en     km
en     km

បទយកការណ៍៖ អ្នកធ្វើការលើវិស័យអប់រំលើកពីដំណោះស្រាយ ដើម្បីធានាបាននូវគុណភាពអប់រំនៅសាលារដ្ឋ

Share

ភ្នំពេញ៖ បន្ទាប់ពីមើលឃើញថាមានពលរដ្ឋមួយចំនួនបញ្ចេញទស្សនៈខុសៗគ្នាទៅលើគុណភាពសាលាឯកជន និងរដ្ឋ ហើយភាគច្រើនពួកគេគាំទ្រ និងលើកទឹកចិត្តបញ្ជូនកូនទៅសិក្សានៅសាលាឯនជន ដោយពួកគេសំអាងហេតុផលថា ការយកចិត្តទុកដាក់ជាមួយនឹងគុណភាពអប់រំមានភាពល្អប្រសើរជាងនៅសាលារដ្ឋ។ ជុំវិញការលើកឡើងទាំងនេះ បណ្តាលឱ្យយុវជន និងអ្នកធ្វើការលើវិស័យអប់រំមួយចំនួនសម្តែងក្តីបារម្ភ ហើយស្នើសុំឱ្យក្រសួងអប់រំនិងស្ថាប័នពាក់ព័ន្ធគួរពិចារណាដាក់ចេញវិធានការធានាគុណភាពអប់រំ ដើម្បីឱ្យពលរដ្ឋមានជំនឿទុកចិត្តទៅលើសាលារដ្ឋ។

ចង់ដឹងថាមានកត្តាអ្វីខ្លះដែលបង្កឱ្យពលរដ្ឋបញ្ជូនកូនទៅសាលាឯកជនជាជាងសាលរដ្ឋ? ហើយអ្នកជំនាញមើលឃើញពីដំណោះស្រាយបែបណាខ្លះក្នុងការធានាបាននូវការទុកចិត្តរបស់ពលរដ្ឋទៅលើគុណភាពអប់រំនៅសាលារដ្ឋ? តទៅនេះសូមនាង កញ្ញា លោក លោកស្រី ស្តាប់បទយកការណ៍ដែលរៀបរៀងដោយកញ្ញា គុជ ស៊ីកុល ដូចតទៅ៖

 

ថ្មីៗនេះគេសង្កេតឃើញថា សន្ទុះដែលពលរដ្ឋបញ្ជូនកូនទៅសិក្សានៅសាលាឯកជនមានការកើនឡើងច្រើនជាងការដាក់កូនឱ្យសិក្សានៅសាលារៀនរដ្ឋ។ ពាក់ព័ន្ធករណីនេះ ពលរដ្ឋមួយចំនួនមានការគិតឃើញខុសៗគ្នាជុំវិញប្រព័ន្ធអប់រំនៅកម្ពុជា ដែលពួកគេតែងប្រៀបធៀបទៅលើគុណភាពអប់រំរវាងសាលារដ្ឋ និងឯកជន។ ពលរដ្ឋទាំងនោះចាត់​ទុកថាទាំងនេះជាបញ្ហាមួយដែលអណាព្យាបាលស្ទើតែគ្រប់រូបសម្តែងក្តីបារម្ភ​ ទៅលើការទទួលបានការអប់រំរបស់​កូនៗពួកគេ។ ក្តីបារម្ភដែលអាណាព្យាបាលមាននោះ គឺពួកគេចង់សំដៅទៅលើការសម្រេចចិត្តក្នុងការបញ្ជូនកូនទៅដាក់នៅសាលារៀននីមួយៗ។

ជាការឆ្លើយតបទៅនឹងបញ្ហាដែលពលរដ្ឋលើកឡើងទាំងនេះ យុវជន និងអ្នកធ្វើការលើវិស័យអប់រំ បានមើលឃើញពីដំណោះស្រាយជាច្រើន ដែលពួកគេអះអាងថារដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធអាចធ្វើការត្រួតពិនិត្យឡើងវិញដើម្បីពង្រឹងគុណភាពអប់រំនៅសាលារដ្ឋ។

នៅអំឡងពេលចុងសប្តាហ៍អាណាព្យាបាលមួយចំនួនបាននាំកូនៗ ទៅដើរកម្សាន្តនៅមុខព្រះបរមរាជវាំង ដែលជាពេលវេលាលំហែពីការសិក្សា។ អ្នកស្រី ប៉ាំង ញ៉ ដែលកំពុងអង្គុយសម្រាកជាមួយ កូនៗ ចៅៗរបស់អ្នកស្រីបណ្តើរ អ្នកស្រីក៏បាននិយាយជុំវិញការមើលឃើញពីគុណភាពអប់រំនៅកម្ពុជាបណ្តើរ។ អ្នកស្រីយល់ថាបើទោះបីជាការបញ្ជូនកូនឱ្យចូលរៀនសាលាឯកជនត្រូវចំណាយថវិកាច្រើនក្នុង ទៅសិក្សាក៏ពិតមែន ប៉ុន្តែអ្នកស្រីមើលឃើញពីអត្ថប្រយោជន៍ច្រើនត្រឡប់មកវិញ។ អ្នកស្រីលើកហេតុផលជាហូរហែរថា សាលាឯកជនបានផ្តល់ទំនុកចិត្តទៅអាណាព្យាបាល ដូចជាសុវត្ថិភាព សុខភាពអនាម័យ ជាពិសេសគឺអាណាព្យាបាលសិស្សអាចមានពេលវេលាគ្រប់គ្រាន់ក្នុងការបំពេញភារកិច្ច។

អ្នកស្រី  ប៉ាំង ញ៉ ៖ អាហ្នឹងបើទីមួយអ្នកដែលមានធនធានមធ្យមហ្នឹងគេធ្វើដើម្បីគេរវល់គេអត់បានមើលកូនដិតដល់យកទៅផ្ញើនឹងឯកជន ហើយបើរដ្ឋនិយាយទៅនៅសាលារដ្ឋការបង្រៀន ក្មេងវារៀនហើយត្រូវរៀនគួរក្មេងវាពិបាកដែរ អស់លុយអ៊ីចឹងបើសាលាឯកជនតែម្តងយើងស្រួលអស់លុយតែម្តង សាលាឯកជនវាវិន័យគេ គេដូចថាគេដិតដល់ជាងដូចមានបញ្ហាអីគេផ្តល់ព័ត៌មានមកម៉ែឳដូចសាលារដ្ឋអត់មានទេ»

ក៏ប៉ុន្តែផ្ទុយពីនេះ លោក ឡេង ហុងធូ លើកឡើងថាតាមរយៈបទពីសោធន៍ដែលលោកមានកូនរៀននៅសាលារដ្ឋផ្ទាល់ លោកសង្កេតឃើញថាមានភាពល្អប្រសើរ ដោយលោកអះអាងថាគុណភាពអប់រំ ទាំងចំណេះដឹង និងវិន័យមានភាពល្អប្រសើរ។ បន្ថែមពីនេះលោកយល់ថាដើម្បីឱ្យកុមារទទួលបាននូវការអប់រំល្អគឺទាមទារឱ្យមានការចូលរួមពីគ្រួសារ និងកត្តាកុមារខ្លួនឯងផ្ទាល់ មិនមែនផ្តោតសំខាន់ទៅលើតែការអប់រំនៅសាលាទេ។

លោក ឡេង ហុងធូ៖«មិនមែនមានន័យថាគ្រូបង្រៀនប្រឹងប្រែងបង្រៀន តែបើវាអត់ស្តាប់ក៏អត់កើត ពេលខ្លះវាមានសម្ពាធដែរថាភាគច្រើនដែលខ្ញុំសម្លឺងឃើញកូនសិស្សរៀនគឺអត់សូវមានសណ្តាប់ធ្នាប់ទេ អ៊ីចឹងការដែលរៀនហ្នឹងអ្នកដែលរៀនក៏ពិបាករៀនដែរ អ៊ីចឹងទៅបន្ទោសថាទាល់តែយកកូនទៅសាលាឯកជនចុះសួរថាមានមនុស្សប៉ុន្មាននាក់ ក្រុមគ្រួសារប៉ុន្មាននាក់មានលទ្ធភាពឱ្យទៅរៀនសាលាឯកជន បាទ»

ចំណែកឯ លោកឈត ប៊ុនថង ប្រធានវិទ្យាស្ថាន​ ទំនាក់​វប្បធម៌ អប់រំ និងទេសចរណ៍​ នៃរាជបណ្ឌិតសភាកម្ពុជា យល់ថា គន្លាតនៃការអប់រំរវាងសាលារដ្ឋនិងឯកជន ហាក់មិនមានភាពខុសគ្នាប៉ុន្មានទេ ដោយលោកអះអាងថាកន្លងមកក៏មានសាលារដ្ឋមួយចំនួនដែលមានគុណភាពល្អ មិនចាញ់សាលាឯកជនប៉ន្មានដែរ។ ប៉ុន្តែមូលហេតុដែលធ្វើឱ្យសាលារដ្ឋហាក់មានកម្រិតមិនទាន់ល្អប្រសើរដូចទៅនឹងសាលាឯកជន លោកសង្កេតឃើញថាអាមបណ្តាលមកពីប្រព័ន្ធនៃការការគ្រប់គ្រងទាក់ទងទៅនឹងវិន័យ និងវិធីសាស្រ្តនៃការបង្រៀនទៅតាមសាលានិមួយៗ។

លោក ឈត ប៊ុន ថង៖«បើគិតទៅគុណភាពនៃគ្រូបង្រៀនអីហ្នឹងវាមិនខុសគ្នាទេ ខ្ញុំខ្លាចតែរឿងការគ្រប់គ្រងរឿងវិន័យរបស់លោកគ្រូអ្នកគ្រូទេដែលជារឿងដែលធ្វើឱ្យសាលាទាំងពីរហ្នឹងប្លែកគ្នាហើយខុសគ្នា ដែលធ្វើឱ្យមានការចាប់អារម្មណ៍ពីឳពុកម្តាយ អាណាព្យាបាលដែលបញ្ជូនកូនទៅសាលាឯកជនហ្នឹងបាទ»

ស្រដៀងគ្នានេះក៏មានការយល់ឃើញពី លោក ឡែន ភារិន នាយកសាលាឯកជន ខេម អាយ អេ (CAMIA) សង្កេតឃើញថា គុណភាពរវសងសាលារដ្ឋនិងឯកជនហាក់មិនខុសគ្នាប៉ុន្មានទេ ប៉ុន្តែបើតាមអ្វីដែលលោកសង្កេតឃើញឃើញគឺភាគច្រើនសាលាឯកជនគឺមានគុណភាពជាងសាលារដ្ឋពិតមែន។ លោកសំអាងថាហេតុផលទាំងនេះអាចបណញតាលមកពីការប្តេជ្ញារបស់គណៈគ្រប់គ្រង ដែលដាក់ចេញនូវវិន័យ និងការតាមដានទៅលើការសិក្សារបស់សិស្សទៅតាមសាលានីមួយៗ។

លោក លន ភារិន៖«

មិនខុសគ្នាទៅនឹងអ្នកស្រី ប៉ាំង ញ៉ ទេ លោក សុជាតិ ហាក់មានការគាំទ្រក្នុងការបញ្ជូនកូនទៅសិក្សានៅសាលាឯកជន ព្រោះលោកមើលឃើញថា នៅសាលាឯកផ្តល់ការអប់រំច្រើនដល់សិស្សានុសិស្ស។ តាមរយៈការសង្កេតរបស់លោក លោកឃើញថាសិស្សដែលរៀននៅសាលាឯកជនមានចំណេះដឹងទូលំទូលាយជាងសិស្សសាលារដ្ឋ ជាពិសេសចំណេះដឹងទៅលើភាសា។

លោក សុជាតិ៖« លាឯកជនគេល្អជាងនុងហាស៎ បើតាមដឹងអាណាព្យាបាលគេមិនសូវរវល់ផងមិនសូវចំណាយពេលតាមដានកូនច្រើន បើយើងនៅឯណោះ(សាលារដ្ឋ)មិនសូវមានទំនាក់ទំនងគ្រូ ឳម៉ែអីច្រើនទេបើដូចខ្ញុំអីខ្ញុំចេះតែតាមទៅ»

ដើម្បីដោះស្រាយបញ្ហាទាំងនេះ លោក ឡែន ភារិន​ បានបំផុសឡើងនូវដំណោះស្រាយជាច្រើនប៉ុន្តែអ្វីដែលលោកសង្កត់ធ្ងន់នោះ គឺទាក់ទងទៅនឹងការតម្លើងប្រាក់បៀរត្សន៍របស់គ្រូបង្រៀននៅសាលារដ្ឋ ដោយលោកអះអាងថាកត្តានេះអាចនឹងជម្រុញឱ្យគ្រូបង្រៀនទាំងអស់អាចមានលទ្ធភាពក្នុងការបំពេញតម្រូវការគ្រួសារ ហើយមានពេលវេលាគ្រប់គ្រាន់ងាកមកផ្តោតសំខាន់លើកាតព្វកិច្ចក្នុងការបង្រៀនសិស្សានុសិស្សប្រកបដោយគុណភាពខ្ពស់។

លោក លន ភារិន៖«

ចំពោះ លោក ឈត ប៊ុនថង ក៏បានមើលឃើញនូវដំណោះស្រាយមួយចំនួនផងដែរ ដោយលោកស្នើសុំឱ្យក្រសួងអប់រំ និងភាគីពាក់ព័ន្ធផ្សេងទៀត ធ្វើការសិក្សារកឬសគល់នៃបញ្ហាបង្កឱ្យគុណភាពអប់រំនៅសាលារដ្ឋមានភាពធ្លាក់ចុះ ហើយដាក់ចេញនូវកំណែទម្រង់ជាថ្មី។

លោក ឈត ប៊ុនថង៖«

ជាមួយគ្នានេះ យុវតី គន្ធា ជានិសិស្សនៅសាកលវិទ្យាល័យភូមិន្ទ ស្នើឱ្យក្រសួងអប់រំគួរ ចេញនូវកម្មវិធីសិក្សាទាក់ទងទៅបច្ចេកវិទ្យាមួយចំនួន ធ្វើការផ្លាស់ប្តូកម្មវិធីសិក្សាក្នុងសៀវភៅគោលតាមដែលអាចធ្វើទៅបាន និងជាពិសេសកញ្ញា ចង់ឃើញសាលារដ្ឋាក់ចេញជាសកម្មភាពដែលជម្រុញឱ្យសិស្សានុសិស្សបានចុះកម្មសិក្សា និងអនុវត្តផ្ទាល់នូវទ្រឹស្រីសិក្សា​មួយចំនួនផងដែរ។

យុវតី គន្ទា៖«

ទន្ទឹមនឹងការណ៍ដែលអាណាព្យាបាលមួយចំនួនងាកមកបញ្ជូនកូនឱ្យទៅរៀននៅសាលាឯកជន ក្រសួងអប់រំក៏បានធ្វើការកែតម្រូវនិងធ្វើការពង្រឹងឡើងវិញនូវគុណភាពអប់រំនៅសាលារៀនរដ្ឋ ដោយក្រសួងបានដាក់ការអនុវត្តសាកល្បង ​បង្កើត​កម្មវិធី​សាលា​ជំនាន់​ថ្មី ដែលផ្ដោតទៅលើ​មុខវិជ្ជា​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា​ (STEM) ដើម្បី​ជំរុញ​ឱ្យមាន​អ្នកជំនាញ​ខាង​វិទ្យាសាស្ត្រ តាំងពីឆ្នាំ​ ២០១៥​ មក​។

ថ្មីៗនេះក្នុងឱកាសទិវាគ្រូបង្រៀនលើកទី២៦នេះ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា នៅតែបន្តយកចិត្តទុកដាក់ខ្ពស់ទៅលើកត្តាជីវភាព និងសុខភាពរបស់គ្រូបង្រៀន តាមរយៈការដំឡើងប្រាក់បៀវត្សរ៍ ជាមួយនឹងការផ្តល់ជាបេឡាជាតិរបបសន្តិសុខសង្គមដល់លោកគ្រូ អ្នកគ្រូ ក្នុងការថែទាំសុខភាពឱ្យបានល្អប្រសើរ ដើម្បីជម្រុញឱ្យគ្រូបង្រៀនមានឆន្ទៈ និងពេលវេលាគ្រប់គ្រាន់ក្នុងការបំពេញភារកិច្ចធានាបាននូវគុណភាពអប់រំឱ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀត៕​

Share

ព័ត៌មានទាក់ទង

Image