en     km
en     km

ប្រធាន​កម្មវិធី​ជាតិ​សុខភាព​បន្ត​ពូជ​ថា​ ការ​រំលូតកូន​មានការ​កើនឡើង​

Share

cover-workshop-on-world-contraception-day
​លោកស្រី​វេជ្ជបណ្ឌិត​ ឡាំ​ ភី​រុណ​ ប្រធាន​កម្មវិធី​ជាតិ​សុខភាព​បន្ត​ពូជ​ បានឱ្យ​ដឹង​ថា​ ភាគរយ​នៃ​ការ​រំលូតកូន​មានការ​កើនឡើង​ពី​ ៥%​ នៅ​ឆ្នាំ​២០១០​ ដល់​ ៧%​ នៅ​ឆ្នាំ​២០១៤​។

ប្រធាន​កម្មវិធី​សុខភាព​បន្ត​ពូជ​ ថ្លែង​បែប​នេះ​ នៅ​ក្នុង​សិក្ខាសាលា​ស្តី​ពី​ “​ការ​ពន្យារកំណើត​ពិភពលោក​ឆ្នាំ​២០១៥”​ នា​ថ្ងៃ​ទី​៣០​ ខែធ្នូ​ ឆ្នាំ​២០១៥​ នេះ​ នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​-​កូរ៉េ​ (CKCC)​។​

​លោកស្រី​ ឡាំ​ ភី​រុណ​ បានឱ្យ​ដឹង​ទៀត​ថា​ តាម​រយៈ​ការ​អង្កេត​ប្រជាសាស្ត្រ​ឆ្នាំ​ ២០១៤​ បាន​បង្ហាញ​ថា​ អត្រា​រំលូតកូន​បាន​កើន​ឡើ​ន​ ៧%​ ក្នុង​ចំណោម​នោះ​ចំនូ​ន​អ្នក​ធ្លាប់​រំលូតកូន​ម្តង​មាន​ ៧៤%​ អ្នក​ធ្លាប់​រំលូត​ ២​ដង​ មាន​ ១៧%​ និង​អ្នក​ដែល​ធ្លាប់​ធ្វើការ​រំលូត​ចាប់ពី​ ៤​ ដង​ឡើង​ មាន​ ៤%​។​

លោកស្រី​បន្ត​ថា​ បើ​តាម​ច្បាប់​នៃ​ប្រទេស​កម្ពុជា​ ការ​រំលូតកូន​នៅ​កម្ពុជា​ គឺ​ធ្វើ​ឡើង​ដោយ​ស្របច្បាប់​ ប៉ុន្តែ​ត្រូវ​រំលូត​ដោយ​ពេទ្យ​ជំនាញ​ ទទួល​បានការ​បណ្តុះបណ្តាល​ត្រឹមត្រូវ​ និង​នៅ​កន្លែង​ដែល​ទទួល​បានការ​អនុញ្ញាត​ពី​ក្រសួងសុខាភិបាល​។​

ទន្ទឹម​នឹង​នេះ​ដែរ​ លោកស្រី​ក៏​បានឱ្យ​ដឹង​ដែរ​ថា​ ស្ត្រី​វ័យក្មេង​ដែល​មាន​អាយុ​ចាប់​ ១៥​ ដល់​ ១៩​ ឆ្នាំ​ បាន​ក្លាយជា​ម្ដាយ​ពពោះ​កូន​ដំបូង​ បាន​កើន​ ៨%​ ក្នុង​ឆ្នាំ​ ២០១០​ និង​ ១២%​ នៅ​ឆ្នាំ​២០១៤​ ។​ លោកស្រី​ថា​ ការ​មានកូន​នៅ​វ័យក្មេង​ភាគច្រើន​កើត​លើ​ស្ត្រី​ដែល​មិន​មានការ​សិក្សា​។​

​លោកស្រី​ ឡាំ​ ភី​រុណ​ បន្ថែម​ថា​ ការ​មានកូន​នៅ​វ័យក្មេង​ពេក​ បាន​បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​យ៉ាងច្រើន​ដល់​ស្ត្រី​ដូច​ជា​ កើតកូន​មិន​គ្រប់​ខែ​ កូន​ស្លាប់​ក្នុង​ពោះ​ ទារក​កើត​មិន​គ្រប់​គី​ឡួ​ ពិបាក​ក្នុង​ការ​សម្រាលកូន​ ក្រឡាភ្លើង​ និង​សម្ពាធ​ឡើង​ខ្ពស់​ ដែល​បញ្ហា​នេះ​ បាន​ធ្វើ​ឱ្យ​អត្រា​ស្លាប់​ម្តាយ​ និង​ទារក​មាន​កម្រិត​ខ្ពស់​។​

Share

Image
Image
Image