en     km
en     km

ទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោក២០២៣ជំរុញយុវជនជនជាតិដើមភាគតិចជាតួអង្គផ្លាស់ប្តូរដើម្បីសិទ្ធិស្វ័យសម្រេច

Share

ភ្នំពេញ៖នៅថ្ងៃទី០៩ ខែសីហាឆ្នាំ២០២៣នេះ ជាថ្ងៃប្រារព្ធទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលើកទី២៩ដែលប្រធានបទសកលសម្រាប់ឆ្នាំ២០២៣គឺ៖“យុវជនជនជាតិដើមភាគតិចជាតួអង្គនៃការផ្លាស់ប្តូរ ដើម្បីសិទ្ធិស្វ័យសម្រេច ”។

ឆ្នាំនេះអង្គការនិងសហគមន៍ជនជាតិដើមភាគតិចនឹងប្រារព្ធទិវាអន្តរជាតិជនជាតិដើមភាគតិចនៅថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២៣ នៅ SUN & MOON សណ្ឋាគារ Riverside រាជធានីភ្នំពេញ។ បំណងដើម្បី“ លើកកម្ពស់ការចូលរួម និងភាពជាដៃគូ រវាងជនជាតិដើមភាគតិចជាមួយរដ្ឋាភិបាលនិងដៃគូអភិវឌ្ឍន៍” និង“យុវជនជនជាតិដើម ភាគ តិចជាតួអង្គនៃការផ្លាស់ប្តូរដើម្បីសិទ្ធិស្វ័យសម្រេច ”។

ទិវាអន្តរជាតិជនជាតិដើមភាគតិចឆ្នាំនេះដែរ ក៏ដើម្បីលើកកម្ពស់ភាពជាដៃគូជាមួយរដ្ឋាភិបាលសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធផ្សេងទៀត ជំរុញបង្កើនការគាំទ្រដោយផ្ទាល់និងលើកកម្ពស់ការដាក់បញ្ចូលអង្គការ សហគមន៍ជនជាតិដើមភាគតិចក្នុងគោលបំណងជំរុញការអភិរក្ស និងអភិវឌ្ឍប្រកបដោយចីរភាព។ អ្វីជាពិសេសនោះគឺលើកកម្ពស់ការយល់ដឹងអំពីសិទ្ធិរបស់ជនជាតិដើមភាគតិច ជាពិសេសស្ត្រី និងយុវជន ទាក់ទងការការពារប្រពៃណីនិងអត្តសញ្ញាណវប្បធម៌ ដើម្បីចូលរួមចំណែកលុបបំបាត់ ទម្រង់នៃការរើសអើងលើជនជាតិដើមភាគតិច។

ជាលទ្ធផលរំពឹងទុកទិវាឆ្នាំនេះ នឹងជំរុញការលើកកម្ពស់ការយល់ដឹងរបស់អ្នកចូលរួមអំពី អត្តសញ្ញាណប្រពៃណី និងវប្បធម៌របស់ ជនជាតិដើមភាគតិចនិ ងបញ្ហាប្រឈមរបស់ពួកគេរួមទាំងយុវជនជនជាតិដើមភាគតិច បញ្ហាស្ត្រី។ មួយទៀតនឹងមានការចែករំលែកអំពីវប្បធម៌ប្រពៃណី និងផលិតផលតាមរយៈការតាំងពិព័រណ៍ និងការចែក រំលែកបទពិសោធន៍។ ពិសេសនឹងផ្តល់វេទិកាសម្រាប់ភាពជាដៃគូ និងការចូលរួមក្នុងចំណោមភាគីពាក់ព័ន្ធផ្សេងៗគ្នា រួមមានជនជាតិដើមភាគតិច អង្គការជនជាតិដើមភាគតិច រដ្ឋាភិបាល សង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ ទីភ្នាក់ងារអង្គការសហប្រជាជាតិ និងស្ថានទូតនានា។

សូមរំលឹកថា រដ្ឋធម្មនុញ្ញ ព្រះរាជាណាចក្រកម្ពុជាធានាថាប្រជាពលរដ្ឋខ្មែរគ្រប់រូបមានភាពស្មើគ្នាចំពោះមុខច្បាប់ទទួលបាននូវសិទ្ធិសេរីភាពដូចគ្នានិងបំពេញកាតព្វកិច្ចដូចគ្នាដោយគ្មានការរើសអើង។ រដ្ឋធម្មនុញ្ញបានទទួលស្គាល់កាតព្វកិច្ចអន្តរជាតិស្តីពីសិទ្ធិមនុស្សស្ត្រីនិងសិទ្ធិកុមារដែលបកស្រា យក្រុមប្រឹក្សាធម្មនុញ្ញថាជាផ្នែកមួយនៃច្បាប់ក្នុងស្រុកហើយអាចអនុវត្តដោយផ្ទាល់នៅក្នុង ប្រព័ន្ធតុលាការ។

ប្រទេសកម្ពុជាស្ថិតក្នុងចំណោមរដ្ឋសមាជិកចំនួន១៤៣ដែលបានបោះឆ្នោតគាំទ្រសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិជនជាតិដើមភាគតិច(UNDRIP)ដែលត្រូវបានអនុម័តដោយមហាសន្និបាតកាលពីថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០០៧។

ជនជាតិដើមភាគតិចនៅកម្ពុជាត្រូវបានប៉ាន់ប្រមាណថាមានប្រមាណ១.២៥%(១៨៣៨៣១នាក់) នៃចំនួនប្រជាជនកម្ពុជាសរុប។រាជរដ្ឋាភិបាលកម្ពុជាបានបែងចែកជនជាតិដើមភាគតិចជា២២ក្រុម ដែលរស់នៅក្នុងខេត្តចំនួន១៥ ដែលមានសហគមន៍ជនជាតិដើមភាគតិចប្រមាណ ៤៥៥ សហគមន៍៕

Share

ព័ត៌មានទាក់ទង

Image