en     km
en     km

រដ្ឋបាលរាជធានីភ្នំពេញសម្រួលចរាចរដល់គណបក្សប្រជាធិបតេយ្យមូលដ្ឋានឃោសនាសំឡេងឆ្នោតនៅព្រឹកនេះ

Share

នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣នេះ រដ្ឋបាលរាជធានីភ្នំពេញបានចេញលិខិតសម្រួលចរាចរមួយដល់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលធ្វើការឃោសនារកសំឡេងឆ្នោតនៅរាជធានីភ្នំពេញ។  លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញថា ដោយយុទ្ធនាការនេះ អាចមានការមមាញឹកចរាចរដោយមធ្យោបាយសមាជិកគណបក្ស ដើម្បីចៀសវាងការកកស្ទះ រដ្ឋបាលធ្វើការបញ្ចៀសយានយន្ដគ្រប់ប្រភេទនៅទីតាំងជួបជុំរបស់គណបក្ស រហូតដល់ការឃោសនាបញ្ចប់។

បើតាមការបញ្ជាក់ពីរដ្ឋបាលរាជធានីភ្នំពេញ ទីតាំងដែលគណបក្សប្រជាធិបតេយ្យមូលដ្ឋានបង្ហែបក្សឃោសនានាព្រឹកនេះ មានដូចជា ខណ្ឌជ្រោយចង្វារម្ដុំវត្តចាស់ រង្វង់មូលបាយ័ន រង្វង់មូលនាងមច្ឆា ទីលានប្រជាធិបតេយ្យ ស្ពានជ្រោយចង្វារ អង្គតែនទួលគោក រង្វង់មូលកាំកូ ស្ពានអាកាស៧មករា ស្ដុបនាងគង្ហីង ស្ដុបទួលទំពូង ស្ដុបបឹងទំពុន និងរហូតដល់ចម្ការដូងវត្តសំបួរមាស និងទីស្នាក់ការបក្សប្រជាធិបតេយ្យមូលដ្ឋាន ទើបរំសាយ។

សូមជម្រាបថា ការឃោសនាគណបក្សមានរយៈពេល២១ថ្ងៃចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣។ គិតមកដល់ពេលនេះជាថ្ងៃទី១០ហើយនៃការឃោសនារកសំឡេងឆ្នោតរបស់គណបក្សនយោបាយទាំង១៨ ដែលចូលរួមដំណើរការបោះឆ្នោតតំណាងរាស្ដ្រនីតិកាលទី៧នេះ៕

Share

ព័ត៌មានទាក់ទង

Image