en     km
en     km

រាជរដ្ឋាភិបាល​កម្ពុជា​ លុប​ចោលការ​យក​កម្រៃ​ផ្លូវជាតិ​លេខ​ ៤

Share

រូបតំណាង
រូបតំណាង

រាជរដ្ឋាភិបាល​កម្ពុជា​ សម្រេច​លុប​ចោល​នូវ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ AZ​ ក្នុង​ការ​យក​កម្រៃ​សេវា​ថែទាំ​ និង​ជួសជុល​ផ្លូវជាតិ​លេខ​ ៤​ ចាប់ពី​ម៉ោង​ ១២​យប់​ ថ្ងៃ​ទី​១៣​ ខែមករា​ ឆ្នាំ​២០១៦​ នេះ​តទៅ​។​

យោងសេចក្តី​សម្រេច​ផ្លូវការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ចេញ​ថ្ងៃ​ទី​១៣​ ខែមករា​ ឆ្នាំ​២០១៦​ នេះ​ បាន​បញ្ជាក់​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​ បាន​សម្រេច​លុប​ចោល​នូវ​កិច្ចព្រមព្រៀង​សម្បទាន​ជាមួយ​ក្រុមហ៊ុន​ អេ​ហ្សិត​ ឌិ​ស​ស្ទ្រី​បប្បូ​ហ្សិ​ន​  ចុះ​ថ្ងៃ​ទី​២៨​ ខែមីនា​ ឆ្នាំ​២០០១​ ស្តី​ពី​ការ​យក​កម្រៃ​សេវា​ថែទាំ​ និង​ជួស​ជុស​ផ្លូវជាតិ​៤​។​

​សូម​ជម្រាប​ថា​ កាលពីដើម​ខែមករា​ ឆ្នាំ​២០១៦​ នេះ​ សម្ដេច​ ហ៊ុន​ សែន​ បាន​ប្រកាស​មិន​ឱ្យ​យក​លុយ​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​អម​សងខាង​ផ្លូវជាតិ​លេខ​ ៤​ បន្ត​ទៀត​។​ ករណី​យក​លុយ​រថយន្ត​ប្រើប្រាស់​ផ្លូវជាតិ​លេខ​ ៤​ នេះ​ រដ្ឋាភិបាល​ធ្លាប់​រង​នូវ​ការ​រិះគន់​យ៉ាង​ខ្លាំងក្លា​ពី​បក្ស​ប្រឆាំង​ក្នុង​ពេល​កន្លង​មក​៕

Share

Image
Image
Image