en     km
en     km

ក្រសួងសុខាភិបាលស្នើឱ្យទប់ស្កាត់ការផ្សព្វផ្សាយផលិតផលជំនួយផ្លូវភេទយ៉ាងអនាធិតេយ្យ

Share

ភ្នំពេញ៖ ដោយមានពិនិត្យឃើញការផ្សព្វផ្សាយលើបណ្ដាណសង្គមនានាយ៉ាងអនាធិតេយ្យនូវផលិតផលជំនួយអារម្មណ៍នារី និងផលិតផលជំនួយផ្លូវភេទបុរស ក្រសួងសុខាភិបាល បានស្នើឱ្យក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ ទប់ស្កាត់ ការផ្សព្វផ្សាយតាមប្រព័ន្ធអនឡាញយ៉ាងអនាធិបតេយ្យទាំងនោះ។


នេះបើតាមការបញ្ជាក់របស់ក្រសួងសុខាភិបាលកាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣។ ក្រសួងបន្ថែមថាផលិតផលទាំងនេះ ក្រសួងមិនបានអនុញ្ញាតឱ្យមានការផ្សព្វផ្សាយជាសាធារណៈនោះឡើយ។ ការស្នើឱ្យមានការសហការទប់ស្កាត់នេះ បំណងដើម្បីបង្ការកុំឱ្យកើតមានគ្រោះថ្នាក់កើតឡើងពេលប្រើប្រាស់ផលិតផលទាំងនេះ ខណៈក្រសួងសុខាភិបាលលំបាកក្នុងការស្វែងរកជនល្មើសដើម្បីមកផ្តន្ទាទោសតាមច្បាប់។


សូមជម្រាបថា អនុលោមតាមច្បាប់ស្ដីពីការគ្រប់គ្រងឱសថបានចែងថា រាល់ការចរាចរឱសថ និងផលិតផលដែលមានគុណភាពក្នុងការបង្ការ ឬព្យាបាលជំងឺគ្រប់ប្រភេទក្នុងប្រទេសកម្ពុជា ត្រូវមានលិខិតទិដ្ឋការ ឬបញ្ជីការពីក្រសួងសុខាភិបាល៕

Share

ព័ត៌មានទាក់ទង

Image