en     km
en     km

(បទសម្ភាស)លោក មាស នី៖ ពលរដ្ឋមិនចង់ស្ដាប់ការសូត្រគោលនយោបាយទេតែចង់បានដំណោះស្រាយបញ្ហាប្រឈមពីបក្សនយោបាយ

Share

នៅមុនការបោះឆ្នោតកាន់តែខិតជិតចូលមកដល់ គណបក្សនយោបាយនានាកំពុងធ្វើយុទ្ធនាការឃោសនារកសំឡេងគាំទ្រទៅតាមលទ្ធភាពរៀងៗខ្លួនចាប់តាំងពីថ្ងៃទី០១ ខែកក្កដាមកម្ល៉េះ។

លោកបណ្ឌិត មាស នី អ្នកស្រាវជ្រាវនិងវិភាគបញ្ហាសង្គមបានកត់សម្គាល់ឃើញថា សកម្មភាពឃោសនានេះ គឺឃើញលេចធ្លោជាងគេតែគណបក្សប្រជាជនកម្ពុជាដែលកំពុងដឹកនាំរដ្ឋាភិបាលតែប៉ុណ្ណោះ ហើយលោកសន្និដ្ឋានថា គណបក្សបក្សមួយនេះនឹងអាចកាន់អំណាចនៅឆ្នាំ២០២៣នេះបន្តទៀត។ ពាក់ព័ន្ធនឹងការឃោសនានេះ លោក មាស នី យល់ថា បណ្ដាគណបក្សផ្សព្វផ្សាយតែងឃោសនាអំពីគោលនយោបាយបក្ស ប៉ុន្តែអ្វីដែលពលរដ្ឋម្ចាស់ឆ្នោតចង់បានគឺដំណោះស្រាយលើបញ្ហាជាក់ស្ដែងដែលកំពុងប្រឈម។ លោកពន្យល់ថា គោលនយោបាយដែលផ្សព្វផ្សាយគឈទូទៅច្រើនពេក ប៉ុន្តែមិនមានការប្ដេជ្ញាចិត្តថានឹងធ្វើអ្វីឱ្យបាននៅរយៈពេល៥ឆ្នាំទៅមុខទៀតនិងអ្វីថ្មីដែលត្រូវធ្វើក្នុងអាណត្តិរបស់ខ្លួន។ ដើម្បីលម្អិតសូមនាងកញ្ញា លោក លោកស្រី ស្ដាប់នូវបទសម្ភាសរវាងលោក គីម ចាន់ចាវ ជាមួយលោកបណ្ឌិត មាស នី ដោយមេត្រី!

Share

Image Not Found
Image

ព័ត៌មានទាក់ទង