ដោយមិនមានការបង្ការទុកជាមុនប្រជាពលរដ្ឋមួយចំនួន ត្រូវប្រឈមនឹងគ្រោះថ្នាក់ បាត់បង់ផ្ទះសម្បែង ទ្រព្យសម្បត្តិ និងខ្លះទៀតមានជំងឺអាសន្នរោគជាដើម ដោយសារទឹកជំនន់។ គ្រោះទឹកជំនន់ បានកើតមានស្ទើររៀងរាល់ឆ្នាំនៅប្រទេសកម្ពុជា ដែលរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធតែងតែចេញផ្សាយសេចក្តីណែនាំ និងវិធានការនានា ដើម្បីឲ្យប្រជាពលរដ្ឋបានយល់ដឹងអំពីវិធីការពារគ្រោះទឹកជំនន់។
តាមរយៈការផ្ដល់បទសម្ភាសជាមួយលោក គីម ចាន់ចាវ នៅថ្ងៃទី០២ ខែសីហានេះ ខណៈពេលដែលជំនន់ទឹកភ្លៀងកំពុងតែកើតឡើងតាមបណ្ដាខេត្តមួយចំនួននោះ លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល បានណែនាំពីការប្រុងប្រយ័ត្ននិងការការពារ សុវត្ថិភាពពីសត្វអសិរ្ពិស និងការការពារសុខភាព ក្នុងពេលទឹកជំនន់។ ជាបន្តសូមនាងកញ្ញា លោក លោកស្រីស្ដាប់ការលើកឡើងរបស់លោក វេជ្ជបណ្ឌិត លី សូវ៉ាន់ ដោយមេត្រី!
Post Views: 47