en     km
en     km

យ៉ាងហោចណាស់មនុស្សម្នាក់ស្លាប់ ដោយសារការបាក់រលំសំណង់ស្ពានអាកាសនៅក្រុងបាងកក

Share

បាងកក៖ ប៉ូលីសថៃបាននិយាយនៅថ្ងៃចន្ទទី១០ ខែកក្កដា ឆ្នាំ២០២៣ថាយ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ដោយសារការដួលរលំសំណង់ស្ពានអាកាសដ៏ធំនៅលើផ្លូវដ៏មមាញឹកមួយ នៅក្នុងរាជធានីបាង

កក។ឧបទ្ទវហេតុនេះត្រូវបានចែកចាយវីដេអូជាទូទៅតាមអ៊ីនធឺណិត។

រាយការណ៍ដោយកញ្ញា គុជ ស៊ីកុល

រនាំងដែកដ៏ធំនៅការដ្ឋានសំណង់នៅផ្លូវ Lat Krabang Tollway នៅភាគខាងកើតរាជធានីបាងកក បានបាក់រលំដល់ដីមកលើផ្លូវសម្រាប់អ្នកថ្មើរជើង និងផ្លូវឡាននៅរសៀលថ្ងៃច័ន្ទទី១០ កក្កដា ២០២៣។សំណង់ស្ពានអាកាសនេះគឺជាផ្នែកមួយនៃគម្រោងសាងសង់ផ្លូវហាយវេក្នុងគោលបំណងសម្រួលចរាចរណ៍​ដែលកកស្ទះខ្លាំងក្នុងទីក្រុង។

នៅក្នុងវីដេអូមួយដែលត្រូវបានផ្សព្វផ្សាយដោយនាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយរបស់ប្រទេសថៃ បង្ហាញពីរន្ទាដែកដ៏ធំរបស់ការដ្ឋានផ្លូវហាយវេកំពុងសាងសង់បានរអិលធ្លាក់ចុះមកលើដី។

ប៉ូលិស​បាន​និយាយ​ថា មនុស្ស​យ៉ាង​ហោច​ណាស់​ម្នាក់​បាន​ស្លាប់ និង​៨​នាក់​ទៀត​រង​របួស។អភិបាលក្រុងបាងកក លោក Chadchart Sittipunt បានប្រាប់អ្នកយកព័ត៌មានកាលពីល្ងាចថ្ងៃចន្ទនៅកន្លែងកើតហេតុថា “យើងមិនទាន់ដឹងថាតើអ្វីជាមូលហេតុនាំឱ្យមានគ្រោះថ្នាក់នេះទេ” ។លោក​បាន​មាន​ប្រសាសន៍​ថា “យើង​មិន​ទាន់​មាន​ព័ត៌មាន​ណា​មួយ​អំពី​អ្នក​បាត់​ខ្លួន​នៅ​ឡើយ​ទេ” ដោយ​លោក​បាន​បន្ថែម​ថា​អ្នក​រង​របួស​បួន​នាក់​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ។លោក Chadchart បាននិយាយថា យើងរង់ចាំវិស្វករវិភាគអំពីការដួលរលំនេះ។លោក​បាន​បន្ត​ថា​៖ «​យើង​ផ្ដល់​អាទិភាព​​សុវត្ថិភាព​ជា​ចំបង​។​ យើង​នឹង​ចាប់ផ្តើម​ស្វែងរកក្នុងគំនបាក់បែក​ដោយ​ប្រុងប្រយ័ត្ន​»​។

ប្រទេស​ថៃ​មាន​កំណត់ត្រា​សុវត្ថិភាព​សំណង់​មិន​ល្អ ដោយមាន​គ្រោះថ្នាក់​​កើត​មាន​ជា​ញឹកញាប់។

ក្នុងឆ្នាំ ២០១៦ យ៉ាងហោចណាស់មនុស្ស១៣នាក់បានស្លាប់បន្ទាប់ពីអគារមួយបានរលំបាក់ក្នុងកំឡុងពេលសាងសង់។ឧបទ្ទវហេតុនេះបាននាំមកនូវការតវ៉ាជាថ្មីពីក្រុមការពារសិទ្ធិការងារ អំពីស្តង់ដារសុវត្ថិភាពធូររលុង និងប្រាក់ឈ្នួលទាបនៅការដ្ឋានសំណង់ថៃ៕

 ប្រភព៖ C N A ថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ ២០២៣

Share

Image
Image
Image