en     km
en     km

ដំណឹងជ្រើសរើសអ្នកស្ម័គ្រចិត្ត

Share

អង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា ជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកមួយមិនរកប្រាក់ចំណេញ ដែលប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយប្រពៃណីនិង ទំនើបឌីជីថល រួមទាំងកម្មវិធីអប់រំតាមសហគមន៍ ដើម្បី​រួមចំណែកលើក ស្ទួយ​សមភាព​យេនឌ័រ តួនាទី និង តម្លៃស្រ្តីនៅក្នុងគ្រួសារ សហគមន៍ និង សង្គមជាតិ ។

អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា​ត្រូវការជ្រើសរើសអ្នកស្ម័គ្រចិត្ត ដោយមានផ្តល់ជូនប្រាក់ឧបត្ថម្ភ ចំនួន ៦ នាក់ ដូចខាងក្រោម៖

១.អ្នកស្ម័គ្រចិត្ត ផ្នែកព័ត៌មាន ចំនួន ២ នាក់

ភារកិច្ច និង ការទទួលខុសត្រូវ

  • ចូលរួមក្នុងកិច្ចប្រជុំផ្តល់យោបល់របស់ក្រុមព័ត៌មាន
  • ស្រាវជ្រាវ ប្រមូលព័ត៌មាន និង សម្ភាសប្រភពផ្សេងៗ ដើម្បីផលិតព័ត៌មាន
  • ពិគ្រោះជាមួយការីនិពន្ធ ឬ និពន្ធនាយក លើប្រធានបទព័ត៌មាន
  • យកព័ត៌មាន ផលិត និងរាយការណ៍ព័ត៌មានតាមវិទ្យុស្ត្រី និងបណ្តាញសង្គម
  • ធ្វើជាពិធីករ/ពិធីការិនី ផ្សាយផ្ទាល់ក្នុងកម្មវិធីព័ត៌មានប្រចាំថ្ងៃ។

តម្រូវការ និង លក្ខណៈសម្បត្តិ

  • ជានិស្សិតកំពុង ឬបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ មុខវិជ្ជាទំនាក់ទំនងអន្តរជាតិ វិទ្យសាស្ត្រនយោបាយ សេដ្ឋកិច្ច ឬ និតិអន្តរជាតិ, ច្បាប់ ឬ ជំនាញពាក់ព័ន្ធ ។
  • អាចធ្វើការ ១ ពេល (ព្រឹក​ រឺ ល្ងាច) ។
  • មានចំណូលចិត្តតាមដានព័ត៌មានក្នុងប្រទេស និងព័ត៌មានអន្តរជាតិ ។
  • ស្រលាញ់វិជ្ជ្ាជីរៈសារព័ត៌មាន និងមានបំណងធ្វើការងារជាអ្នកសារព័ត៌មានអាជីព ។
  • មានអត្តចរិតសុភាពរាបសារ រួសរាយរាក់ទាក់ ឧស្សាហ៍ព្យាយាម​ និង ចូលចិត្តអភិវឌ្ឈខ្លួន ។
  • មានគំនិតច្នៃប្រឌិត យល់ដឹងទូលំទូលាយ ពីបញ្ហា និងរឿងរ៉ាវដែលកើតឡើងក្នុងសង្គម ។
  • មានជំនាញកុំព្យូទ័រ  Word, Excel, Power point និង ចេះប្រើ Internet, Email ។
  • សញ្ជាតិកម្ពុជា ដែលមានភាសាកំណើតជាភាសាខ្មែរ ។
  • មានអាយុចាប់ពី ១៨ ដល់ ២៥ ឆ្នាំ និង ចេះភាសាអង់គ្លេស អាចអាន និង សរសេរបាន ។
២.អ្នកស្ម័គ្រចិត្ត ផ្នែកឌីជីថល ចំនួន ២ នាក់

ភារកិច្ច និង ការទទួលខុសត្រូវ

  • ធ្វើការងារជាមួយនឹងក្រុមការងារនៃអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជាដើម្បីកំណត់អត្តសញ្ញាណ និងបំផុសគំនិតមាតិកាវីដេអូ។
  • កាត់វីដេអូ បន្ទាប់ពីការផ្សាយផ្ទាល់កម្មវិធីរបស់វិទ្យុស្ត្រីបានបញ្ចប់។
  • ចុះធ្វើការងារនៅខាងក្រៅទៅតាមការចាត់តាំងជាមួយនឹងក្រុមការងារនៃអង្គការមណ្ឌលព័ត៌មាន

ស្ត្រីកម្ពុជា។

  • បង្កើតនូវសាច់រឿងដ៏ទូលំទូលាយ និងលម្អិត ពីមាតិកាដែលបានជ្រើសរើស។
  • បង្កើត និងរចនាក្រាហ្វិកសម្រាប់វីដេអូ ជាមួយនឹងកម្មវិធី (Adobe audition, Premier, Photoshop, Illustrator, Canvas, ល។)
  • តម្លើង ចំណងជើងរង (subtitle) ជាភាសាខ្មែរ ឬអង់គ្លេសនៅក្នុងវីដេអូ។
  • ធានាបាននូវគុណភាពខ្ពស់នៃវីដេអូដែលបានផលិតចុងក្រោយ។

តម្រូវការ និង លក្ខណៈសម្បត្តិ

  • ជានិស្សិតដែលកំពុងសិក្សាថ្នាក់បរិញ្ញាបត្រឆ្នាំទី១ ឡើងទៅ ។
  • យល់ដឹង និងចាប់អារម្មណ៍ អំពីជំនាញឌីសាញ និង Video Infographic ។
  • សញ្ជាតិកម្ពុជា ដែលមានភាសាកំណើតជាភាសាខ្មែរ និងមានអាយុ ចាប់ពី ១៨ ឆ្នាំឡើងទៅ ។
  • ចេះភាសាខ្មែរ និងអង់គ្លេស អាចអាន និង សរសេរបាន ។
  • អាចធ្វើការ ១ ពេលព្រឹកឬល្ងាច ឬអាចធ្វើការពេញម៉ោងបានកាន់តែប្រសើរ ។
  • មានភាពតស៊ូនិងមាទំនួលខុសត្រូវលើការងារ ។
  • ​មានគំនិតច្នៃប្រឌិត និង ចូលចិត្តអភិវឌ្ឈខ្លួន ។
៣.អ្នកស្ម័គ្រចិត្តផ្នែកវិទ្យុ ចំនួន ២ នាក់

ភារកិច្ច និង ការទទួលខុសត្រូវ

  • ធ្វើបទសម្ភាស ផលិតអត្ថបទវិទ្យុ បទយកការណ៍ កម្រងជីវិត និងព័ត៌មានខ្លី ។
  • ជាអ្នកសម្របសម្រួលកម្មវិធីវិទ្យុ និងជាពិធីករ-ពីធីការិនី កម្មវិធីអប់រំកម្សាន្ត ។

តម្រូវការ និង លក្ខណៈសម្បត្តិ

  • ជានិស្សិតកំពុង ឬ បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ។
  • មានលទ្ធភាពធ្វើការបានពេញម៉ោង ឬពាក់កណ្តាលពេល ។
  • ស្រលាញ់វិជ្ជាជីវៈសារព័ត៌មាន និងមានបំណងធ្វើការជាអ្នកផលិតកម្មវិធីវិទ្យុ ។
  • មានសម្លេងល្អ ច្បាស់ និងរួសរាយរាក់ទាក់ ។
  • មានគំនិតផ្តួចផ្តើម ច្នៃប្រឌិត និងមត់ចត់ ក្នុងការបំពេញការងារ ។
  • មានភាពស្មោះត្រង់ និងចេះធ្វើការងារជាក្រុម ។
  • ចេះភាសាខ្មែរ និង ប្រើប្រាស់ភាសាខ្មែរក្នុងកម្រិតល្អ ទាំងនិយាយ សរសេរ និង អាន ។
  • មានចំណាប់អារម្មណ៍ក្នុងការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយឯករាជ្យប្រកបដោយវិជ្ជាជីវៈ និង ដើម្បីពង្រឹងសមភាពយេនឌ័រនៅកម្ពុជា ។

បេក្ខជន បេក្ខនារីដែលមានចំណាប់អារម្មណ៍ សូមផ្ញើប្រវត្តិរូបសង្ខេប មកអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា អាសយដ្ឋានផ្ទះលេខ ២០ ផ្លូវ២៣ដេ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ឬ តាមរយៈអ៊ីមែល [email protected]

  • ទូរសព្ទទំនាក់ទំនង ៖ 069 848 013 / 011 780 510
  • កាលបរិច្ឆេទឈប់ទទួលពាក្យ៖ ថ្ងៃសុក្រ ទី ២០ ខែតុលា ឆ្នាំ ២០២៣ វេលាម៉ោង ៥​ ល្ងាច ។
  • បេក្ខនារីត្រូវបានលើកទឹកចិត្តក្នុងការដាក់ពាក្យ៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង