en     km
en     km

លោកថាក់ស៊ីនកំពុងរៀបចំសំណើសុំលើកលែងទោសពីព្រះមហាក្សត្រ

Share

បាងកក៖មេធាវីរបស់លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា កាលពីថ្ងៃពុធ ទី៣០ ខែសីហា ឆ្នាំ២០២៣បានថ្លែងឱ្យដឹងថាកូនក្ដីរបស់ខ្លួនកំពុងរៀបចំឯកសារស្នើសុំការលើកលែងទោសពីព្រះមហាក្សត្រ។

លោក ថាក់ស៊ីន បាន​ត្រឡប់​ចូល​ប្រទេស​ថៃ​វិញ​ ​កាល​ពី​សប្តាហ៍​មុន​បន្ទាប់​ពី​បាន​និរទេសខ្លួនឯង១៥ឆ្នាំ​នៅ​បរទេស​។ លោកបានប្រើ​យន្តហោះ​ឯកជនផ្ទាល់ខ្លួនមកប្រទេសវិញ បន្ទាប់មកលោក​ត្រូវ​បាន​នាំខ្លួនទៅ​ពន្ធនាគារ​ដើម្បី​ដាក់​ទោស​ប្រាំបី​ឆ្នាំ​ពី​បទ​រំលោភ​អំណាច និង​ទំនាស់​ផលប្រយោជន៍​​នៅពេលលោក​កាន់​

អំណាច។ តែប៉ុន្មានម៉ោងបន្ទាប់ពីការមកដល់ស្រុកកំណើតវិញ បេក្ខជនមកពីគណបក្ស​​ភឿថៃដែលគាំទ្រដោយគ្រួសារ Shinawatra គឺលោក Srettha Thavisin ត្រូវបានសភាបោះឆ្នោតក្លាយជានាយករដ្ឋមន្ត្រី ដែលអ្នកវិភាគខ្លះគិតថាលោកថាក់ស៊ីនបានធ្វើកិច្ចព្រមព្រៀងជាមួយពួកយោធាអភិរក្សនិយម និងរាជានិយមថៃ ដែលបានទម្លាក់រដ្ឋាភិបាលលោកនៅក្នុង ឆ្នាំ ២០០៦ និង ២០១៤ ។ទោះយ៉ាងណាលោកថាក់ស៊ីន និងគណបក្សភឿថៃ បានបដិសេធចំពោះរឿងនេះ។

នៅ​យប់​ដំបូង​ពេលមកដល់​ប្រទេស​ថៃ លោកថាក់ស៊ីន​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ប៉ូលិស​ដោយសារលោក​ចុកក្នុង​ទ្រូង និង​លើសសម្ពាធ​ឈាម។កាលពីថ្ងៃពុធទី៣០ ខែសីហា ឆ្នាំ២០២៣ មេធាវីរបស់លោកដាក់ស៊ីនគឺលោក Winyat Chartmontri បានប្រាប់អ្នកសារព័ត៌មានថា អតីតនាយករដ្ឋមន្ត្រីកំពុងរៀបចំសំណើសុំការលើកលែងទោសពីព្រះមហាក្សត្រ។លោកមេធាវី Winyat បាននិយាយថា “លោកថាក់ស៊ីនកំពុងរៀបចំឯកសារនេះដោយខ្លួនឯង ហើយបច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលរៀបចំ” ដោយបន្ថែមថាក្រុមអ្នកច្បាប់មិនទាន់ឃើញសំណើនេះទេ។លោកមេធាវី Winyat បាន​និយាយ​ថា ពេលវេលា​ដាក់ថ្វាយព្រះមហាក្សត្រគឺអាស្រ័យលើការសម្រេចចិត្តរបស់លោកថាក់ស៊ីន។

បើទោះជាបានឃ្លាតឆ្ងាយស្រុកអស់រយៈពេល១៥ឆ្នាំក៏ដោយ ក៏លោក ថាក់ស៊ីន នៅតែបន្តប្រកាន់យកនយោបាយថៃ ផ្តោតលើការយកចិត្តទុកដាក់លើប្រជាពលរដ្ឋ ដូចជាការថែទាំសុខភាព និងការផ្តល់ទុនជាដើម។ គណបក្សដែលស្មោះត្រង់នឹងលោកថាក់ស៊ីនបានឈ្នះរាល់ការបោះឆ្នោតក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះរហូតដល់ឆ្នាំ២០២៣។

ទោះបីយ៉ាងនេះក៍ដោយក្រុមប្រឆាំងលោកថាក់ស៊ីនបានដាក់ញត្តិតវ៉ារារាំងរាល់ការប៉ុនប៉ងដើម្បីសុំការលើកលែងទោសដោយលើកឡើងថាករណីពុករលួយរបស់លោកថាក់ស៊ីនមិនគួរទទួលបានការលើកលែងទោសនោះទេ៕

ប្រភព៖ C N A ថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០២៣

Share

ព័ត៌មានទាក់ទង

Image