en     km
en     km

វៀតណាមស៊ើបអង្កេតវេបសាយក្រុមហ៊ុនរៀបចំការប្រគុំតន្ត្រី Blackpink ដោយសារមានផែនទីសមុទ្រចិនខាងត្បូង

Share

  

ហាណូយ៖ ប្រទេសវៀតណាមបានត្រួតពិនិត្យគេហទំព័រក្រុមហ៊ុនរៀបចំការប្រគំតន្រ្តីរបស់ក្រុម K-pop Blackpink ដែលគ្រោងធ្វើនៅទីក្រុងហាណូយនៅថ្ងៃទី២៩-៣០ ខែកក្កដា។ ការស៊ើបអង្កេតនេះបន្ទាប់ពីមានការរិះគន់ពីពលរដ្ឋវៀតណាមថាវេបសាយក្រុមហ៊ុនរៀបចំការប្រគំតន្រ្តីនេះបង្ហាញផែនទីសមុទ្រចិនខាងត្បូងដែលមានបន្ទាត់ព្រំដែន៩កំណាត់របស់ប្រទេសចិន។រាយការណ៍ដោយកញ្ញា គុជ ស៊ីកុល

ភាពចម្រូងចម្រាសនេះកើតឡើងបន្ទាប់ពីការសម្រេចចិត្តរបស់វៀតណាមក្នុងការហាមឃាត់ការបញ្ជាំង​ខ្សែភាពយន្ត “Barbie” របស់ផលិតកម្មភាពយន្ត Warner Bros ដែលមានឈុតឆាកបង្ហាញផែនទី

សមុទ្រ​ចិនខាងត្បួងមាន “បន្ទាត់ប្រាំបួនកំណាត់” ដែលទីក្រុងប៉េកាំងទាមទារថាជាដែនទឹករបស់ខ្លួន។

ក្រសួងវប្បធម៌របស់ប្រទេសវៀតណាមបាននិយាយកាលពីល្ងាចថ្ងៃពុធទី៥ ខែកក្កដាថា ខ្លួនបានបញ្ជាឱ្យត្រួតពិនិត្យគេហទំព័រ”ដើម្បីផ្ទៀងផ្ទាត់ថាតើក្រុមហ៊ុនរៀបចំការប្រគំតន្ត្រីBlackpink បានផ្សព្វផ្សាយផែន​ទី​ចិនមានខ្សែបន្ទាត់អណ្តាតគោឬទេ” ដែលភាសារវៀតណាមចង់ពិពណ៌នាអំពីគំនូសបន្ទាត់រាងអក្សរU។

ក្រសួងវប្បធម៌វៀតណាមមិន​បាន​ឆ្លើយ​តប​ភ្លាមៗ​ចំពោះ​សំណួរ​អំពី​លទ្ធផល​នៃ​ការ​ត្រួត​ពិនិត្យ​នោះ​ទេ។ ហើយគេក៍នៅមិនច្បាស់ដែរថានៅពេលណាដែលក្រសួងនេះប្រកាសពីការរកឃើញរបស់ខ្លួននោះដែរ។

ជនជាតិចិនជាអ្នករៀបចំកម្មវិធី iME Entertainment និងទីភ្នាក់ងារកូរ៉េខាងត្បូង YG Entertainment ដែលគ្រប់គ្រងក្រុម Blackpink មិនមានការអត្ថាធិប្បាយភ្លាមៗទេ។គេហទំព័ររបស់ក្រុមហ៊ុនរៀបចំការប្រគំតន្រ្តីមិនអាចចូលមើលបានទេកាលពីថ្ងៃព្រហស្បតិ៍ទី៦ មិថុនា ប៉ុន្តែវេបសាយដែលគេមើលឃើញចុងក្រោយនៅថ្ងៃទី៤ ខែកក្កដា បានបង្ហាញផែនទីសមុទ្រចិនខាងត្បួងមានបន្ទាត់ប្រាំបួនកំណាត់ដែលគ្រប

ដណ្តប់ស្ទើរតែពេញសមុទ្រចិនខាងត្បូងទាំងមូល។

វៀតណាម​និង​ចិន​បាន​ទាមទារដែន​ទឹក​ត្រួតស៊ីគ្នា​ជា​យូរ​មក​ហើយ ​ដែលតំបន់នេះ​សម្បូរ​ទៅដោយ​ធនធានធម្មជាតិ។ ប្រទេស​វៀតណាមធ្លាប់​បាន​ចោទ​កប៉ាល់​ចិន​ម្តង​ហើយ​ម្តង​ទៀត​ថា​បាន​រំលោភ​លើ​អធិបតេយ្យភាព​របស់​ខ្លួន។

ក្រុមBlackpink ជាក្រុមសម្ដែងនារីកូរ៉េខាងត្បូងដ៏ល្បីមានតម្លៃរាប់ពាន់លានដុល្លារ។ នេះជាបញ្ហាចុងក្រោយបំផុតនៅក្នុងប្រទេសវៀតណាមអំពីផែនទីសមុទ្រចិនខាងត្បូងដែលមានគូសបន្ទាត់ប្រាំបួនកំណាត់ដ៏ចម្រូងចម្រាសរបស់ប្រទេសចិន ដែលត្រូវបានបដិសេធនៅក្នុងសេចក្តីសម្រេចរបស់តុលាការអន្តរជាតិ នៅទីក្រុងឡាអេក្នុងឆ្នាំ២០១៦។ទោះយ៉ាងណាប្រទេសចិនបានបដិសេធមិនទទួលស្គាល់សេចក្តីសម្រេចរបស់តុលាការនោះទេ។

ចំណាត់ការរបស់ក្រសួងវប្បធម៌វៀតណាមធ្វើឡើងបន្ទាប់ពីមានការត្អូញត្អែររបស់អ្នកប្រើប្រាស់អ៊ីនធឺណេតវៀតណាម ដែលពួកគេបានឃើញគេហទំព័ររបស់ក្រុមហ៊ុនរៀបចំការប្រគំតន្រ្តីK-pop Blackpink មានប្រើផែនទីបន្ទាត់ប្រាំបួនកំណាត់របស់ប្រទេសចិន។លោកTu Anh Xinhដែលជាអ្នកគាំទ្រក្រុម Blackpink បានសរសេរនៅលើ Facebook ថា “ខ្ញុំបានទិញសំបុត្រចំនួនពីររួចហើយ ដើម្បីទៅចូលរួមការប្រគំតន្រ្តី K-pop Blackpink ។ បន្ទាប់មកឃើញមានផែនទីអណ្តាតគោខ្ញុំក៏ឈប់ចង់ទៅមើលវិញ។ ខ្ញុំក៍ជាអ្នកស្នេហាជាតិដែរ” ។

ក្រុមចម្រៀងនារី K-pop Blackpink ដ៏ល្បីល្បាញលើពិភពលោកគ្រោងនឹងទៅសម្តែងនៅប្រទេសវៀតណាមជាលើកដំបូងចាប់ពីថ្ងៃទី ២៩ ដល់ថ្ងៃទី ៣០ ខែកក្កដា ដោយទទួលបានអាជ្ញាប័ណ្ណពីរដ្ឋាភិបាលវៀតណាមដែលស្នើសុំឱ្យអ្នករៀបចំគោរពតាមបទប្បញ្ញត្តិរបស់រដ្ឋាភិបាលវៀតណាម៕

ប្រភព៖ C N A ថ្ងៃទី ៧ ខែ កក្កដា ឆ្នាំ ២០២៣

Share

ព័ត៌មានទាក់ទង

Image