en     km
en     km

យោធាមីយ៉ាន់ម៉ានឹងឃុំខ្លួនលោកស្រី អ៊ុងសាន ស៊ូជីនៅក្នុងផ្ទះវិញ

Share

 

បាងកក៖ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា គ្រោងនឹងផ្ទេរការឃុំខ្លួនលោកស្រី Aung San Suu Kyi ពីពន្ធនាគារក្នុងរដ្ឋធានី Naypyidaw ទៅឃុំឃាំងនៅក្នុងផ្ទះវិញ។មន្ត្រីសន្តិសុខភូមាម្នាក់បាននិយាយកាលពីថ្ងៃអង្គារទី២៥ ខែកក្កដា ថាវិធានការនេះគឺជាផ្នែកមួយនៃការលើកលែងទោសដល់អ្នកទោសក្នុងឱកាសនៃពិធីសាសនាមួយនៅសប្តាហ៍ក្រោយ។រាយការណ៍ដោយ….

 

ទោះយ៉ាងណាមិន​ទាន់​មាន​ការ​បញ្ជាក់​ជា​ផ្លូវ​ការ​អំពី​ផែន​ការ​នេះ​ទេ បើ​ទោះ​ជាសារព័ត៌មាន​ស្និតនឹង​រដ្ឋាភិបាល​យោធា​បាន​ផ្សាយ​ថា​ពួក​គេ​បាន​ដឹង​ព័ត៌មាននេះ​ដូច​គ្នា។ ព័ត៌មានអំពីលោកស្រី អ៊ុងសាន ស៊ូជី ត្រូវរដ្ឋាភិបាលយោធាគ្រប់គ្រងយ៉ាងតឹងរ៉ឹង សូម្បីតែមេធាវីរបស់លោកស្រីក៏ត្រូវបានហាមឃាត់មិនឲ្យនិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយអំពីករណីរបស់លោកស្រីដែរ។

 

លោកស្រី Aung San Suu Kyi ត្រូវបានកងទ័ពចាប់ខ្លួនកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ និងបានកាត់ទោសឱ្យជាប់ពន្ធនាគារសរុបចំនួន៣៣ឆ្នាំ ដោយសារបទចោទជាច្រើន។ករណីនេះត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​រឿង​នយោបាយ។

 

សូមរំឭកថាគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យរបស់លោកស្រី Aung San Suu Kyi បានទទួលជ័យជម្នះភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោតឆ្នាំ២០២០។ប្រភពពីមន្ត្រីនៅទីក្រុង Naypyidaw ដែលដឹងពីស្ថានភាពលោកស្រីAung San Suu Kyiបានប្រាប់សារព័ត៌មានThe Associated Press ថារដ្ឋាភិបាល​​យោធានឹងផ្ទេរការឃុំខ្លួនលោកស្រី Aung San Suu Kyi ក្នុងពិធីបុណ្យអភិសេកព្រះពុទ្ធបដិមាថ្មីមួយដែលទើបសាងសង់រួច ដែលជានិមិត្តរូបនៃការលះបង់ក្នុងនាមជាពុទ្ធសាសនិក។ ពិធី​នេះនឹង​ត្រូវ​ធ្វើ​នៅ​ថ្ងៃ​អង្គារទី១ ខែសីហា នាសប្ដាហ៍ក្រោយ។

 

មន្ត្រីភូមា​ដែល​បាន​និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះរូបនេះ ​បាន​និយាយ​ថា​គាត់​មិន​ដឹង​ច្បាស់​ថា​ លោកស្រី​នឹង​ត្រូវ​ផ្លាស់​ទៅ​ទីណា ឬ​ពេល​ណា​នោះ​ទេ។មន្ត្រីរូបនេះបាននិយាយថាលោកមិនអាចបញ្ជាក់ច្បាស់ទេ ថាលោកស្រីត្រូវផ្ទេរពីពន្ធនាគារទៅលំនៅដ្ឋានរបស់លោកស្រីក្នុងទីក្រុង Naypyidawឬយ៉ាងណានោះទេ ។

 

ដំបូងឡើយ លោកស្រីត្រូវបានឃុំខ្លួនបន្ទាប់ពីចាប់ខ្លួននៅគេហដ្ឋានផ្លូវការរបស់លោកស្រីនៅក្នុងរដ្ឋធានី បន្ទាប់មកបានផ្លាស់ទៅឃុំឃាំងនៅទីតាំងផ្សេង ដែលគេជឿថាស្ថិតនៅក្នុងមូលដ្ឋានកងទ័ព មុនពេលត្រូវបានផ្ទេរទៅពន្ធនាគារនៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២២៕

ប្រភព៖ C N A ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៣

Share

ព័ត៌មានទាក់ទង

Image