en     km
en     km

ក្រុមកូដករណាហ្កាវើលដ៍ ស្នើឱ្យមានវេទិកាសង្គមវែកញែកវិវាទការងាររាំរ៉ៃ

Share

ភ្នំពេញ៖  ក្រុមកូដករក្រុមហ៊ុនណាហ្គាវើលដ៍ ភាគច្រើនជាស្រ្តី បន្តធ្វើកូដកម្ម នៅថ្ងៃទី៨ ខែសីហា ខាងមុខក្រុមហ៊ុនណាហ្គាវើលដ៍២ ក្នុងគោលបំណង ទាមទារឲ្យមានការគោរពសិទ្ធិការងារ សិទ្ធិមនុស្ស ហើយទទូច ឱ្យបណ្តាក្រសួងពាក់ព័ន្ធ គិតគូរពីបញ្ហានេះដោយ ស្នើសុំឲ្យតុលាការដោះលែង កញ្ញា ឈឹម ស៊ីថរ និងទម្លាក់ចោលបទចោទប្រកាន់មកលើសមាជិកសហជីពរបស់ពួកគេ។ លើសពីនេះកូដករទាំងអស់ចង់ឃើញពលរដ្ឋយកបញ្ហាវិវាទការងាររាំរ៉ៃមួយនេះ ទៅធ្វើជាវេទិកាសង្គមដោយវែកញែករកហេតុផលដូចទៅករណីមួយចំនួនដែលត្រូវបានប្រជាពលរដ្ឋលើកយកទៅពិភាក្សា និងជជែកទាមទារឱ្យមានដំណោះស្រាយនៅលើបណ្តាញសង្គមជាដើម។

ក្រុមកូដករណាហ្កាវើដ៍ នៅតែបន្តប្រកាន់ជំហថាខ្លួននឹងមិនបោះបង់ក្នុងការទាមទារឱ្យមានការដោះស្រាយជុំវិញវិវាទការងារដែលបន្តមកជិតរយៈពេល២ឆ្នាំនេះឡើយ។ យ៉ាងណាមិញក្នុងការតវ៉ានៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ក្រុមកូដករបានកាន់បដាដែលសរសេរដោយដៃនៅខាងមុខក្រុមហ៊ុនថា «ណាហ្គាវើលដ៏ត្រូវគោរពសិទ្ធិមនុស្ស» និងជាភាសាអង់គ្លេស «Naga world must respect human right»។ បដាទាំងនោះកូដករ ចង់បង្ហាញឱ្យឃើញពីការដែលក្រុមហ៊ុនណាហ្គាវើលដ៏មិនគោរពសិទ្ធិការងារ សិទ្ធិមនុស្ស ហើយពួកគេទទូចឱ្យមានការដោះស្រាយពីបញ្ហានេះ។

អំឡុងពេលធ្វើការតស៊ូមតិ មានហ្វេសប៊ុករបស់ក្រុមកូដករម្នាក់ឈ្មោះ Tulip Mar បានឡាយជាវិដេអូរថាខ្លួនឈឺចាប់ជាខ្លាំង ខណៈដែលមនុស្សមួយចំនួនមិនបានយកចិត្តទុកដាក់នឹងវិវាទការងាររាំរ៉ៃរបស់ខ្លួន ហើយបែរជាវែកញែករឿងផ្សេងទៀតដែលមិនចាំបាច់ទៅវិញ។

«ករណីដែលកូដករណាហ្កាវើលដ៍ត្រូវបានអជ្ញាធរវាយហូរឈាមដោយសារតែទាមទារសិទ្ធិការងារជាមួយនឹងថៅកែណាហ្កាវើលដ៍អត់មានបងប្អូនប្រជាពលរដ្ឋណា អ្នកលេងតាមបណ្តាញហ្វេសប៊ុកជួយដឹងជួយឈឺឆ្អាលរឿងងយុត្តិធម៌ក្នុងសង្គមទេចាស៎ ដល់ពេលកម្មករខ្មែរគេវាយបែកឈាមចាស៎អត់ឃើញបហប្ងូនប្រជាពលរដ្ឋខ្មែរណាចេញមកផុសតាមបណ្តាញសង្គមចាស៎ ស្រែកចាស៎ វែកញែករកខុសរកត្រូវដែលបងប្អូនកម្មករខ្មែរណាហ្កាវើលដ៍ត្រូវបានគេរំលោភបំពានសិទ្ធសោះ»

ក្រៅពីនេះស្រ្តីរូបនេះក៏បានឆ្លើយតបទៅនឹងសំណួរដែលពួកគេតែងតែលឺជារឿយៗថាហេតុអ្វីបានជាគេមិនទៅរកការងារថ្មីជាជាងមកធ្វើកូដកម្មជាដដែលៗនេះទៅវិញផងដែរថា កត្តាដែលជម្រុញឱ្យពួកគេនៅតែបន្តឈរធ្វើការតវ៉ាព្រោះតែពួកគេចង់បានតែការគោរពសិទ្ធិការងារពីក្រុមហ៊ុនណាហ្កាវើលដ៍ និងមានដំណោះស្រាយមួយចំនួនដោយធ្វើយ៉ាងណាឱ្យមានការដោះលែង កញ្ញា ឈឹម ស៊ីថរ និងទម្លាក់ចោលបទចោទប្រកាន់មកលើសមាជិកសហជីពរបស់ពួកគេតែប៉ុណ្ណោះ។

«ហេតុអ្វី​បានពួកខ្ញុំមិនព្រមដើរចេញចាស៎ព្រោះអីពួកខ្ញុំចង់បានសិទ្ធិការងារ សិទ្ធិជាមនុស្សនៅកន្លែងធ្វើការពួកខ្ញុំចង់មានវត្តមានសហជីពឯករាជ្យLRSU ដែលមានបងស្រីបង ឈឹម ស៊ីថរ ចាស៎ជាប្រធានសហជីពចាស៎ឱ្យមាននៅក្នុងក្រុមហ៊ុនណាហ្កាវើលដ៍»

គួរជម្រាបថានៅចុងខែមេសា ឆ្នាំ២០២១  ក្រុមហ៊ុនណាហ្គាវើលដ៍​បានបញ្ឈប់​កម្មករនិយោជិតដោយបង្ខំចំនួន ១៣២៩នាក់ ក្រោមហេតុផល វិបត្តិកូវីដ១៩ ដោយមិនព្រមអង្គុយពិភាក្សាជាមួយសហជីពពីនីតិវិធី​ពាក់ព័ន្ធផ្សេងៗតាម​ផ្លូវ​ច្បាប់ ថែមទាំងជ្រើសរើសឈ្មោះកម្មករ តាមការចង់បានរបស់ខ្លួន ដែលមានថ្នាក់ដឹកនាំ​សហជីព និងសមាជិកសហជីពភាគច្រើន ដោយមិនគោរពច្បាប់ស្តីពីការងារ និងបទដ្ឋាន​អន្តរជាតិ៕

ក្រុមកូដករណាហ្កាវើលដ៍ រូបភាព៖ Labor Rights Supported Union – LRSU

Share

ព័ត៌មានទាក់ទង

Image