en     km
en     km

ទំនិញខូចគុណភាពនិងហួសកាលបរិច្ឆេទជាង​៥០០០គីឡូក្រាមត្រូវបានដកហូតនិងកម្ទេចចោលក្នុងខែនេះ

Share

ភ្នំពេញ៖ ទំព័រហ្វេសប៊ុកអគ្គនាយកដ្ឋានការពារការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF កាលពីថ្ងៃទី១១ខែកក្ដដាឆ្នាំ២០២៣ម្សិលមិញ បានបង្ហាញចំនួនករណីបង្ក្រាបបានទំនិញទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទក្នុងខេត្តចំនួន២ គឺខេត្តកណ្តាលនិងខេត្តកំពត ដោយរឹបអូសបានចំនួនជាង៥ពាន់គីឡូក្រាមត្រឹមតែរយៈពេលតែមួយថ្ងៃ។

សកម្មភាពមន្រ្តីចុះពិនិត្យគុណភាពទំនិញក្នុងផ្សារ។រូបភាពពីអគ្គនាយកដ្ឋានការពារការពារអ្នកប្រើប្រាស់។

ក្នុងនោះពោះវៀនជ្រូក និងស្បែកជ្រូកខូចគុណភាព​ចំនួន ៤ ៧៧៥គីឡូក្រាម ត្រូវបានកម្ទេចចោលនៅភូមិត្រពាំងវែង ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល។ ចំណែកទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន ១៤.១៦ គីឡូ ក្រាមផ្សេងទៀតត្រូវបានរកឃើញក្នុងភូមិសាស្រ្តផ្សារឈូក ស្រុកទឹកឈូក ខេត្តកំពត។

ដោយឡែកកាលពីថ្ងៃទី០៥ និងទី០៦ខែកក្ដដាសមត្ថកិច្ចបានចុះពិនិត្យនៅភូមិសាស្រ្តខេត្តកែប ខេត្តសៀមរាប និងរាជធានីភ្នំពេញ ដោយរកឃើញនិងដកហូតទំនិញមិនមានអនុលោមភាព​ចំនួន ៥៧.៥គីឡូក្រាមមកកម្ចេចចោលផងដែរ។

បើតាមអគ្គនាយក​ដ្ឋាន​ការពារ​ការពារអ្នក​ប្រើប្រាស់​បញ្ជាក់ថា ទំនិញខូចគុណភាពទាំងនេះគឺបង្កឱ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ ប្រសិនបើទំនិញខាងលើនេះចរាចរលក់នៅលើទីផ្សារ៕

 

Share

ព័ត៌មានទាក់ទង

Image