en     km
en     km

ធនាគារពិភពលោក​ថា​ សេដ្ឋកិច្ច​សកលលោក​នឹង​កើន​ឡើងជា​មធ្យម​ដល់​ ២,៩%​ ក្នុង​ឆ្នាំ​ ២០១៦​ នេះ​

Share

cover-World-Bank
ធនាគារពិភពលោក​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ កាលពី​ថ្ងៃ​ទី​៦​ ខែ​កម​រា​ ឆ្នាំ​ ២០១៦​ នេះ​ថា​ សេដ្ឋកិច្ច​សកលលោក​នឹង​បន្ត​កើនឡើង​ពី​ ២,៤%​ ឆ្នាំ​២០១៥​ ទៅ​ដល់​ ២,៩%​ សម្រាប់​ឆ្នាំ​២០១៦ ​នេះ​។​

​របាយការណ៍​របស់​ធនាគារពិភពលោក​បានឱ្យ​ដឹង​ទៀត​ថា​ កំណើនសេដ្ឋកិច្ច​នៅ​តំបន់​អាស៊ី​បូព៌ា​ និង​ប៉ា​ស៊ី​ហ្វិ​ក​នឹង​បន្ត​ធ្លាក់​ចុះ​ពី​ ៦,៤%​ នៅ​ឆ្នាំ​ ២០១៥​ មក​នៅ​ត្រឹម​ ៦,៣%​ នៅ​ក្នុង​ឆ្នាំ​ ២០១៦​ នេះ​។​

​ចំណែកឯ​នៅ​អឺរ៉ុប​ និង​អាស៊ី​កណ្តាល​ កំណើនសេដ្ឋកិច្ច​នៅ​ក្នុង​តំបន់​ត្រូវ​បាន​រំពឹង​ថា​ នឹង​កើនឡើង​ដល់​ ៣%​ នៅ​ក្នុង​ឆ្នាំ​ ២០១៦​នេះ​ បើ​ធៀប​ទៅ​នឹង​ឆ្នាំ​ ២០១៥​ មាន​ ២,១%​។​

​ប្រទេស​អា​មេ​រិ​កឡា​ទី​ន​ និង​ការី​បៀ​ន​ សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់​ត្រូវ​បាន​គេ​ប៉ាន​ប្រមាណ​ថា​ នឹង​ងើបឡើង​វិញ​នៅ​ក្នុង​កម្រិត​មធ្យម​នៅ​ក្នុង​ឆ្នាំ​២០១៦​ ក្រោយ​ពី​កំណើន​នេះ​បាន​ថយ​ចុះ​ ០,៩%​ ក្នុង​ឆ្នាំ​ ២០១៥​។​

​នៅ​មជ្ឈិមបូព៌ា​ និង​អាហ្វ្រិក​ខាងជើង​ ត្រូវ​បាន​ព្យាករ​ថា​ នឹង​មាន​កំណើនសេដ្ឋកិច្ច​កើនឡើង​ដល់​ ៥,១%​ នៅ​ក្នុង​ឆ្នាំ​ ២០១៦​នេះ​ បើ​ធៀប​នឹង​កំណើន​កាលពី​ឆ្នាំ​ ២០១៥​ មាន​ត្រឹមតែ​ ២,៥%​។​

​នៅ​អាស៊ី​ខាងត្បូង​ឯនោះ​វិញ​ នឹង​មាន​កំណើនសេដ្ឋកិច្ច​កើនឡើង​លេចធ្លោ​ជាងគេ​ក្នុង​ចំណោម​ប្រទេស​ជឿនលឿន​គឺ​ កើនឡើង​ដល់​ទៅ​ ៧,៣%​ បើ​ធៀប​នឹង​កំណើន​កាលពី​ឆ្នាំ​ ២០១៥​ មាន​ ៧%​។​

​សម្រាប់​ប្រទេស​ឥណ្ឌា​វិញ​ ដែល​មាន​សេដ្ឋកិច្ច​នាំមុខ​គេ​នៅ​ក្នុង​តំបន់​ ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា​ នឹង​មាន​កំណើនសេដ្ឋកិច្ច​កើនឡើង​លឿន​ជាងគេ​ដល់​ទៅ​ ៧,៨%​ និង​កំណើនសេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​ប៉ា​គី​ស្ថាន​វិញ​ រំពឹង​ថា​ នឹង​កើនឡើង​ដល់​ ៤,៥%​។​

​អា​ហ្រិ្វ​ក​អនុ​តំបន់​សាហា​រា​ ត្រូវ​បាន​គេ​ព្យាករ​ទុក​ថា​ នឹង​មានការ​កើនឡើង​ដល់​ ៤,២%​ នៅ​ក្នុង​ឆ្នាំ​ ២០១៦​ បើ​ធៀប​នឹង​កំណើន​នៅ​ក្នុង​ឆ្នាំ​ ២០១៥​ មាន​ ៣,៤%​។​

​ចំណែក​សេដ្ឋកិច្ច​នៅ​ប្រទេស​នី​ហ្សេ​រី​យ៉ា​ ត្រូវ​បាន​គេ​ព្យាករ​ថា​ នឹង​កើនឡើង​ដល់​ ៤,៦%​ ធៀប​ទៅ​នឹង​ឆ្នាំ​ ២០១៥​ មាន​ ៣,៣%​។​ ដោយឡែក​កំណើនសេដ្ឋកិច្ច​នៅ​ប្រទេស​ អាហ្វ្រិក​ខាងត្បូង​វិញ​ គេ​រំពឹង​ថា​ នឹង​កើនឡើង​តិចតួច​គឺ​ ១,៤%​ ធៀប​ទៅ​នឹង​ឆ្នាំ​ ២០១៥​ មាន​ចំនួន​ ១,៣%​។​

​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ធនាគារពិភពលោក​ អំពី​ទស្សនវិស័យ​សេដ្ឋកិច្ច​សកល​ ចេញផ្សាយ​ពី​ទីក្រុង​វ៉ា​ស៊ី​ន​តោន​ ថ្ងៃ​ទី​០៦​ ខែមករា​ ឆ្នាំ​ ២០១៦​ នេះ​  បានឱ្យ​ដឹង​ថា​ កំណើន​ដែល​មាន​ភាព​ទន់ខ្សោយ​នៅ​ក្នុង​ចំណោម​ទីផ្សារ​ធំៗ​ ដែល​កំពុង​តែ​វិ​វត្ត​ជឿនលឿន​ទៅ​មុខ​ នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កំណើនសេដ្ឋកិច្ច​សកលលោក​នៅ​ក្នុង​ឆ្នាំ​ ២០១៦​ នេះ​៕​

Share

Image
Image
Image