en     km
en     km

លោក​ យ៉ែម​ បុញ្ញឫទ្ធិ ផ្ដាច់ខ្លួនពីគណបក្សខ្មែររួមរួមជាតិ ក្រោយលទ្ធផលមិនគាប់ប្រសើរពីការបោះឆ្នោត

Share

លោក​ យ៉ែម​ បុញ្ញឫទ្ធិ អតីតមន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះ ដែលបានងាកទៅចាប់ដៃជាមួយលោក ញឹក ប៊ុនឆៃ ដឹកនាំគណបក្សខ្មែររួមរួមជាតិក្នុងការបោះឆ្នោតថ្នាក់ជាតិកាលពីអំឡុងខែកក្កដា ឆ្នាំ២០២៣កន្លងទៅ បានសម្រេចចិត្តលាឈប់ពីគណបក្សនេះហើយ។ ក្នុងលិខិតផ្ញើរជូន លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួមរួមជាតិ ចុះថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣នេះ លោក យ៉ែម បុញ្ញាឫទ្ធិ បញ្ជាក់ថា លោកសូមបញ្ចប់នូវកិច្ចព្រមព្រៀងទាំងអស់ដែលលោកបានចុះហត្ថលេខា និងសូមលាលែងពីតួនាទីទាំងអស់ និងពីសមាជិកភាព របស់គណបក្សខ្មែររួមរួមជាតិចាប់ព ថ្ងៃចុះហត្ថលេខានេះតទៅ។

ក្រោយការសម្រេចចិត្តរបស់ លោក​ យ៉ែម​ បុញ្ញឫទ្ធិ ដែលចាកចេញពីគណបក្សខ្មែររួមរួមជាតិ បន្ទាប់ពីការបោះឆ្នោតមិនទទួលបានលទ្ធផលគាប់ប្រសើរបែបនេះ ក៏មានអ្នកលេងបណ្ដាញសង្គមចូលខមិនសួរលោកតាមរយៈគេហទំព័រហ្វេសប៊ុកដែរថា នៅពេលបន្តបន្ទាប់លោកនឹងចុះចូលជាមួយគណបក្សប្រជាជនឬយ៉ាងណា។ ឆ្លើយតបនឹងសំនួរនេះ អេដមីនផេករបស់លោកបានឆ្លើយក្នុងន័យបដិសេធថា  ប្អូនធ្លាប់ស្គាល់គាត់ដែរតើ? ម៉េចផ្ដល់យោបល់អញ្ចឹង?

Share

ព័ត៌មានទាក់ទង

Image