en     km
en     km

វិទ្យាស្ថាន​តស៊ូ​មតិ​ និង​គោលនយោបាយ​ ថា​ ពលរដ្ឋ​ជាង​ ៩៧%​ គាំទ្រ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​

Share

traffic-law-2015
វិទ្យាស្ថាន​តស៊ូ​មតិ​ និង​គោលនយោបាយ​ (API)​ បាន​បង្ហាញ​របាយការណ៍​អង្កេត​មួយ​ ដោយ​រក​ឃើញ​ថា​ មាន​ប្រជាពលរដ្ឋ​ជាង​ ៩៧%​ បាន​គាំទ្រ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​។​

​របាយការណ៍​បាន​បង្ហាញ​ពី​ការ​ស្ទង់​មតិ​របស់​ខ្លួន​ អំពី​ការ​អនុវត្ដ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ ដោយ​វិទ្យាស្ថាន​នេះ​បាន​លើក​ឡើង​ថា​ គិត​ត្រឹម​រយៈពេល​ ៦​ខែ​ ចុង​ក្រោយ​សម្រាប់​ ឆ្នាំ​២០១៥​  បើ​យោង​ទៅ​តាម​ការ​ស្ទង់​មតិ​ ទៅ​លើ​ប្រជាពលរដ្ឋ​ចំនួន​ ១១៣៦​ នាក់​ ក្នុង​នោះ​ស្ត្រី​ ២៨៣​ នាក់​ ដែល​បាន​ចូលរួម​ ហើយ​មានស្រុក​ចំនួន​ ១០​ នៃ​ខេត្ដ​ចំនួន​ ៧​ ខេត្ដ​ កំពង់​ស្ពី​ (​ស្រុក​សំរោង​ទង​ និងស្រុក​ភ្នំស្រួច​)​ ខេត្ដ​កំពង់ឆ្នាំង​ (​ស្រុក​រលៀប្អៀរ​ និង​ស្រុក​បរិបូរណ៍​)​ ខេត្ដពោធិ៍សាត់​ (​ស្រុក​ពោធិ៍សាត់​ និងស្រុក​បាកាន​)​ ខេត្ដបន្ទាយមានជ័យ​ (​ស្រុក​មង្គល​បូ​រី​)​ ខេត្ដ​ឧត្ដ​មាន​ជ័យ​ (​ស្រុក​ចុងកាល់​)​ ខេត្ដ​កំពង់ធំ​ (​ស្រុក​ស​ន្ទុ​ក​)​ និង​ខេត្ដក្រចេះ​ (​ស្រុក​ចិត្រ​បូ​រី​)​។​

​របាយការណ៍​ឱ្យ​ដឹង​ថា​ លទ្ធផល​នៃ​ការ​អង្កេត​បាន​បង្ហាញ​ថា​ ៩៧.៦០%​ បាន​គាំទ្រ​ និង​ចង់ឱ្យ​រាជរដ្ឋាភិបាល​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថី្ម​ តែ​មាន​ ១.៥០%​ មិន​គាំទ្រ​ និង​០.៩០%​ ពុំ​មាន​ចម្លើយ​។​

របាយការណ៍​បន្ថែម​ថា​ ភាគច្រើន​នៃ​ពលរដ្ឋ​ដែល​ចូលរួម​ការ​ស្ទង់​មតិ​ ចង់ឱ្យ​មានការ​ជូនដំណឹង​ក្រើនរំឭក​ និង​អប់រំ​ផ្សព្វផ្សាយ​ជា​ញឹកញាប់​ ព្រមទាំង​ការ​ព្រមាន​ដោយ​ផ្ទាល់មាត់​ និង​ពិន័យ​តាម​ច្បាប់​កំណត់​៕

Share

Image
Image
Image