ភ្នំពេញ៖ ក្នុងសម័យប្រជុំលើកទី១ នីតិកាលទី៧ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ រដ្ឋសភាជាតិ បានបោះឆ្នោតអនុម័តទាំងស្រុងលើសមាសភាពគណៈរដ្ឋមន្ត្រីថ្មី ដែលមានលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។
សមាសភាពគណៈរដ្ឋមន្ត្រីនេះ មានឧបនាយករដ្ឋមន្ត្រីចំនួន១០រូប ព្រមទាំងមានទេសរដ្ឋមន្រ្តី និងរដ្ឋមន្ត្រី៤០រូបផ្សេងទៀត ដែលភាគច្រើនជាយុវជនបន្តវេនរៀបចំឡើងដោយគណបក្សប្រជាជនកម្ពុជា។
ក្នុងឱកាសនោះលោក ហ៊ុន ម៉ាណែត បានឡើងថ្លែងសុន្ទរកថាដោយបេ្តជ្ញាធានាអនុវត្តឱ្យសម្រេចជោគជ័យនូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលដែលជាកម្មវិធីគោលនយោបាយអាទិភាពទាំង៦ចំណុចនឹងត្រូវបានដាក់ចេញអនុវត្តនៅឆ្នាំ២០២៣នេះ។
ប្រសាសន៍របស់បណ្ឌិត ហ៊ុន ម៉ាណែត
Post Views: 100