en     km
en     km

មហាជននៅតែបន្តលើកករណីទណ្ឌិត សំប៊ុន យ៉ានី ដែលបានដោះលែង ថាជារឿងអយុត្តិធម៌

Share

ក្រោយចាប់ខ្លួនបាន១ថ្ងៃ ទណ្ឌិតសំប៊ុន យ៉ានី ដែលលួចលុយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC)ជាង២០ម៉ឺនដុល្លារ ត្រូវបានតុលាការក្រុងភ្នំពេញដោះលែងវិញ បើគិតមកត្រឹមថ្ងៃទី៣០ ខែសីហានេះ មានរយពេលជិត១សប្តាហ៍ហើយ។ ប៉ុន្តែមហាជននៅតែបន្តលើកឡើង ដោយចាត់ទុកករណីទណ្ឌិត សំប៊ុន យ៉ានី ដែលត្រូវបានដោះលែងនេះ ថាជារឿងអយុត្តិធម៌។ លោក គីម ចាន់ចាវ រាយការណ៍

 

ព័ត៌មាននៃការដោះលែងទណ្ឌិត សំប៊ុន យ៉ានី ត្រូវបានមហាជនចាប់អារម្មណ៍ជាខ្លាំង តាមរយៈអត្ថបទសារព័ត៌មានជាច្រើន ត្បិតអីពួកគេឆ្ងល់ថា ហេតុអ្វីទណ្ឌិតដែលមានទោសទណ្ឌត្រូវបានតុលាការដោះលែងឱ្យរួចខ្លួនវិញ ក្រោយពេលចាប់ខ្លួនបានត្រឹមតែ១ថ្ងៃ? ក្នុងនោះព័ត៌មានដែលផ្សព្វផ្សាយដោយវិទ្យុស្ត្រីត្រូវបានអ្នកលេងបណ្ដាញសង្គមចូលខមិន និងចែករំលែកជាហូរហែ។ ចំណែកក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ដែលបានផ្សាយលើគេហទំព័រវិទ្យុស្ត្រី Women’s Radio មានអ្នកចូលផ្ដល់មតិយោបល់(ខំមិន)ជាង១០០នាក់ ដោយភាគច្រើនបង្ហាញការខកចិត្តដែលតុលាការក្រុងភ្នំពេញសម្រេចដោះលែងទណ្ឌិតដែលលួចលុយអង្គការជាង២០ម៉ឺនដុល្លារនេះ ក្រោយការព្យយាមតាមរកចាប់ខ្លួនអស់រយៈពេលជាច្រើនឆ្នាំ។

ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Sna បានសរសេរថា «ការដោះលែងចោរ គឺជាសកម្មភាពនៃការលើកទឹកចិត្តដល់សង្គមជាតិនិងបញ្ជាក់ថាការធ្វើជាចោ មិនមែនជាអំពើរខុសច្បាប់»។ គណនីឈ្មោះ Sam Ath Oukសរសេររិះគន់អតីតនាយិកាក្នុងពេលបាត់លុយនោះថា «រឿងគួរអោយអស់សំណើច អតីតនាយិកាដែលបានបណ្តាលអោយទណ្ឌិតលួចលុយបាន ហាក់បង្ហាញពីកង្វះខាតសមត្ថភាពក្នុងការដឹកនាំ»។ ចំណែកគណនី ឈ្មោះBorin Pan បានMention គេហទំព័រក្រសួងយុត្តិធម៌ដើម្បីឱ្យថ្នាក់ដឹកនាំពិនិត្យជួយដោះស្រាយករណីនេះ និងបានខមិនថា«ខ្ញុំសូមសរសើរដោយចិត្តស្មោះអស់ពីដួងចិត្ត ដែលមានបុគ្គលិកវិទ្យុស្រ្តី ដែលបានលះបង់ប្រាក់ខែអស់ជាច្រើនខែ»។ រីឯ គណនីឈ្មោះVannak Tryវិញសរសេរថា «wmc ត្រូវរងកម្ម​ដោយសារយាយ​ប៉ិ​យ៉ានី​ គេអត់អោយFund ដោយសារឃើញ​បញ្ហា​បាត់លុយ។ គណនីឈ្មោះPhum Thol បានចោទជាសំណួរថា «តើបើអយ្យការធ្វើខុស ឬសម្រេចខុស គាត់អាចមានទោសជាប់គុកឬទេ?» ឯគណនី ឈ្មោះ Chea Su Ling យល់ថា «ទណ្ឌិតយ៉ានីអ្នកធ្វើការសង្គមក្លែងក្លាយ សូមសរសើរទឹកចិត្តបុគ្គលិក ដែលនៅតែតស៊ូក្នុងដំណាក់ការស្ថាប័នជួបការលំបាក»។ ចំណែកគណនីឈ្មោះ Phorn Huksengfamily សរសេរថា «ខ្ញុំលឺហើយស្លុតចិត្ត WMC នឹងទទួលបានយុត្តិធម៌»។ ដោយឡែក ម្ចាស់គណនីឈ្មោះ ដាំ រ៉ុង​ យល់ថា «វាជាភាពអាម៉ាសសម្រាប់សង្គមខ្មែរ!»

រូបទណ្ឌិត សំប៊ុន យ៉ានី

 

ខណៈដែលមានអ្នកបញ្ចេញមតិយោបល់រាប់រយនាក់ហួសចិត្តនឹងការសម្រេចដោះលែងទណ្ឌិត សំប៊ុន យ៉ានី នេះ កាសែតកោះសន្តិភាពឯណោះវិញ ក៏បានចេញផ្សាយព័ត៌មាននេះក្នុងន័យផ្ដល់សំឡេងអាណិតអាសូដល់ទណ្ឌិតដែលលួចលុយអង្គការជាង២០ម៉ឺនដុល្លារនេះ។ កាសែតមួយនេះបានដកស្រង់សម្ដីទណ្ឌិតសំប៊ុន យ៉ានី មកសរសេរថា «រហូត​មក​ដល់​ពេល​នេះ ស្ត្រី​វ័យ​ចំណាស់​ឈ្មោះ សំ​ប៊ុ​ន យ៉ា​នី អាយុ​៦៦​ឆ្នាំ នៅ​តែ​ទ​ទួ​ច និង​សំណូមពរ​ទៅ​កាន់​អង្គការ​មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា​ថា គាត់​មិន​រត់គេច​ខ្លួន​ទៅ​ណា​ទេ ហើយ​គាត់​នឹង​ព្យាយាម​ដោយ​ឆន្ទៈ​ក្នុង​ការ​សងបំណុល​ទៅ​អង្គការ​តាម​លទ្ធភាព​ដែល​គាត់​មាន​ក្នុង​១​ខែ​ចំនួន​១០០​ដុល្លារ​អា​មេ​រិ​ក ឬ​ច្រើន​ជាង​នេះ ។ ហើយ​ក៏​បាន​ថ្លែង​អំណរ​អរគុណ​ទៅ​កាន់​ប្រព័ន្ធ​តុលាការ ដែល​បាន​សម្រេច​ដោះ​លែង​រូប​គាត់​ឲ្យ​មាន​សេរីភាព​វិញ ដើម្បី​រស់នៅ​ក្នុង​ពេលវេលា​ចុង​ក្រោយ ដើម្បី​ដោះបំណុល​ទៅ​ឲ្យ​អង្គការ​នោះ​។»

ក្នុងផ្សាយនេះ ក៏មានអ្នកចូលខិមផងដែរ ហើយខមិនទាំងនោះសុទ្ធសឹងតែសរសេរក្នុងន័យបដិសេធ មិនជឿការផ្សាយរបស់កាសែតកោះសន្តិភាពនេះឡើយ។ ក្នុងនោះគណនីឈ្មោះ SKy Zi យល់ថាកាសែតកោះសន្ដិភាពទទួលលុយពីទណ្ឌិតសំប៊ុន យ៉ានី ដើម្បីផ្សាយព័ត៌មាននេះ។ គេខមិនចោទសួរថា តើ

«Koh Santepheap Daily ព័ត៌មាន​នឹងលោកយាយគាត់ជួលអោយធ្វើបានប៉ុន្មាន?  ២៥ម៉ឺនដែលលួចនឹងធ្វើឱ្យ បុគ្គលិក​WMC វេទនាច្រើនណាស់»។ ចំណែកគណនីឈ្មោះVI Chhat សរសេរថា «មានផ្ទះ​ មានហាង​ មានឡានប្រីរបស់​ថ្លៃៗ​ ម៉េចមិនលក់សងគេ​ មកធ្វើកំសត់អីណា»។ គណនី Monorum Kem សរសេរថា «សាហាវណាស់យាយនេះ!»។ ឯគណនីឈ្មោះ ភក្តី សន្យា សេសេរថា នៅរឹបអូសទ្រព្យសងបំណុល។ ចំណេកគណនីឈ្មោះ ម៉ៅ យ៉ែន យល់ថា «ចិត្តសាហាវកុំអួតឈឺថាល្បែងៗនាំឈឺកាលណាចាញ់»។ គណនីឈ្មោះ Chum Ratha  សរសេរថា «wow! ទោះកម្មនោះត្រូវទៅជួបប្រែតនរកយ៉ាងណាក៏តាមនោះចុះ។ ពិតជាមិនគួរឲ្យជឿថាគាត់និយាយចេញមកបាន»។

ក្នុងព័ត៌មាននេះ លោក រស់ គង់​ ផលិតករប្រតិបត្តិវិទ្យុនៃអង្គការមណ្ដលព័ត៌មានស្ត្រីកម្ពុជា ដែលបានដឹងឮក្នុងពេលធ្វើការជាមួយអ្នកស្រី សំប៊ុន យ៉ានី កាលជាង១០ឆ្នាំមុន បានចូលខមិនផងដែរថា «ក្រោយពីមីងបានលួចលុយ មីងនៅបន្តកុហកទៀត មីងថាមីងខ្ចីលុយ មីងខ្ចីពីនរណា? មានអ្វីសម្អាង? មីងបានចូលខ្លួនជជែករឿងសំណងជាមួយWMC ប៉ុន្មានដង? WMCទុកពេលជូនមីងរាប់ឆ្នាំ រហូតជិតផុតអាជ្ញាយុកាលទោស មីងនៅតែគេចវេស ទើបWMCសម្រេចចិត្តប្ដឹង។ ថ្ងៃទី២៤ សីហា ខ្ញុំបានជួបមីងនៅក្រសួងមហាផ្ទៃ មីងលើកឡើងថា មីងមិនបានខ្វល់រឿងសងបំណុលទេ មីងខ្វល់តែរឿងសុខភាពមីងប៉ុណ្ណោះ មីងមិនមានអ្វីត្រូវនិយាយជាមួយWMC ទេ មីងថាទោះកម្មដែលមីងបានសាង នាំមីងទៅជួបប្រេត នរក​ និងទទួលបាបយ៉ាងណា ក៏តាមនោះចុះ។ លើសពីនេះ មីងបានចោទថា WMC បានធ្វើបាបមីង បានបំផ្លាញមីងទៀត។ ខ្ញុំពិតជាបានចាំច្បាស់…»

លោក រស់ គង់ ផលិតករប្រតិបត្តិវិទ្យុនៃអង្គការមណ្ដលព័ត៌មានស្ត្រីកម្ពុជា ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២៨ ខែសីហា

រីគណនីឈ្មោះ សម សារ៉ន សរសេរថា« អាណិតតែបុគ្គលិកដែលត្រូវបាត់បង់ប្រាក់ខែម្នាក់ៗពី ២ខែ ទៅ៦ខែ ខ្លួនឯងយកលុយមកហឺហា អោយគេរងកម្មទាំងស្ថាប័ន និងគ្រួសារ»។ ចំណែកគណនីឈ្មោះLi Siv Mey សរសេរថា «យាយនេះខូច។ មួយខែបង់១០០$ប៉ុន្មានឆ្នាំរួច?។ ហេតុអ្វីថ្លើមធំហ៊ានលួចលុយរបស់ស្ថាប័ន?»។ គណនីឈ្មោះ Socheth Pech បញ្ជាក់ថា «រឿងនេះមិនមែនរដ្ឋប្បវេណីទេ គឺព្រហ្មទណ្ឌ លួច កេងប្រវ័ញ្ច»។ គណនីឈ្មោះFii Fii សរសេរថា «បើចង់ដេកផ្ទះស្រួល ឆាប់សងលុយគេវិញភ្លាមទៅយាយ បើមិនអញ្ចឹងទេត្រូវបញ្ជួនដាក់គុកវិញ មិនត្រូវអោយរួចខ្លួនទេ»៕

Share

ព័ត៌មានទាក់ទង

Image