en     km
en     km

ព្រះរាជបុត្រាទី២ របស់ព្រះមហាក្សត្រថៃបង្ហាញព្រះកាយដ៏គួរឱ្យភ្ញាក់ផ្អើល ក្រោយរយៈពេល២៧ឆ្នាំ

Share

បាងកក៖ បុត្រាច្បងទី២ របស់ព្រះមហាក្សត្រថៃ Maha Vajiralongkorn បានយាងទស្សនកិច្ចមណ្ឌលថែទាំកុមារក្រីក្រកាលពីថ្ងៃអង្គារទី៨ ខែសីហា ឆ្នាំ២០២៣ ដែលជាដំណើរទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលជាលើកទីមួយ ដែលព្រះអង្គបានយាងត្រឡប់មកមាតុភូមិវិញក្នុងរយៈពេល២៧ឆ្នាំ។រាយការណ៍ដោយ

ព្រះអង្គម្ចាស់ Vacharaesorn Vivacharawongse ព្រះជន្ម៤២ព្រះវស្សា ធ្វើការនៅក្រុមហ៊ុនច្បាប់មួយក្នុងទីក្រុងញូវយ៉ក បានយាងទៅមជ្ឈមណ្ឌលថែទាំកុមារ ដែលឧបត្ថម្ភដោយរាជវង្សានុវង្ស។ព្រះអង្គម្ចាស់

Vacharaesorn បានថ្លែងទៅកាន់អ្នកយកព័ត៌មាននៅបាងកកថា “ខ្ញុំរីករាយណាស់ដែលបានត្រឡប់មកវិញ ខ្ញុំបានឃ្លាតឆ្ងាយអស់រយៈពេល២៧ឆ្នាំហើយ”។ទ្រង់បានបន្ថែមថា “វាដូចជាសុបិនក្លាយជាការពិត”។

ទោះយ៉ាងណាព្រះបរមរាជវាំងថៃ​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ដំណើរ​ទស្សនកិច្ច​នេះ​ទេ។

ប្រជាជនថៃជាច្រើនមានការភ្ញាក់ផ្អើលចំពោះការវិលត្រលប់របស់ទ្រង់ Vacharaesorn ។ រូបភាពរបស់ទ្រង់នៅក្នុង “រ៉ឺម៉កកង់បី” នៅទីក្រុងបាងកក ដែលទ្រង់បានបង្ហោះកាលពីថ្ងៃចន្ទទី៧ ខែសីហានៅលើទំព័រហ្វេសប៊ុកដែលមានអ្នកតាមដានជាង៨ម៉ឺននាក់ និងទទួលបានការLikeចូលចិត្តរាប់ម៉ឺននាក់។

 

លោក Angsana Seeprasit អាយុ 66ឆ្នាំបាននិយាយថា “ខ្ញុំរំជើបរំជួលណាស់ដែលទ្រង់បានទៅឆ្ងាយ។ សម្រាប់ខ្ញុំទ្រង់នៅតែជាសមាជិកនៃគ្រួសាររាជវង្ស” ។ទ្រង់Vacharaesorn គឺជាព្រះរាជបុត្រាទី២ ក្នុងចំណោមព្រះរាជបុត្រាទាំងបួនរបស់ព្រះមហេសីទីពីររបស់ព្រះបាទ Vajiralongkorn គឺ ព្រះនាង Sujarinee Vivacharawongse ដែលជាអតីតតារាសម្តែងដែលបានលែងលះជាមួយមហាក្សត្រថៃបច្ចុប្បន្នក្នុងឆ្នាំ ១៩៩៦ ។

ទ្រង់​មិនមាន​ឋានៈ​ជា​រាជវង្ស​ផ្លូវការ​ទេ ទោះបីជា​តាម​បច្ចេកទេស​ទ្រង់​នៅមាន​ឋានៈជាសមាជិករាជវង្ស​ដែល​ព្រះមហាក្សត្រមុន​ប្រទាន​ឲ្យ​កាល​នៅ​កុមារ​ជា​ចៅប្រុស​របស់ទ្រង់​។

មាតា បងប្អូនបីអង្គ និងបងស្រីម្នាក់របស់ទ្រង់ បានឃ្លាតឆ្ងាយពីគ្នាបន្ទាប់ពីមាតានិងបិតាបានលែងលះគ្នានៅឆ្នាំ១៩៩៦ ដែលកាលណោះមាតារបស់ទ្រង់ត្រូវបានចោទប្រកាន់ជាសាធារណៈពីបទផិតក្បត់ ហើយបានផ្លាស់ទៅរស់នៅក្រៅប្រទេស។ ប្អូនស្រីរបស់ទ្រង់ Vacharaesorn ក្រោយមកបានទទួលឋានៈជាព្រះរាជវង្សានុវង្សជាថ្មី ហើយបានថ្វាយព្រះនាមថា Princess Sirivannavari Nariratana។ ព្រះនាង​ជា​អ្នក​ច្នៃ​ម៉ូដ និង​ជិះ​សេះ​និងបាន​ចូល​រួម​ប្រកួត​កីឡា​អាស៊ី​ឆ្នាំ២០១៤ សម្រាប់​ប្រទេស​ថៃ។ ព្រះ​ចៅ​វជិរ៉ាឡុងកន​ដែល​បាន​លែងលះ​បី​ដង​មាន​បុត្រ​ប្រាំពីរ​អង្គ។ ព្រះអង្គ​បាន​រៀប​អភិសេក​ជាមួយ​ព្រះនាង​សុធីតា អតីត​អង្គរក្ស​របស់​ព្រះអង្គ ដែល​ព្រះអង្គ​បាន​រៀប​អភិសេក​ប៉ុន្មាន​ថ្ងៃ​មុន​ការ​ឡើង​គ្រង​រាជ្យ​នៅ​ឆ្នាំ២០១៩។ ព្រះមហាក្សត្រ​ថៃបច្ចុប្បន្ន​មាន​ព្រះជន្ម៧១ព្រះវស្សា​មិន​បាន​បញ្ចេញ​ឈ្មោះ​អ្នក​ស្នង​រាជ​ផ្លូវការនៅឡើយ​ទេ។កាលពីចុងខែធ្នូ ព្រះរាជបុត្រត្រីច្បងរបស់ព្រះមហាក្សត្រ គឺព្រះនាង Bajrakitiyabha Narendira Debyavati ព្រះជន្ម៤៤ព្រះវស្សា ទ្រង់បានដួលសន្លប់ដោយសារជំងឺបេះដូងធ្ងន់ធ្ងរ។ រហូតមកដល់ពេលនេះព្រះនាងនៅតែស្ថិតក្នុងស្ថានភាពសន្លប់នៅឡើយ៕

ប្រភព៖ C N A ថ្ងៃទី ៩ ខែ សីហា ឆ្នាំ ២០២៣

Share

Image Not Found
Image

ព័ត៌មានទាក់ទង