រាជរដ្ឋាភិបាលកម្ពុជា សម្រេចលុបចោលនូវកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន AZ ក្នុងការយកកម្រៃសេវាថែទាំ និងជួសជុលផ្លូវជាតិលេខ ៤ ចាប់ពីម៉ោង ១២យប់ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦ នេះតទៅ។
យោងសេចក្តីសម្រេចផ្លូវការរបស់រាជរដ្ឋាភិបាលកម្ពុជា ចេញថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦ នេះ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចលុបចោលនូវកិច្ចព្រមព្រៀងសម្បទានជាមួយក្រុមហ៊ុន អេហ្សិត ឌិសស្ទ្រីបប្បូហ្សិន ចុះថ្ងៃទី២៨ ខែមីនា ឆ្នាំ២០០១ ស្តីពីការយកកម្រៃសេវាថែទាំ និងជួសជុសផ្លូវជាតិ៤។
សូមជម្រាបថា កាលពីដើមខែមករា ឆ្នាំ២០១៦ នេះ សម្ដេច ហ៊ុន សែន បានប្រកាសមិនឱ្យយកលុយពីប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវជាតិលេខ ៤ បន្តទៀត។ ករណីយកលុយរថយន្តប្រើប្រាស់ផ្លូវជាតិលេខ ៤ នេះ រដ្ឋាភិបាលធ្លាប់រងនូវការរិះគន់យ៉ាងខ្លាំងក្លាពីបក្សប្រឆាំងក្នុងពេលកន្លងមក៕