ភ្នំពេញ៖ អ្នកស្រី ងួយ សារឹម មានវ័យ ៣២ ឆ្នាំ ជាស្ត្រីម្នាក់ដែលរងទុក្ខលំបាក ដោយសារជីវភាពក្រីក្រ ត្រូវស្វាមីបានចាកចោលនាង រហូតមកដល់ពេលនេះ។
ដោយសារគ្មានប្រាក់ គ្មានអ្នកទំនុកបម្រុង គ្មានសាច់ញាតិ និងឪពុកម្តាយ ស្ត្រីរូបនេះ កំពុងអំពាវនាវរកសប្បុរសជនជួយដល់នាង ខណៈខ្លួនជិតដល់ថ្ងៃសម្រាលកូន។ ស្ត្រីរូបនេះ បានបង្ហើរពាក្យចុងក្រោយរបស់នាងថា សេចក្តីស្លាប់ជាជម្រើសចុងក្រោយរបស់នាង ប្រសិនបើនាងគ្មានអ្នកជួយ។
នាយិកាមណ្ឌលព័ត៌មានស្ត្រីកម្ពុជា លោកស្រី ជា ស៊ុនដាណែត បានផ្តួតផ្តើមគំនិតជួយដល់ស្ត្រីទុរគតនេះ ហើយលោកស្រីបានអំពាវនាវរកសប្បុរសជន ដែលមានចិត្តសប្បុរសធម៌ ឱ្យជួយនាង មានជាថវិកាជាដើម។ លោកស្រីមានប្រសាសន៍ថា ជួយសង្គ្រោះស្ដ្រីក្រីក្រគ្មានទីពឹងឱ្យមានលទ្ធភាពសម្រាលកូន ជារឿងលំបាក។
ជុំវិញបញ្ហានេះ លោក ម៉ៅ សំណាង អ្នកសារព័ត៌មានមណ្ឌលព័ត៌មានស្ត្រីកម្ពុជា បានធ្វើបទសម្ភាសន៍រឿងនេះ ជាមួយលោកស្រី ជា ស៊ុនដាណែត នាយិកាមណ្ឌលព័ត៌មានស្ត្រីកម្ពុជា មានខ្លឹមសារដូចតទៅ ៖