en     km
en     km

ក្រុមយុវជនសម្តែងការសោកស្តាយចំពោះមរណៈភាពរបស់ លោក ជា ស៊ីម

Share

ក្រុមយុវជនបានសម្តែង ការសោកស្តាយ ចំពោះ មរណៈភាព របស់​ លោក ជា ស៊ីម ប្រធានព្រឹទ្ធសភា និង ជា ប្រធាន គណបក្ស ប្រជាជនកម្ពុជា។ ពួកគេ បាន កោតសរសើរ និងរឮកពីស្នាដៃ ដឹកនាំ របស់ លោក ដែលជា ការចូលរួម ចំនែក ធ្វើឲ្យ ប្រទេស មានការ រីកចំរើន។

កញ្ញា កែវ ស្រីនាង និស្សិត សាកលវិទ្យាល័យ បញ្ញាសាស្រ្ដកម្ពុជា បាននិយាយថា កញ្ញា មាន អារម្មណ៍ សោកស្ដាយ ជាខ្លំាង ចំពោះ មរណៈភាព លោកជាស៊ីម ដែលជា ថ្នាក់ដឹកនាំកំពូល របស់ គណបក្ស ប្រជាជនកម្ពុជា ។ «គាត់ ជា មនុស្ស មាន ការ តស៊ូ ហើយ គាត់ បានបន្សល់ ទុក នូវ ស្នាដៃ ជាច្រើន ដូចជា សាលារៀន ជាដើម ។ នៅក្នុង ខេត្ត តាកែវរបស់ខ្មុំ មាន សាលារៀន ជាច្រើន ដែល ជា ស្នាដៃ កសាង របស់ គាត់​ ដូច្នេះ ក្នុង នាម ក្នុង ជា កូន ខ្មែរមួយរូប ខ្ញុំ សូម ចូលរួម រំលែកទុក ចំពោះ មរណៈភាព ថ្នាក់ដឹកនាំ រូប នេះផងដែរ​»។

សម្តេច ជាស៊ីម និង ព្រះវរបិតា សិហនុ កាលពីឆ្នាំ 1991-  រូបភាពពីទំព័រហ្វេសប៊ុករបស់លោក សំាុង សុឥន្ធរឹទ្ធិ
សម្តេច ជា ស៊ីម និង ព្រះវរបិតា នរោត្តម សីហនុ កាលពីឆ្នាំ ១៩៩១​ – រូបភាពពីទំព័រ ហ្វេសប៊ុក របស់លោក សំាុង សុឥន្ធរឹទ្ធិ

ចំណែក យុវជន មួយ រូប ទៀត គឺលោក ​ហេង​ ពៅ និស្សិត នៅ វិទ្យាស្ថាន ពាណិជ្ជសាស្រ្ដ ក៏មិន ខុស ពី កញ្ញា កែវ ស្រីនាង ប៉ុន្មានដែរ។ យុវជន ដដែលនេះ បន្ដទៀតថា បើសិនជាលោក ជា ស៊ីម នៅ មាន ជីវិត លោក ក៏​ អាច ជួយ សម្រាល បន្ទុក និងបញ្ហា មួយចំនួន ដែលរាស្រ្ដ​ កំពុងជួបប្រទះ ដូចជា​ បញ្ហា ដីធ្លី និង បញ្ហា ព្រំដែន ជាមួយ ប្រទេស វៀតណាម បាន មួយកំរិត ផងដែរ ពីព្រោះ លោក ជា ប្រធាន ព្រឹទ្ធសភា។

រីឯ កញ្ញា មាស​ លីដា ជា និស្សិត នៅ សាកលវិទ្យាល័យ បៀលប្រាយវិញ ​ ក៏ចូលរួមសោកស្តាយចំពោះមរណៈភាពលោក ជា ស៊ីមផងដែរ។ «ខ្ញុំ មាន អារម្មណ៍ សោកស្តាយ ព្រោះ គាត់ ជា អ្នក ជួយ សង្គ្រោះ ជាតិ នឹ មាន ស្នាដៃ ដឹកនាំ ប្រទេស ឲ្យ បរទេស បាន ស្គាល់ ពី ប្រទេស កម្ពុជា» ។

ជុំវិញ មរណៈភាព ថ្នាក់ ដឹកនាំ កំពូល របស់ ប្រទេស កម្ពុជា នេះ ទាំងពលរដ្ឋ ទាំងមន្រ្តីរាជការ គ្រប់ ស្ថាប័ន បាន សម្តែង ការសោកស្តាយ គ្រប់ៗ គ្នា។ លោក នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏ បាន ចេញ​ សារាចរ ​ណែនាំ ​មួយ ​នៅ ​ថ្ងៃ ទី៨ ខែមិថុនា ប្រកាស ​យក ​ថ្ងៃទី១៩ ខែ មិថុនា ឆ្នាំ២០១៥ ខាងមុខ ជា ​ថ្ងៃ ​កាន់ ទុក្ខ ​ផ្លូវ ការ ចំពោះ មរណៈភាព របស់ ​លោក ជា ស៊ីម ប្រធានព្រឹទ្ធសភា និង​ ជា​ ប្រធាន ​គណបក្ស​ ប្រជាជន ​កម្ពុជា ផង ដែរ។

​ប្រមុខ ​រដ្ឋាភិបាល សម្រេច ​កំណត់ ​ថ្ងៃ​កាន់ទុក្ខ ​ដោយសារតែ លោក ជា ស៊ីម បាន​លះបង់​កម្លាំង កាយ និង​ចិត្ត ​ក្នុង ការ ​តស៊ូ ​រំដោះ ជាតិ មាតុភូមិ ពិសេស ​ការ តស៊ូ​ រំដោះ ប្រទេស ​ជាតិ ​ឲ្យ ​ចាក ​ផុត ពី ​របប ​ប្រល័យ ពូជសាសន៍​ ខ្មែរក្រហម។

នៅ​ ថ្ងៃ​ កាន់ ទុក្ខ ​នោះ ​ផង ដែរ រដ្ឋាភិបាល ​បាន ​តម្រូវ ​ឲ្យ ​គ្រប់ ​ក្រសួង ស្ថាប័ន សាលារៀន មន្ទីរពេទ្យ រដ្ឋ និង ​ឯកជន និង ​ពលរដ្ឋ ​ទាំងអស់ ត្រូវ ​បង្ហូត ទង់ ជាតិ ​ត្រឹម ​មួយ​ ភាគ បី ​នៃ ​ដងទង់​ ចាប់ ​ពី លើ ហើយ ​ការ សម្តែង និង​ ការ ចាក់ ផ្សាយ ​ទស្សនីយភាព ​សប្បាយ ​ក៏ ត្រូវ​ហាម ឃាត់​ ។

គួររឮកផងដែរ ថា លោក ជា ស៊ីម កើត នៅ​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​១៩៣២ ក្នុង ស្រុក​ រមាស​ហែក ខេត្ត​ ស្វាយរៀង ។ គ្រួសារ របស់ លោក ជា ​ត្រកូល ​កសិករ ហើយ លោក ជា កូន​ ទី ​បី​ក្នុង ចំណោម បងប្អូនបួន​នាក់ ​(ស្រីម្នាក់)។ លោក ជា ស៊ីម ប្រធានព្រឹទ្ធសភា បាន​ទទួលមរណភាព នៅ​ម៉ោង ៣៖៤៥​នាទី​រសៀល កាលពី​ថ្ងៃ​ទី​០៨ ខែមិថុនា ឆ្នាំ​២០១៥​នេះ៕

Share

Image
Image
Image