en     km
en     km

ក្រុមហ៊ុន Meta មិនដាក់ពិន័យគណនី Facebook ផ្លូវការរបស់សម្តេច

Share

ភ្នំពេញ៖ ក្រុមហ៊ុន Meta Platforms Inc. បានសម្រេចមិនដាក់ពិន័យគណនីហ្វេសប៊ុក( Facebook)ផ្លូវការរបស់ សម្តេច ហ៊ុន សែន តាមការស្នើរបស់សមាជិកក្រុមប្រឹក្សាភិបាលត្រួតពិនិត្យរបស់ក្រុមហ៊ុននោះឡើយ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍នៅថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២៣។

បើទោះបីជាគណនីរបស់សម្តេចមិនបិទជាផ្លូវការក៏ដោយ ក្រសួងនៅបន្តប្រកាន់គោលជំហរថា ក្រសួងមិនស្វាគមន៍ចំពោះបុគ្គលទាំង ២២ រូបដែលជាសមាជិកក្រុមប្រឹក្សាភិបាលត្រួតពិនិត្យនៃក្រុមហ៊ុន Meta នេះឡើយ ក្រោមហេតុផលថា បុគ្គល ២២ រូបនេះបានផ្តល់អនុសាសន៍ដ៏អាក្រក់មានចរិកនយោបាយ និងជ្រៀលជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។
តែទោះជាយ៉ាងណាក្តី ក្រសួងនៅតែបន្តស្វាគមន៍តំណាងក្រុមហ៊ុន Meta ដើម្បីបន្តបំពេញការងារនៅកម្ពុជាតទៅទៀត។

សូមបញ្ជាក់ផងដែរថា ក្រោយពីលេចឮថាក្រុមហ៊ុននេះគ្រោង ព្យួរករណីគណនី Facebook ផ្លូវការរបស់សម្តេច ហ៊ុន សែន កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានចេញសេចក្ដីប្រកាសព័ត៌មាន បណ្តេញតំណាងក្រុមហ៊ុនហ្វេសប៊ុក(Facebook) ចេញពីកម្ពុជា និងហាមឃាត់សមាជិកក្រុមប្រឹក្សាភិបាលត្រួតពិនិត្យទាំង២២នាក់នៃក្រុមហ៊ុនMeta មិនឱ្យចូលកម្ពុជា៕

Share

ព័ត៌មានទាក់ទង

Image