en     km
en     km

ADB ផ្ដល់កម្ចី១០០លានដុល្លារបង្កើនសមត្ថភាពប្រកួតប្រជែងកម្លាំងពលកម្មនៅកម្ពុជា

Share

ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានអនុម័តប្រាក់កម្ចីចំនួន១០០លានដុល្លារអាមេរិក ដើម្បីជួយលើកកម្ពស់សមត្ថភាពកម្លាំងពលកម្មរបស់កម្ពុជា ដោយដោះស្រាយគម្លាត និង កង្វះខាតជំនាញ។ ADB បញ្ជាក់ថា ការងារនេះនឹងធ្វើឡើងតាមរយៈកំណែទម្រង់ និងការវិនិយោគលើវិស័យអប់រំ និង បណ្ដុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ រួមជាមួយនឹងការចូលរួមពី វិស័យឯកជន។


លោកស្រី Jyotsana Varma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា កម្មវិធីកម្ចីនេះ នឹងជំរុញផ្នែកបច្ចេកវិទ្យា ផ្ដល់ការបណ្តុះបណ្តាលប្រកបដោយបរិយាបន្នដែលនាំមុខដោយឧស្សាហកម្ម និងកៀរគរមូលនិធិបន្ថែមសម្រាប់ការអភិវឌ្ឍជំនាញផងដែរ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ADB នៅថ្ងៃទី០១ ខែសីហានេះ។
ADB បន្តថា បញ្ហាប្រឈមសំខាន់ៗដែលជាឧបសគ្គដល់ប្រព័ន្ធអប់រំ និងបណ្ដុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរបស់កម្ពុជា គឺកង្វះកម្មវិធីអភិវឌ្ឍន៍ជំនាញជាក់លាក់ និងស៊ីជម្រៅសម្រាប់បដិវត្តន៍ឧស្សាហកម្ម ៤.០។ បញ្ហាមួយទៀតនោះ គឺភាពមានកម្រិតនៃតួនាទីរបស់វិស័យឯកជនក្នុងការអភិវឌ្ឍជំនាញ និងចក្ខុវិស័យអន្តរកម្មរបស់ឧស្សាហកម្មនានា។ ក្នុងនោះការផ្តល់ហិរញ្ញប្បទាន និងភាពជាដៃគូមិនទាន់បានពេញលេញនៅឡើយក្នុងការអភិវឌ្ឍជំនាញ៕

Share

ព័ត៌មានទាក់ទង

Image