en     km
en     km

លោកស្រ៊ុន ពៅ៖ កសិករចិញ្ចឹមជ្រូកនឹងក្ស័យធនទាំងស្រុងបើរដ្ឋាភិបាលមិនអន្តរាគមន៍ឱ្យទាន់ពេលវេលា

Share

លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានកត់សម្គាល់ឃើញថា កសិករចិញ្ចឹមជ្រូកក្នុងប្រទេសកម្ពុជាប្រមាណ ៧០ភាគរយ រងការក្ស័យធនក្នុងការចិញ្ចឹមជ្រូក ខណៈក្រុមហ៊ុននិងកសិដ្ឋានធំៗមានសាច់ជ្រូកលក់សល់ច្រើន។ មូលហេតុចម្បងដែលធ្វើឱ្យកសិករក្ស័យធន ដោយសារនៅលើទីផ្សារមានការចរាចរសាច់បង្កកគ្មានប្រភពច្បាស់លាស់ហើយមានតម្លៃទាបជាងសាច់ជ្រូកចិញ្ចឹមក្នុងស្រុក។ មួយទៀតថ្លៃដើមផលិតរបស់កសិករក៏ត្រូវចំណាយខ្ពស់ ហើយនៅពេលលក់ជ្រូកចេញបែរជាសាច់ជ្រូកមានតម្លៃទាប។ លោកបញ្ជាក់ថា បើកសិករនៅតែខាតបង់នេះបន្តទៀត កសិករនឹងក្ស័យធនក្នុងការចិញ្ចឹមជ្រូកជាក់ជាពុំខាន។

ចំពោះបញ្ហានេះលោក ស៊្រុន ពៅ ទាមទារឱ្យរដ្ឋាភិបាលជាពិសេសក្រសួងកសិកម្ម និងក្រសួងពាក់ព័ន្ធ គួរងាកមកយកចិត្តទុកដាក់ ដើម្បីដោះស្រាយលំហូរសាច់បង្កកនាំចូលមិនត្រឹមត្រូវ ដើម្បីទ្រទ្រង់កសិករចិញ្ចឹមជ្រូក។ ដើម្បីលម្អិតសូមនាងកញ្ញា លោក លោកស្រី ស្ដាប់នូវបទសម្ភាសរវាងលោក គីម ចាន់ចាវ ជាមួយលោក ស្រ៊ុន ពៅ ដោយមេត្រី

Share

ព័ត៌មានទាក់ទង

Image