុជា​ ដោយ​ផ្ដោត​សំខាន់​លើ​វិស័យ​ធុរកិច្ច​ កសិកម្ម​ និង​ការ​កែ​ច្នៃ​។​

​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ និង​ពាណិជ្ជកម្ម​ នៃ​ប្រទេស​ហុង​គ្រី​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ ទី​១៤​ ខែមករា​ ឆ្នាំ​២០១៦​នេះ​  បាន​ចុះ​អនុស្សា​រណៈ​យោគយល់​គ្នា​ជាមួយ​កម្ពុជា​ ដើម្បី​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​ រវាង​កម្ពុជា​ និង​ប្រទេស​ហុង​គ្រី​ឱ្យ​កាន់តែ​រឹង​មាំ​។

កិច្ច​សហប្រតិបត្តិការ​នេះ​ផ្តោត​ទៅ​លើ​ ការ​ស្រាវជ្រាវ​ទីផ្សារ​ និង​ផ្តល់​ព័ត៌មាន​ថ្មីៗ​ អំពី​អាជីវកម្ម​ ការ​កំណត់​អត្តសញ្ញាណ​ និង​ការ​យល់​ដឹង​អំពី​ពាណិជ្ជកម្ម​ ការ​កែ​ច្នៃ​ និង​ឱកាស​វិនិយោគ​ ការ​គ្រប់គ្រង​អាជីវកម្ម​ និង​គម្រោង​ប្រចាំ​ថ្ងៃ​ ដោយ​រួម​បញ្ចូល​ទាំង​ហិរញ្ញវត្ថុ​ និង​ការ​ដឹក​ជញ្ជូន​ និង​ដឹង​ពី​របៀប​ផ្ទេរ​ និង​សេវា​វិស្វកម្ម​។​

ជាមួយ​គ្នា​ កិច្ច​សហប្រតិបត្តិការ​នេះ​បាន​ផ្ដោត​លើ​វិស័យ​អាទិភាព​ដូច​ជា​ វិស័យ​កសិកម្ម​ និង​ឧស្សាហកម្ម​ម្ហូបអាហារ​ ពាណិជ្ជកម្ម​ ការ​គ្រប់គ្រង​ទឹក​ គុណភាព​ទឹក​ និង​ប្រព័ន្ធ​ធារាសាស្ត្រ​ សុខភាព​បរិក្ខារ​ និង​សេវា​វេជ្ជសាស្ត្រ​ ប្រព័ន្ធ​បច្ចេកវិទ្យា​សម្រាប់​អង្គភាព​ឯកជន​ និង​សាធារណៈ​។​

សូម​ជម្រាប​ថា​ បន្ទាប់​ពី​ក្រុមហ៊ុន​ Mekong​  trading​  ចុះ​អនុស្សា​រណៈ​យោគយល់​គ្នា​ ជាមួយ​ក្រុមហ៊ុន​ចំនួន​ ៧​ រួម​មាន​  B2B,​ Pata​ Cambodia​ chaper​  ជាដើម​នៅ​សណ្ឋាគារ​អ៊ី​ន​ធើ​ខន​ធី​ណ​ង់​តា​ល់​ នៅ​ព្រឹក​ថ្ងៃ​ទី​១៤​ មក​រា​ នេះ​ក្រុមហ៊ុន​ Mekong​  trading​ ក៏​បាន​សម្ពោធ​ជា​ផ្លូវការ​នូវ​វិទ្យាស្ថាន​ពាណិជ្ជកម្ម​រវាង​ហុង​គ្រី​ និង​កម្ពុជា​នៅ​ក្នុង​អាគារ​ភ្នំពេញ​ថាវ​វើ​ផង​ដែរ​៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ករណីឱ្យសមាគមគ្រូបង្រៀនអាចដង្ហែធម្មយាត្រានិងការតម្រូវឱ្យផ្ញើរបាយការណ៍សកម្មភាពការងារនិងហិរញ្ញវត្ថុជារឿងពីរផ្សេងគ្នា

លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័ក្រ អ្នកនាំពាក្យក្រ[...]

អង្គការចំនួនពីរសហការផ្តល់ការអប់រំឡើងវិញដល់កុមារបឋមសិក្សា៦៣៨សាលាក្នុងខេត្តចំនួន១០

ភ្នំពេញ៖ អង្គការ អេដ អេ អាកស្យុង និង អង្គការ [...]

មន្ដ្រីនគរបាលម្នាក់ត្រូវបានបន្ថយសក្ដិក្រោយឃាត់ស្ដ្រីបើកបរមិនពាក់ខ្សែក្រវ៉ាត់នៅក្រៅម៉ោងធ្វើការ

នៅថ្ងៃទី២៦ ខែ មករា ឆ្នាំ២០២៣នេះ ក្រុមការងារព័[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x