loader

ស្លាប់​៤​នាក់​ និង​បួស​ធ្ងន់​១២​នាក់​ករណី​រថយន្ដ​ដឹក​កម្មករ​ប៉ះ​គ្នា​នៅ​ខេត្ដកំពង់ស្ពឺ​

traffic-accident-kompongspeu-01កម្មករ​កាត់ដេរ​៤​នាក់​បាន​ស្លាប់​ និង​១២​នាក់​រង​របួសធ្ងន់​ ក្នុង​ហេតុការណ៍​រថយន្ដ​ដឹក​កម្មករ​ បើក​បុក​គ្នា​នៅ​ខេត្ដកំពង់ស្ពឺ​។​

​បើ​តាម​ស្នងការ​រង​ខេត្ដកំពង់ស្ពឺ​ លោក​ មៀ​ច​ សា​មឿ​ន​ ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​អង្គារ​ ទី​១២​ ខែមករា​ ឆ្នាំ​២០១៦​នេះ​ថា​ រថយន្ត​ពីរ​គ្រឿង​បាន​បុក​គ្នា​ ខណៈ​ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា​ បណ្ដាល​ឲ្យ​កម្មករ​បួន​នាក់​ស្លាប់​ និង​របួសធ្ងន់​១២​នាក់​។​ លោកមៀ​ច​ សា​មឿ​ន​ បន្ត​ថា​ ក្នុង​គ្រោះថ្នាក់​នោះ​ ក៏​មាន​កម្មករ​ជា​ច្រើន​ផ្សេង​ទៀត​រង​របួស​ផង​ដែរ​។​ លោក​សា​មឿ​ន​បញ្ជាក់​ថា​ គ្រោះថ្នាក់​នោះ​កើតឡើង​ នៅ​ម៉ោង​៦​និង​៤០​នាទី​ព្រឹក​ នៅ​លើ​កំណាត់​ផ្លូវជាតិ​ លេខ​៤១​ ចន្លោះ​គីឡូ​ម៉ែ​ត​លេខ​៩​ និង​ លេខ​១០​ នៅ​ក្នុងភូមិ​ជ្រៃ​តា​គង់​ ឃុំ​រកា​កោះ​ ស្រុក​គងពិសី​។​

​លោក​ មៀ​ច​ សា​មឿ​ន​ ឲ្យ​ដឹង​ទៀត​ថា​ កម្មការិនី​រង​របួស​ត្រូវ​បាន​ដឹក​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ រីឯ​សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​ឲ្យ​ក្រុម​គ្រួសារ​វិញ​។​

​លោកស្នងការ​រង​ខេត្ដកំពង់ស្ពឺ​រូប​នេះ​បន្ថែម​ទៀត​ថា​ ក្រោយ​មាន​ហេតុការណ៍​កើតឡើង​ អ្នកបើកបរ​ទាំង​ពីរ​នាក់​បាន​រត់គេច​ខ្លួន​បាត់​។​ ទោះ​យ៉ាងណា​ លោក​បញ្ជាក់​ថា​ នៅ​ពេល​នេះ​ សមត្ថកិច្ច​បាន​រក​ឃើញ​អត្តសញ្ញាណ​ និង​កំពុង​តាម​ចាប់ខ្លួន​ អ្នកបើកបរ​ទាំង​ពីរ​នាក់​នោះ​ហើយ​។​

​សូម​ជម្រាប​ដែរ​ថា​ ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ ក៏​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ ទាក់ទង​នឹង​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខេត្តកំពង់ស្ពឺ​នោះ​ដែរ​ ដោយ​សម្ដែង​ពី​ការ​សោកស្ដាយ​ចំពោះ​គ្រោះថ្នាក់​ដែល​បាន​កើតឡើង​នោះ​។​ បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ឲ្យ​ដឹង​ថា​ អ្នក​ស្លាប់​ក្នុង​គ្រោះថ្នាក់​នេះ​មាន​៣​នាក់​ ឯ​អ្នក​រង​របួស​មាន​រហូត​ដល់​៧០​នាក់​៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ករណីឱ្យសមាគមគ្រូបង្រៀនអាចដង្ហែធម្មយាត្រានិងការតម្រូវឱ្យផ្ញើរបាយការណ៍សកម្មភាពការងារនិងហិរញ្ញវត្ថុជារឿងពីរផ្សេងគ្នា

លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័ក្រ អ្នកនាំពាក្យក្រ[...]

អង្គការចំនួនពីរសហការផ្តល់ការអប់រំឡើងវិញដល់កុមារបឋមសិក្សា៦៣៨សាលាក្នុងខេត្តចំនួន១០

ភ្នំពេញ៖ អង្គការ អេដ អេ អាកស្យុង និង អង្គការ [...]

មន្ដ្រីនគរបាលម្នាក់ត្រូវបានបន្ថយសក្ដិក្រោយឃាត់ស្ដ្រីបើកបរមិនពាក់ខ្សែក្រវ៉ាត់នៅក្រៅម៉ោងធ្វើការ

នៅថ្ងៃទី២៦ ខែ មករា ឆ្នាំ២០២៣នេះ ក្រុមការងារព័[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x