en     km
en     km

កុមារីមានបេះដូងប្រហោងម្នាក់ត្រូវបានភ្ជិតដោយជោគជ័យក្រោយព្យាបាលជាងមួយសប្ដាហ៍

Share

កុមារីម្នាក់ឈ្មោះ ម៉ង់ ធីដាណា បានភ្ជិតបេះដូងឡើងវិញ ក្រោយព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣។ កុមារីរូបនេះបានត្រលប់ទៅកាន់ផ្ទះនាខេត្តពោធិ៍សាត់នៅថ្ងៃទី១០ ខែកក្កដានេះ ពោលគឺជាង១សប្ដាហ៍។ កុមារីរូបនេះមានអាយុ ៥ឆ្នាំ និងមានជំងឺប្រហោងបេះដូងតាំងពីកំណើត។


កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ម្ដាយរបស់កុមារីរូបនេះ បាននាំកូនរបស់ខ្លួនទៅជួបជាមួយនាយករដ្ឋមន្ដ្រី ខណៈសម្ដេចចុះជួបជាមួយកម្មករកម្មការិនីនៅស្រុកក្រគរ ខេត្តពោធិ៍សាត់។ នាយករដ្ឋមន្ដ្រីបានឱ្យលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលនាំយកកុមាររូបនេះទៅព្យាបាលដោយមិនរងចាំយូរឡើយ។


សូមជម្រាបថាមន្ទីរពេទ្យគន្ធបុប្ផា ជាមន្ទីរពេទ្យកុមារមួយដ៏ធំនៅក្នុងប្រទេសកម្ពុជា ដែលជួយដល់កុមាររាប់លាននាក់ក្នុងមួយឆ្នាំៗ។ មន្ទីរពេទ្យសម្បុរសធម៌មួយនេះទើបតែបញ្ចប់យុទ្ធនាការរ៉ៃអង្គាសរកកម្រៃផ្គត់ផ្គង់ដំណើរការប្រចាំថ្ងៃរបស់ ដោយបានទឹកប្រាក់ប្រមាណជាង២លានដុល្លា តែប្រជាពលរដ្ឋនៅតែអាចបរិច្ចាកបន្ដ សម្រាប់កុមារកម្ពុជាបន្ដទៀត៕

Share

ព័ត៌មានទាក់ទង

Image