en     km
en     km

អាជ្ញាធរនៅតែបន្តបិទផ្អាកចរាចរាចរណ៍ឆ្លងកាត់នៅតំបន់ស្ពានស្ទឹងសំរោង ជាបណ្តោះអាសន្ន

Share

ភ្នំពេញ៖​ បើទោះបីជាកម្លាំងសមត្ថកិច្ច ជម្លៀសប្រជាពលរដ្ឋចំនួន០៩ខ្នងផ្ទះដែលជន់លិចដោយជំនន់ទឹកភ្លៀងក្តី ប៉ុន្តែចំពោះចរាចរាចរណ៍ឆ្លងកាត់ ស្ពានស្ទឹងសំរោង ផ្លូវជាតិលេខ៤ នៅចំណុច UT 900 328 ចន្លោះគីឡូម៉ែត្រលេខ 115-116 ខេត្តព្រះសីហនុ  អាជ្ញាធរនៅតែបន្តបិទផ្អាកជាបណ្តោះអាសន្ន រហូតដល់ទឹកស្រកអស់ពីលើផ្លូវ​។

ចំពោះស្ថានភាពទឹកស្ទឹងនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ មានរយៈកម្ពស់៦ម៉ែត្រ និងលិចលើផ្លូវជាតិលេខ៤ កម្ពស់ ០,៤០ម៉ែត្រ និងបណ្ដោយលើផ្លូវជាតិប្រវែងជាង៣០០ម៉ែត្រ។ ក៏ប៉ុន្តែទឹកចាប់ផ្តើមស្រក់វិញខ្លះនៅពេលល្ងាច។ នេះបើផ្អែកតាមការឱ្យដឹងរបស់កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទចុះផ្សាយលើទំព័រហ្វេសប៊ុក។​

ក្រៅពីខេត្តព្រះសីហនុ ក៏មានខេត្តមួយចំនួនផ្សេងទៀតដែលទទួលរងផលប៉ះពាល់ពីភ្លៀងធ្លាក់ផងដែរ។ ជាក់ស្តែង របាយការណ៍របស់គណកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកែប ឲ្យដឹងថា ជំនន់ទឹកភ្លៀងចាប់ផ្តើមតាំងពីថ្ងៃទី២៨ ខែកក្កដា រហូតដល់ថ្ងៃទី៣០ បណ្តាលឲ្យមានផលប៉ះពាល់ប្រជាពលរដ្ឋចំនួន ១៨ភូមិ ក្នុងឃុំ/សង្កាត់ចំនួន៥ ស្ថិតនៅក្រុងកែប និងស្រុកដំណាក់ចង្អើរ ដែលសរុបចំនួនគ្រួសារស្មើនឹងជាង៩ពាន់គ្រួសារ។ ចំណែកនៅខេត្តកោះកុងនៅបន្តមានភ្លៀងធ្លាក់មិនដាច់ ក្នុងកម្រិតពីខ្សោយទៅមធ្យម បង្ករឲ្យមានការជន់លិចលង់ផ្លូវលំ ផ្ទះសម្បែងប្រជាពលរដ្ឋ និងដំណាំផ្សេងៗ នៅចំណុចអារែង ថ្មដូនពៅ និងឫស្សីជ្រុំ ក្នុងស្រុកថ្មបាំង៕

រូបភាព៖ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ

Share

ព័ត៌មានទាក់ទង

Image