en     km
en     km

ភ្លើងឆេះនៅរដ្ឋហាវ៉ៃសហរដ្ឋអាមេរិកអ្នកស្លាប់កើនឡើង៥៣នាក់

Share

សហរដ្ឋអាមេរិក៖ គ្រោះអគ្គិភ័យបានលេបត្របាក់ទីក្រុងប្រវត្តិសាស្ត្រ Hawaiian និងធ្វើឱ្យចំនួនអ្នកស្លាប់កើនឡើងដល់៥៣នាក់គិតត្រឹមថ្ងៃព្រហស្បតិ៍ទី១០ ខែសីហាឆ្នាំ២០២៣នេះ។ គេប៉ាន់ស្មានថាចំនួនអ្នកស្លាប់អាចកើនឡើងបន្ថែមទៀត។រាយការណ៍ដោយ កញ្ញា គុជ ស៊ីកុល

ភ្លើងឆេះព្រៃនៅឆ្នេរសមុទ្រភាគខាងលិចនៃកោះ Maui នៃរដ្ឋហាវ៉ៃ របស់សហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារ ទី៨ ខែ សីហា បានលេបត្របាក់ទីក្រុងមាត់សមុទ្រ Lahaina យ៉ាងឆាប់រហ័ស។អណ្ដាតភ្លើងបានរាលដាលយ៉ាងលឿន ធ្វើឱ្យមនុស្សជាច្រើនបានជាប់គាំងនៅតាមដងផ្លូវ ហើយខ្លះទៀតបានលោតចូលទៅក្នុងសមុទ្រដើម្បីរត់គេចពីកំដៅភ្លើង។

លោកអភិបាលរដ្ឋ Josh Green បាននិយាយថា “នៅឆ្នាំ ១៩៦០ មានរលកដ៏ធំបានបោកបក់មកលើកោះ Big ធ្វើឱ្យមនុស្សស្លាប់៦១នាក់។ «គ្រោះអគ្គិភ័យលើក​នេះ ​ទំនង​ជា​មាន​​អ្នក​ស្លាប់​​លើស​ពី​នេះ​​»។

មន្ត្រីនៅក្នុងតំបន់បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី១០ ខែសីហាថា ចំនួនអ្នកស្លាប់ដែលបានបញ្ជាក់នៅពេលនេះមានចំនួន៥៣នាក់ ហើយក្រុមពន្លត់អគ្គីភ័យកំពុងបន្តប្រយុទ្ធនឹងអគ្គិភ័យនេះ។ទីក្រុង Lahaina បានឆេះអស់ប្រហែល៨០%។ប្រភពដដែល​បាន​និយាយ​ថា​”វាមើលទៅដូចជាការបំផ្លិចបំផ្លាញទាំងស្រុង អគារដែលយើងធ្លាប់រស់នៅជាច្រើនទសវត្សរ៍ ជាច្រើនជំនាន់មកហើយ ត្រូវបានបំផ្លាញទាំងស្រុង”។

ប្រធានាធិបតី Joe Biden កាលពីថ្ងៃព្រហស្បតិ៍បានថ្លែងថាអគ្គិភ័យនេះជា “គ្រោះមហន្តរាយធំ” និងបានរារាំងជំនួយរបស់រដ្ឋសហព័ន្ធដើម្បីសង្គ្រោះ ខណៈដែលអ្នកស្រុកបាននិយាយថាពួកគេត្រូវការជំនួយបន្ថែមទៀតក្នុងការស្តារឡើងវិញដែលអាចចំណាយពេលរាប់ឆ្នាំ។ មេបញ្ជាការឆ្មាំឆ្នេរសមុទ្រអាមេរិកបានប្រាប់ CNNថាមនុស្សប្រហែល១០០នាក់បានលោតចូលក្នុងទឹកសមុទ្រ ដើម្បីគេចចេញពីអណ្តាតភ្លើងដែលឆេះយ៉ាងសន្ធោសន្ធៅ។មេបញ្ជាការឆ្មាំឆ្នេរសមុទ្រដដែលបាននិយាយថា អ្នកបើកឧទ្ធម្ភាគចក្រពិបាកមើល ដោយសារតែមានផ្សែងហុយខ្លាំងពេក ប៉ុន្តែនាវាឆ្មាំឆ្នេរសមុទ្របានជួយសង្គ្រោះមនុស្សជាង៥០នាក់ចេញពីទឹក។ យោងតាមមន្រ្តីតំបន់បានឱ្យដឹងថាអគារប្រហែល១.៧០០ត្រូវបានរងផលប៉ះពាល់ដោយភ្លើងឆេះ។អភិបាលក្រុង Maui លោក Richard Bissen បាននិយាយថា “ជាមួយនឹងការបាត់បង់ជីវិត និងទ្រព្យសម្បត្តិទាំងនេះ យើងសូមចូលរួមមរណៈទុក្ខនិងមានការសោកស្ដាយជាខ្លាំងដែលមិនអាចជួយសង្គ្រោះបានភ្លាមៗ”៕

ប្រភព៖ C N A ថ្ងៃទី ១១ ខែ សីហា ឆ្នាំ ២០២៣

Share

ព័ត៌មានទាក់ទង

Image