en     km
en     km

តើសារធាតុផ្អែម aspartame ជាមូលហេតុបង្កជំងឺមហារីកមែនដែរឬទេ?

Share

យោងតាមរបាយការណ៍មួយចំនួនបានឱ្យដឹងថា សារធាតុផ្អែមឈ្មោះថា aspartame ដែលមាននៅក្នុងអាហារ និងភេសជ្ជៈជាច្រើនប្រភេទ ត្រូវបានគេរកឃើញថា ជាដើមចមនៃការបង្កជំងឺមហារីកដល់មនុស្ស។

 

រូបភាពនេះមានប្រភពពីគេហទំព័រព័ត៌មាន BBC

 

តើសារធាតុផ្អែមអាស្ប៉ាថេម (aspartame) មាននៅក្នុងអ្វីខ្លះ?

បើយោងតាមសារព័ត៌មាន BBC បានបង្ហាញថា អាស្ប៉ាថេម ជាសារធាតុផ្អែមម្យ៉ាងដែលផ្អែមជាងស្ករប្រហែល ២០០ដង និងមិនមានកាឡូរីនោះទេ។ សារធាតុនេះអាចរកឃើញក្នុងបញ្ជីគ្រឿងផ្សំអាហារដែលគ្មានជាតិស្ករ(sugar-free foods) ដែលមានក្នុងផលិតផលអាហារប្រហែល ៦០០០ ប្រភេទ។

ក្នុងនោះមានដូចជា ប្រភេទ ស្ករកៅស៊ូ ទឹកដោះគោជូរ កូកាកូលាគ្មានជាតិស្ករ (Diet Coke, Coke Zero) ភេសជ្ជៈ Pepsi Max និងភេសជ្ជៈ 7 Up Free ជាដើម។

 

រូបភាពនេះមានប្រភពពីគេហទំព័របរទេស

 

សារធាតុផ្អែមនេះ បានប្រើប្រាស់អស់ជាច្រើនទសវត្សរ៍ និងបានអនុម័តដោយស្ថាប័នសុវត្ថិភាពចំណីអាហារ ប៉ុន្តែនៅមានការវែកញែកនៅឡើយ។

បន្ថែមពីនេះ ស្ថាប័នស្រាវជ្រាវជំងឺមហារីករបស់អង្គការសុខភាពពិភពលោក (IARC) បានបង្ហាញថា សារធាតុផ្អែម aspartame នេះត្រូវបានចាត់ក្នុងចំណាត់ថ្នាក់មួយថា ជាសារធាតុអាចបង្កជំងឺមហារីកបាន។ លើសពីនេះស្ថាប័ន IARC បានបែងចែកថ្នាក់នៃសារធាតុ aspartame ជា ៤ ក្រុម ដោយក្រុម ១ ជាសារធាតុបង្កមហារីកដល់មនុស្ស និងក្រុម ២អេ(2A) ជាក្រុមប្រហែលអាចបង្កមហារីកដល់មនុស្ស។ ហើយក្រុមបន្ទាប់គឺ ក្រុម ២ប៊ី(2B) ដែលក្រុមនេះជាក្រុមអាចបង្កមហារីកដល់មនុស្សបាន។ ចំណែកចុងក្រោយគឺក្រុម ៣ ដែលជាក្រុមមិនអាចចាត់ថ្នាក់បាន។

យ៉ាងណាមិញ ការចាត់ថ្នាក់ក្រុមដោយស្ថានប័ន IARC គឺសង្កត់ដើម្បីបញ្ជាក់ថា សារធាតុទាំងនេះអាច បង្កជំងឺមហារីក ប៉ុន្តែមិនស្ថិតក្នុងកម្រិតខ្លាំងនោះទេ ដែលអ្នកជំនាញអាចចាត់សារធាតុនេះ ក្នុងក្រុម1 ឬ ក្នុងក្រុម 2A ។

ដោយឡែកក្នុងកម្រិតចំនួនជាក់លាក់នៃសារធាតុ aspartame ដែលអាចបង្កមហារីកនេះ គឺនៅមិនទាន់មាននៅឡើយនោះទេ។ ប៉ុន្តែយ៉ាងណានឹងមានការរាយការណ៍បន្ថែមពីគណៈកម្មាធិការជំនាញរបស់អង្គការសុខភាពពិភពលោក៕

Share

ព័ត៌មានទាក់ទង

Image