ភ្នំពេញ៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតសហការជាមួយក្រុមគ្រូពេទ្យមកពីប្រទេសអូស្ត្រាលី នឹងផ្ដល់ជូនការវះកាត់ ជំងឺរោគស្ត្រីដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋ។ នេះបើយោងតាមសេចក្តីជូនដំណឹងតាមទំព័រហ្វេសប៊ុករបស់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតនៅថ្ងៃទី៣១ ខែសីហានេះ។
មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បញ្ជាក់បន្ថែមថា មន្ទីរពេទ្យនឹងផ្ដល់ការពិគ្រោះជំងឺជូនដល់ស្រ្តីដែលមានបញ្ហាស្រុតសរីរាង្គ បញ្ហាទាក់ទងប្រដាប់បន្តពូជ ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៤ថ្ងៃឆ្នាំ២០២៣។ជាងនេះពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ខាងមន្ទីរពេទ្យនឹងផ្តល់សេវាវះកាត់លើបញ្ហារោគស្ត្រីរួមមាន ជំងឺស្រុតសរីរាង្គ ដូចជាស្រុតស្បូន ស្រុតប្លោកនោម ស្រុតទ្វារលាមក ជំងឺហៀរទឹកនោមតាមទ្វារមាស ជំងឺហៀរលាមកតាមទ្វារមាស ជំងឺមិនមានទ្វារមាសពីកំណើត ជំងឺប្រដាប់ភេទលូតលាស់មិនប្រក្រតីពីកំណើតជាដើម។
សូមជម្រាបជូនផងដែរថា មន្ទីរពេទ្យនឹងធ្វើការចុះឈ្មោះអ្នកជំងឺ ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ រហូតដល់ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ នៅផ្នែកសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យ៕