en     km
en     km

ស្ត្រីអាហ្វហ្គានីស្ថានស្វែងរកដំណោះស្រាយពី UN ក្រោយតាលីបង់បន្តបិទសិទ្ធិសេរីភាព

Share

កាលពីថ្ងៃអង្គារ ទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ប្រធានទីភ្នាក់ងារអង្គការសហប្រជាជាតិដែលលើកកម្ពស់សមភាពយេនឌ័រឱ្យដឹងថា មេដឹកនាំតាលីបង់នៅបន្តគាបសង្កត់សិទ្ធិសេរីភាពរបស់ស្រ្តី និងក្មេងស្រីនៅប្រទេសអាហ្វហ្គានីស្ថានដែលបង្កើតជាសម្ពាធផ្លូវចិត្ត ការរើសអើង ការមាក់ងាយ និងការជំរុញឱ្យស្រ្តីធ្វើអត្តឃាតជាដើម។ ក្នុងនោះដែរ នាយកប្រតិបត្តិនៃអង្គការ UN Women ព្យាយាមលើកយកបញ្ហានេះមកពិភាក្សានៅក្នុងអង្គប្រជុំពិភពលោកនានា ដើម្បីឱ្យពិភពលោកចូលរួមលូកដៃដោះស្រាយជាបន្ទាន់។
(លោក ឡាក់ ច័ន្ទតារា រាយការណ៍)

នាយកប្រតិបត្តិនៃអង្គការ UN Women អ្នកស្រី Sima Bahous បានប្រាប់ក្រុមប្រឹក្សាសន្តិសុខថា ក្រុមតាលីបង់កំពុងបង្កើតច្បាប់ដាក់សម្ពាធលើស្រ្តីអាហ្វហ្គានីស្ថានជាបន្តបន្ទាប់ ខណៈពិភពលោកហាក់មើលរំលងពីទុក្ខវេទនារបស់ក្មេងស្រី និងស្រ្តីនៅអាហ្វហ្គានីស្ថាន។ នេះបើយោងតាមគេហទំព័រអង្គការ UN Women ចុះផ្សាយកាលពីថ្ងៃអង្គារ ទី២៦ ខែកញ្ញា ឆ្នាំ២០២៣។

តួយ៉ាង ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ អង្គការ UN Women បានសហការជាមួយបេសកកម្មជំនួយរបស់អង្គការសហប្រជាជាតិនៅអាហ្វហ្គានីស្ថាន(UNAMA) និងអង្គការអន្តរជាតិសម្រាប់ការធ្វើចំណាកស្រុក(IOM)។ ក្នុងកិច្ចសហប្រតិបត្តិការនេះ ធ្វើឡើងដើម្បីពិគ្រោះជាមួយស្ត្រីអាហ្វហ្គានីស្ថានជាប្រចាំពីបញ្ហាផ្សេងៗដែលពួកគេជួបប្រទះ ហើយព្យាយាមលើកពីប្រធានបទទាក់ទងនឹងស្ត្រីដើម្បីស្វែងរកដំណោះស្រាយរួមគ្នាក្នុងឆាកអន្តរជាតិ។

លើសពីនេះ ស្រ្តីអាហ្វហ្គានីស្ថានត្រូវបានក្រុមតាលីបង់ចែងច្បាប់ជាច្រើនសម្រាប់បង្ខាំងឱ្យនៅតែក្នុងផ្ទះ មិនអាចចេញដើរហើរនៅខាងក្រៅបាន ជាពិសេសស្រ្តីទាំងនេះរស់ដោយគ្មានក្តីសង្ឃឹម។ ចំណែកឯ ស្រ្តីមួយចំនួនត្រូវរងការវាយដំច្រំធាក់ រងអំពើហិង្សាមកលើរូបរាងកាយ និងការស្តីបន្ទោសបង្អាប់ពីសំណាក់ក្រុមគ្រួសារនិងញាតិជិតខាងជាដើម។
យ៉ាងណាមិញ តាមរបាយការណ៍សុខភាពផ្លូវចិត្តរបស់ស្ត្រីនៅអាហ្វហ្គានីស្ថានបង្ហាញថា ស្រ្តីប្រមាណ៩០%មានសុខភាពផ្លូវចិត្តថមថយ ឯស្រ្តីខ្លះមានសភាពធ្ងន់ធ្ងរពិបាកទទួលការព្យាបាល ហើយក្នុងនោះការធ្វើអត្តឃាតសម្លាប់ខ្លួនក្លាយជាជម្រើសចម្បងដែលមាននៅគ្រប់ទីកន្លែងនៃប្រទេសអាហ្វហ្គានីស្ថាន។

ទោះបីជាយ៉ាងណាក៏ដោយ ស្ត្រីអាហ្វហ្គានីស្ថានអះអាងថា ការអប់រំនៅតែជាអាទិភាពខ្ពស់បំផុតរបស់យុវតីនៅអាហ្វហ្គានីស្ថាន ដ្បិតពួកគេត្រូវការចំណេះដឹងសម្រាប់អភិវឌ្ឍខ្លួនឯង ក្រុមគ្រួសារ សហគមន៍ និងប្រទេសជាតិទាំងមូល។ ជាងនេះទៅទៀត ស្រ្តីនៅអាហ្វហ្គានីស្ថានបានស្នើសុំឱ្យអង្គការ UN Women យកចិត្តទុកដាក់នូវបញ្ហាបីចំណុចសំខាន់ៗ ដែលមានដូចជាសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ការបង្កើតច្បាប់រឹតបន្តឹងសិទ្ធិស្រ្តីជាបន្តបន្ទាប់សូម្បីតែកំណើននៃពលកម្មកុមារក៏ហាក់កើនឡើង និងការបង្ខាំងសិទ្ធិការងាររបស់យុវជនផងដែរ។

ងថា ការអប់រំនៅតែជាអាទិភាពខ្ពស់បំផុតរបស់យុវតីនៅអាហ្វហ្គានីស្ថាន ដ្បិតពួកគេត្រូវការចំណេះដឹងសម្រាប់អភិវឌ្ឍខ្លួនឯង ក្រុមគ្រួសារ សហគមន៍ និងប្រទេសជាតិទាំងមូល។ ជាងនេះទៅទៀត ស្រ្តីនៅអាហ្វហ្គានីស្ថានបានស្នើសុំឱ្យអង្គការ UN Women យកចិត្តទុកដាក់នូវបញ្ហាបីចំណុចសំខាន់ៗ ដែលមានដូចជាសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ការបង្កើតច្បាប់រឹតបន្តឹងសិទ្ធិស្រ្តីជាបន្តបន្ទាប់សូម្បីតែកំណើននៃពលកម្មកុមារក៏ហាក់កើនឡើង និងការបង្ខាំងសិទ្ធិការងាររបស់យុវជនផងដែរ។

សូមរំឭកថា ក្រុមតាលីបង់ឡើងកាន់អំណាចនៅក្នុងប្រទេសអាហ្វហ្គានីស្ថានចាប់ពីខែសីហា ឆ្នាំ២០២១ ដោយបានរៀបចំច្បាប់អ៊ីស្លាមគាបសង្កត់ក្មេងស្រី និងស្រ្តីអាហ្វហ្គានីស្ថានដែលមានដូចជា ការរារាំងក្មេងស្រីមិនឱ្យចូលរៀនលើសពីកម្រិតថ្នាក់ទី៦ រារាំងស្ត្រីមិនឱ្យបំពេញការងារស្ទើរតែគ្រប់មុខជំនាញ ហាមឃាត់ស្រ្តីមិនឱ្យទៅកន្លែងសាធារណៈ កន្លែងហាត់ប្រាណ ហើយថ្មីៗនេះដាក់កំហិតឱ្យបិទហាងកែសម្ផស្សនៅក្នុងប្រទេសទាំងអស់ជាដាច់ខាត៕

ប្រភព៖ UN Women ចុះថ្ងៃពុធ ទី២៧ ខែកញ្ញា ឆ្នាំ២០២៣

Share

ព័ត៌មានទាក់ទង

Image