en     km
en     km

មន្ត្រីក្រសួងធនធានទឹក៖ ស្ទឹងព្រែកត្នោតជន់លឿន ហើយក៏ស្រកលឿនវិញដែរ

Share

ប៉ុន្មានថ្ងៃមកនេះទឹកស្ទឹងព្រែត្នោតដែលមានភូមិសាស្ត្រនៅខាងត្បូងរាជធានីភ្នំពេញ និងខេត្តកណ្ដាលបានហក់ឡើងគួរឱ្យកត់សម្គាល់ស្របពេលដែលនៅតាមបណ្ដាខេត្តមួយចំនួនបានរងការជន់លេចដោយជំនន់ទឹកភ្លៀង។ នៅពេលជំនន់ទឹកស្ទឹងព្រែកត្នោតនេះម្ដងៗបានបង្កផលប៉ះពាល់ជាច្រើនដល់ជីវភាពពលរដ្ឋដែលរស់នៅតាមសណ្ដរស្ទឹងនេះ។ ថ្លែងប្រាប់វិទ្យុស្ត្រីនៅក្នុងបទសម្ភាសនៅរសៀលថ្ងៃអង្គារនេះ លោក ចាន់ យត្ថា អ្នកនាំពាក្យក្រសួងធនធានទឹកនិងឧតុនិយម បានឱ្យដឹងថាបើប្រៀបធៀបកម្រិតជនលិចរវាងទឹកស្ទឹងព្រែកត្នោតជាមួយនឹងតំបន់ផ្សេងៗទៀត ឃើញថាទឹកស្ទឹងព្រែកត្នោតមានទឹកធំច្រើនជាង។ ក៏ប៉ុន្តែលោកអះអាងថាក្រសួងបានធ្វើការស្ដារស្ទឹង និងដោះទឹកបានល្អប្រសើរ និងបានលឿនជាងមុន។

ទោះយ៉ាងណាអ្នកនាំពាក្យក្រសួងធនធានទឹកនិងឧតុនិយមរូបនេះរំពឹងថា បើទោះបីជាកំពង់ឡើងខ្លាំងក្ដី ប៉ុន្តែទឹកស្ទឹងព្រែកត្នោតនឹងស្រកនៅល្ងាចថ្ងៃអង្គារនេះវិញ ត្បិតលោកអះអាងថាស្ទឹងព្រែកត្នោតជាតំបន់ដែលជនលឿន ហើយក៏ស្រកលឿនផងដែរ។ ដើម្បីលម្អិតសូមនាងកញ្ញា លោក លោកស្រី ស្ដាប់នូវបទសម្ភាសរវាងលោក គីម ចាន់ចាវ ជាមួយលោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹកនិងឧតុនិយម ដោយមេត្រី

Share

ព័ត៌មានទាក់ទង

Image