ជំងឺមហារីកសុដន់គឺជាជំងឺមហារីកដែលតែងតែកើតមានចំពោះស្ត្រី។ នៅសហរដ្ឋអាមេរិកស្រ្តី ១ នាក់ក្នុងចំនោមស្ត្រី ៨ នាក់ បានកើតជំងឺមហារីកសុដន់នេះ។ ហើយជំងឺនេះ ក៏កើតឡើងចំពោះបុរសផងដែរ។ នេះបើយោងតាមគេហទំព័រ healthline នៃសហរដ្ធអាមេរិក ។
ចំពោះមូលហេតុនៃជំងឺមហារីកសុដន់នេះ បើតាមគេហទំព័រសុខភាព healthline ដដែលបានបង្ហាញថា ការកើតជំងឺមហារីកសុដន់អាចបណ្តាលមកពីការខូចខាត DNA និងការផ្លាស់ប្តូរហ្សែនមួយចំនួន។ បន្ថែមពីនេះ ការជក់បារី ទទួលទានស្រាច្រើន និងរបបអាហារនៅបស្ចិមប្រទេសមួយចំនួនដែលមានការកែច្នៃខ្ពស់ គឺសុទ្ធតែបង្កើនហានិភ័យនៃជំងឺមហារីកសុដន់នេះ។
រូបភាពនេះមានប្រភពពីគេហទំព័រសុខភាព healthline
យ៉ាងណាមិញ តាមការសិក្សាបានបង្ហាញថា របបអាហារមេឌីទែរ៉ាណេ គឺអាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកសុដន់។ ប៉ុន្តែក្រៅពីរបបអាហារមេឌីទែរ៉ាណេ គឺមានប្រភេទអាហារមួយចំនួនទៀតផងដែរ ក៏អាចការពារពីជំងឺមហារីកសុដនបាននេះផងដែរ។
ដូច្នេះតទៅនេះយើងនឹងមកស្វែងយល់ពីប្រភេទអាហារទាំង ១២ មុខដែលស្រ្តីគួរបរិភោគ ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺមហារីកសុដន់ ដោយយោងតាមការលើកឡើងរបស់គេហទំព័រសុខភាព healthline ដូចតទៅ៖
រូបភាពនេះមានប្រភពពីគេហទំព័រសុខភាព healthline
ទី១ គឺ បន្លែស្លឹកបៃតង។ បន្លែស្លឹកបៃតងមួយចំនួនមានដូចជា ដើមខាត់ណា តាំងអោ និងស្ពៃគ្រប់ប្រភេទ គឺសុទ្ធអាចប្រឆាំងនឹងនឹងជំងឺមហារីក ដោយបន្លែស្លឹកបៃតងមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើនប្រភេទ ដែលផ្សារភ្ជាប់ជាមួយនឹងការថយចុះហានិភ័យនៃជំងឺនេះ។
មានការសិក្សាជាច្រើន ពាក់ព័ន្ធនឹងសារធាតុ carotenoids ដែលមាននៅក្នុងបន្លែស្លឹងបៃតងនេះ។ ក្នុងការសិក្សាឆ្នាំ ២០១៥ បានបង្ហាញផងដែរថា ស្រ្តីដែលមានកម្រិតនៃសារធាតុ carotenoids ក្នុងឈាមខ្ពស់ប្រហែលពី ១៨% ទៅ ២៨% បានជួយកាត់បន្ថយហានិភ័យជំងឺមហារីកនេះ ជាពិសេសចំពោះស្រ្តីដែលមានជំងឺមហារីកនេះសុដន់រួចហើយ សារធាតុនេះ អាចការពារការកើតឡើងវិញ និងការស្លាប់ថែមទៀតផង ដោយការសិក្សានេះបានតាមដានលើស្ត្រីចំនួន ៣២,៨២៦ នាក់ក្នុងរយៈពេល ២០ ឆ្នាំឯណ្ណោះ។
រូបភាពនេះមានប្រភពពីគេហទំព័រសុខភាព healthline
ទី២គឺ បន្លែ Cruciferous ដែលរួមមាន ផ្កាខាត់ណា ផ្កាខាត់ណាខៀវ និងស្ពៃក្តោប អាចជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកសុដន់។ ប្រភេទបន្លែទាំងនេះ អាចធ្វើឱ្យរាងកាយអាចបំប្លែងម៉ូលេគុលម្យ៉ាង ដែលមានឥទ្ធិពលយ៉ាងខ្លាំងក្នុងការប្រឆាំងជាមួយជំងឺមហារីក។
រូបភាពនេះមានប្រភពពីគេហទំព័រសុខភាព healthline
បន្ថែមពីនេះ ក៏មានប្រភេទបន្លែ Allium ដែលមានដូចជា ខ្ទឹមស ខ្ចឹមបារាំង និង ស្លឹកខ្ទឹមជាដើម។ បន្លែទាំងនេះមានសារធាតុចិញ្ចឹមជាច្រើន រួមទាំងសមាសធាតុ សរីរាង្គស្ពាន់ធ័រ សារធាតុប្រឆាំងអុកស៊ីតកម្ម flavonoid និងវីតាមីន C ដែលមានគុណប្រយោជន៍យ៉ាងខ្លាំងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកសុដន់នេះ។
ការសិក្សាមួយដែលពាក់ព័ន្ធនឹងស្ត្រីជនជាតិអ៊ីរ៉ង់ ២៨៥ នាក់ បានរកឃើញថា ស្រ្តីដែលទទួលទានខ្ទឹមស និងស្លឹកខ្ទឹមខ្ពស់ អាចការពារការកើតជំងឺមហារីកសុដន់ផងដែរ។
រូបភាពនេះមានប្រភពពីគេហទំព័របរទេស
ជាពិសេសគឺពពួកក្រូចដែលមានដូចជា៖ក្រូចថ្លុង ក្រូចឆ្មា ឬ ក្រូចឃ្វិច គឺសម្បូរទៅដោយសារធាតុចិញ្ចឹមដែលមានឥទ្ធិពលប្រឆាំងអុកស៊ីតកម្ម ប្រឆាំងមហារីក និងប្រឆាំងនឹងការរលាក។ ការស្រាវជ្រាវពាក់ព័ន្ធនឹងផ្លែក្រូច បានរកឃើញថា ផ្លែក្រូចអាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកជាច្រើនប្រភេទ រួមទាំងមហារីកសុដន់ផងដែរ។
រូបភាពនេះមានប្រភពពីគេហទំព័រសុខភាព healthline
ក្រៅពីបន្លែ ក៏មានផ្លែឈើផងដែរ ក្នុងការការពារការកើតជំងឺមហារីកនេះ។ ក្នុងនោះមានដូចជាផ្លែប៊ឺរី៖ ការទទួលទានផ្លែប៊ឺរី បានទៀងទាត់ អាចជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកមួយចំនួន រួមទាំងមហារីកសុដន់ ដូចនឹងផ្លែក្រូចផងដែរ។ សារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងផ្លែប៊ឺរី អាចការពារនិងប្រឆាំងនឹងការខូចខាតកោសិកា ក៏ដូចជាការវិវត្ត និងការរីករាលដាលនៃកោសិកាមហារីក ។
រូបភាពនេះមានប្រភពពីគេហទំព័របរទេស
បន្ថែមពីនេះក៏មាន ផ្លែប៉ែស ផ្លែប៉ោម ផ្លែសារី និងទំពាំងបាយជូ ត្រូវបានគេរកឃើញថាអាចការពារនិងប្រឆាំងនឹងជំងឺមហារីកសុដន់។ មានការសិក្សាជាច្រើន ដូចជានៅក្នុងការសិក្សាឆ្នាំ ២០១៣ បានបង្ហាញថា ស្ត្រីដែលទទួលទានផ្លែប៉ែស យ៉ាងហោចណាស់ ២ ដងក្នុងមួយសប្តាហ៍ មានការថយចុះរហូតដល់ទៅ ៤១% នៃការវិវត្តជំងឺមហារីកសុដន់។
រូបភាពនេះមានប្រភពពីគេហទំព័របរទេស
ចំណែកឯទី៧គឺ ខ្លាញ់ត្រី៖ ខ្លាញ់ត្រីដែលរួមមានក្នុងដូចជាត្រីសាម៉ុង ត្រីសាឌីន និងត្រីម៉ាកែល គឺសម្បូរទៅដោយ ខ្លាញ់អូមេហ្គា 3 សេលេញ៉ូម និងសារធាតុប្រឆាំងអុកស៊ីតកម្ម គឺមានឥទ្ធិពលការពារប្រឆាំងនឹងជំងឺមហារីក ជាពិសេសគឺមហារីកសុដន់តែម្តង។
អ្នកស្រាវជ្រាវបានរកឃើញថា អ្នកដែលទទួលទានអាហារសមុទ្រច្រើន មានការថយចុះហានិភ័យនៃជំងឺមហារីកសុដន់ដល់ទៅ ១៤% បើធៀបនឹងអ្នកដែលទទួលទានបរិមាណតិចបំផុត ។
រូបភាពនេះមានប្រភពពីគេហទំព័រសុខភាព healthline
រីឯទី៨ អាហារដែលមានសារជាតិ ferment ដូចជា ទឹកដោះគោ ទឹកដោះគោជូរ គីមឈី គឺមានផ្ទុកសារធាតុ probiotics និងសារធាតុចិញ្ចឹមផ្សេងទៀត ដែលអាចការពារការកើតជំងឺមហារីកសុដន់។
រូបភាពនេះមានប្រភពពីគេហទំព័របរទេស
និងទី៩.ពពួកសណ្តែក៖ សណ្តែកផ្ទុកទៅដោយជាតិសរសៃ វីតាមីន និងសារធាតុរ៉ែ។ ជាពិសេស វាសម្បូរទៅដោយជាតិសរសៃខ្ពស់ ដែលអាចប្រឆាំងនឹងជំងឺមហារីកសុដន់។
លើសពីនេះ នៅក្នុងការសិក្សាមួយដែលពាក់ព័ន្ធនឹងស្ត្រីនីហ្សេរីយ៉ាចំនួន ១២៦០ នាក់ ស្រ្តីដែលទទួលទានសណ្តែកបានច្រើន មានការថយចុះហានិភ័យនៃជំងឺមហារីកសុដន់ដល់ទៅ ២៨% បើធៀបនឹងស្រ្តីដែលមានការទទួលទានតិចបំផុត ។
រូបភាពនេះមានប្រភពពីគេហទំព័របរទេស
ជាពិសេសទៅទៀតគ្រឿងទេសនានា ដែលមានសមាសធាតុជារុក្ខជាតិអាចជួយ ប្រឆាំងនឹងជំងឺមហារីកសុដន់ ដែលរួមមាន វីតាមីន អាស៊ីតខ្លាញ់ និងសារធាតុប្រឆាំងអុកស៊ីតកម្មផងដែរ។ បន្ថែមពីនេះ អូរីហ្គាណូ រមៀត គ្រឿងទេសការី និងខ្ញី បានរកឃើញថា សារធាតុប្រឆាំងអុកស៊ីតកម្មទាំងនេះមាន ឥទ្ធិពលប្រឆាំងមហារីកយ៉ាងសំខាន់ ក្នុងការប្រឆាំងនឹងកោសិកាមហារីកសុដន់ដែលឈ្លានពាន។
និងទី១១គឺ គ្រាប់ធញ្ញជាតិ៖ ដូចជា ស្រូវសាលី អង្ករសម្រូប គឺសម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗជាច្រើន រួមទាំងជាតិសរសៃ វីតាមីន សារធាតុរ៉ែ និងសារធាតុប្រឆាំងអុកស៊ីតកម្ម ។ លើសពីនេះ សារធាតុទាំងនេះ មានលក្ខណៈសម្បត្តិប្រឆាំងមហារីកដ៏ខ្លាំងក្លាផងដែរ។
លើសពីនេះ ការស្រាវជ្រាវបានបង្ហាញថា ការបន្ថែមគ្រាប់ធញ្ញជាតិទៅក្នុងរបបអាហាររបស់អ្នកក៏អាចការពារប្រឆាំងនឹងជំងឺមហារីកជាច្រើនប្រភេទផងដែរ រួមទាំងមហារីកលំពែង ពោះវៀនធំ ក្រពះ និងមហារីកបំពង់អាហារ។
រូបភាពនេះមានប្រភពពីគេហទំព័របរទេស
និងចុងក្រោយគឺគ្រាប់វ៉ុលណាត់៖ ដែលមានអត្ថប្រយោជន៍ជាច្រើន និងមានខ្លាញ់ល្អសម្រាប់សុខភាពបេះដូងទៀតផង។
ជាពិសេស តាមការស្រាវជ្រាវមួយចំនួនបានបង្ហាញថា ការបន្ថែមគ្រាប់ Walnut ជាមួយគ្រាប់ធញ្ញជាតិ ផ្សេងទៀតទៅក្នុងរបបអាហារ អាចជួយការពារនិងប្រឆាំងនឹងជំងឺមហារីកសុដន់ទៀតផង។ លើសពីនេះ ការសិក្សាមួយ ឆ្នាំ ២០១៦ បានបង្ហាញថា សមាសធាតុមួយចំនួននៅក្នុង Walnut អាចទប់ស្កាត់ការលូតលាស់នៃកោសិកាមហារីកសុដន់បាន ៦៣% ឯណ្ណោះ។
សូមបញ្ជាក់ផងដែរថា ទោះបីជាស្រ្តីទទួលទានរបបអាហារដែលសម្បូរទៅដោយសារធាតុចិញ្ជឹមក៏ដោយ ស្រ្តីក៏ត្រូវទៅពិនិត្យរកមហារីកសុដន់ជាប្រចាំ ដូចជាការថត និងការត្រួតពិនិត្យដោយដៃជាដើម។ ការរកឃើញ និងការធ្វើរោគវិនិច្ឆ័យបានឆាប់រហ័ស អាចបង្កើនអត្រារស់រានមានជីវិតបានយ៉ាងប្រសើរ។ ជាពិសេស គួរតែសួរនិងពិភាក្សាជាមួយអ្នកជំនាញ អំពីការពិនិត្យរកមហារីកសុដន់នេះ៕