en     km
en     km

អ្នកវិភាគ​ថា​មិន​គាំទ្រ​ការ​ជេរ​ប្រមាថ​គ្នា​ តែបើ​ការ​រិះគន់​ដើម្បី​ស្ថាបនា​ គឺជា​រឿង​ល្អ​

Share

cover-HS on-28.12.15
​សម្ដេច​ ហ៊ុន​ សែន​ បាន​ថ្លែង​សារ​ព្រមាន​មួយ​ដល់​ អ្នក​ដែល​បញ្ចេញ​ យោបល់​លើ​បណ្ដាញ​ សង្គម​របស់​លោក​ ថា​ប្រើប្រាស់​ពាក្យ​ពេ​ជន៍​ឱ្យ​បាន​សមរម្យ​ និង​ត្រូវ​ប្រធានបទ​ បើ​មិន​ដូច​ច្នេះ​ លោក​ចំណាយពេល​មិន​ដល់​ ៧​ ម៉ោង​ទេ​ លោក​នឹង​រកមុខ​បុគ្គល​នោះ​ឃើញ​មិន​ខាន​។​

ពាក់ព័ន្ធ​ពី​ការ​ថ្លែង​សារ​របស់​ សម្ដេច​ ហ៊ុន​ សែន​ នេះ​ដែរ​ អ្នកវិភាគ​ថា​ ក្នុង​នាម​សម្ដេច​ ហ៊ុន​ សែន​ ជា​នាយក​រដ្ឋមន្ដ្រី​ មិន​គួរ​យក​រឿង​ Facebook​ មក​គំរាម​ដល់​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ដូច្នេះ​ទេ​។​

អ្នកវិភាគ​លើក​ឡើង​ថា​ ខ្លួន​មិន​គាំទ្រ​ការ​ជេរ​ប្រមាថ​ តិះដៀល​ គ្នា​តាម​បណ្ដាញ​សង្គម​ Facebook​ នោះ​ទេ​ ព្រោះ​វា​ជា​រូបភាព​មិនល្អ​។​

លោក​ មាស​ នី
លោក​ មាស​ នី

អ្នក​ស្រាវជ្រាវ​ពីរ​ការ​អភិវឌ្ឍ​សង្គម​ លោក​ មាស​ នី​ បាន​មាន​ប្រសាសន៍​ជាមួយ​វិទ្យុ​ស្ដ្រី​ FM​ 102​ នៃ​ WMC​ នៅ​ថ្ងៃ​ម្សិលមិញ​ថា​ លោក​មិន​គាំទ្រ​ ឬ​ជំរុញ​ឱ្យ​មានការ​ប្រើ​ពាក្យ​ជេរ​ប្រមាថ​ មាក់ងាយ​គ្នា​នោះ​ឡើយ​។​  ប៉ុន្តែ​ទោះ​យ៉ាងនេះ​ក្ដី​ លោក​បញ្ជាក់​ថា​ សម្ដេច​ ហ៊ុន​ សែន​ ក្នុង​នាម​ជា​នាយក​រដ្ឋមន្ដ្រី​នៃ​ប្រទេស​ លោក​មិន​គួរ​យក​ករណី​ Facebook​ មក​គំរាម​ដល់​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​មួយ​នេះ​ទេ​។​

លោក​ មាស​ នី​ បន្ថែម​ដែរ​ថា​ នាយក​រដ្ឋមន្ដ្រី​គឺ​ប្រៀប​បីដូច​ជា​ឪពុក​របស់​រាស្ដ្រ​ បើសិនជា​ឪពុក​គំរាម​ដល់​កូន​របស់​ខ្លួន​បែប​នេះ​ គឺ​នឹង​ធ្វើ​ឱ្យ​រាស្ដ្រ​ មាន​អារម្មណ៍​ថា​មិន​មាន​ភាព​កក់ក្ដៅ​ ក្នុង​ការ​ប្រើប្រាស់​សិទ្ធិ​សេរីភាព​របស់​ខ្លួន​ឱ្យ​បាន​ពេញលេញ​ក្នុង​ការ​បញ្ចេញមតិ​។

លោ​កប​ន្ដែ​ម​ថា​៖«​ ខ្ញុំ​គិត​ថា​ក្នុង​នាម​គាត់​ជា​នាយក​រដ្ឋមន្ដ្រី​ គាត់​មិន​គួរ​យក​ករណី​ ហ្វេ​ស​ប៊ុ​ក​ មក​គំរាម​គេ​អ្នក​ដទៃ​ទេ​ បើ​ពី​ដើម​គាត់​មិន​ដែល​មាន​ហ្វេ​ស​ប៊ុ​ក​ លុះ​ឥឡូវ​គាត់​មាន​ គាត់​ចាប់ផ្ដើម​យក​មក​ធ្វើ​ជា​ការ​គំរាម​ ហើយ​ឥឡូវនេះ​យើង​ឮ​ស្ទើរតែ​រាល់ថ្ងៃ​ទៅ​ហើយ​ បើ​មិន​គំរាម​ក៏​បន្លាច​ បើ​មិន​បន្លាច​ទេ​ ចាប់​ដាក់​គុ​គ​។​ អ​ញ្ចឹ​ង​ហើយ​ភាសា​ទាំងអស់​ហ្នឹង​ វា​មិនមែន​ជា​សញ្ញា​មួយ​បង្ហាញ​ថា​ ឪពុក​ជា​អ្នក​ដែល​ផ្ដល់​ភាព​កក់ក្ដៅ​ឱ្យ​កូន​ប៉ុន្មាន​ទេ​»​។​

ទាក់ទិន​នឹង​ការ​ថ្លែង​សារ​របស់​សម្ដេច​ ហ៊ុន​ សែន​ នេះ​ដែរ​ លោក​ អំ​ សំអាត​ មន្ត្រី​ឃ្លាំមើល​ការ​រំលោភសិទ្ធិ​មនុស្ស​នៅ​អង្គការ​លី​កាដូ​ (LICADHO)​ ថា​ លោក​ក៏​មិន​គាំទ្រ​សម្រាប់​ពាក្យ​ជេរ​ប្រមាថ​ផ្សេងៗ​ ដូច​គ្នា​ដែរ​។​ តែ​លោក​យល់​ឃើញ​ថា​ ការ​អនុវត្ដ​ច្បាប់​សម្រាប់​គណបក្សកាន់អំណាច​ និង​ គណបក្សប្រឆាំង​គឺ​ មាន​សភាព​ខុស​គ្នា​ឆ្ងាយ​ណាស់​។

លោក​បញ្ជាក់​ថា​ ជាក់ស្ដែង​ ដូច​ជា​ការ​វាយ​តំណាងរាស្ដ្រ​មក​ពី​ គណបក្សប្រឆាំង​ពីរ​រូប​ ប៉ុន្ដែ​បើ​ ជាម​ន្ដ្រី​គ​បក្ស​កាន់​អំណាច​វិញ​មិន​ដល់​មួយ​ថ្ងៃ​ផង​ ការ​ចាប់ខ្លួន​នឹង​កើត​មាន​ឡើង​ភ្លាម​ ដូច​ជា​ការ​គំរាម​លោក​ សុខ​ ទូច​ និង​សម្ដេច​ ស​ ខេ​ង​ ជាដើម​។​

លោក អំ សំអាត
លោក អំ សំអាត

លោក​ អំ​ សំអាត​ ក៏​បាន​បន្ថែម​ដែរ​ថា​ អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ទាំងអស់​ ដែល​ បញ្ចេញមតិ​លើ​បណ្ដាញ​សង្គម​ Facebook​ របស់​សម្ដេច​ ហ៊ុន​ សែន​ គួរតែ​បញ្ចេញ​ត្រឹម​ ជា​ការ​ផ្ដល់​ព័ត៌មាន​ និង​ការ​រិះគន់​ក្នុង​ន័យ​ស្ថាបនា​ ដើម្បី​ឱ្យ​សម្ដេច​ចាត់វិធានការ​ផ្សេងៗ​ គួរតែ​ចៀសវាង​ការ​ជេរ​ប្រមាថ​ និង​តិះដៀល​ធ្ងន់ធ្ងរ​ជាដើម​។​

លោក​បន្ថែម​ថា​៖«​ខ្ញុំ​យល់​ថា​ជា​ពិត​ សមត្ថកិច្ច​ស្រុក​ខ្មែរ​ មិនមែន​អសមត្ថភាព​នោះ​ទេ​ គាត់​អាច​ធ្វើ​បាន​ ក៏​ប៉ុន្ដែ​ បើ​យើង​មើលទៅ​វា​មាន​ភាព​ខុស​គ្នា​ រវាង​ដំណើរការ​ផ្នែក​ច្បាប់​របស់​ គណបក្សកាន់អំណាច​និង​ គណបក្សប្រឆាំង​ ដូច​បានដឹង​ហើយ​ការ​វាយ​ដំណាងរាស្ដ្រ​ពីរ​នាក់​ របស់​គណបក្សប្រឆាំង​ មក​ទល់​ពេល​នេះ​ ក្រៅ​តែ​ពី​មនុស្ស​បី​នាក់​ដែល​ចេញ​មក​សារភាព​ មិន​ទាន់​ឃើញ​សមត្ថកិច្ច​ស្វែងរក​ចាប់​ជន​បង្ក​ផ្សេង​ទៀត​ ក៏​ដូច​ជា​អ្នក​ណា​ដែល​នៅ​ពីក្រោយ​ខ្នង​បាន​ទេ​ ប៉ុន្ដែ​បើ​អ្នក​រង​គ្រោះជា​គណបក្សកាន់អំណាច​វិញ​ មិន​ដល់​មួយ​ថ្ងៃ​ទេ​ជន​នោះ​នឹង​បាន​ចាប់ខ្លួន​»​។​

លោក​ អំ​ សំអាត​ បន្ថែម​ទៀត​ថា​៖​ «​យើង​ មើល​តែ​ការ​គំរាម​តាម​ រវាង​សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ លោក​ សុខ​ ទូច​ ជាមួយ​ឯកឧត្ដម​ កឹ​ម​ សុខា​ យើង​ដឹង​ហើយ​»​ ។​

សូម​ជម្រាប​ថា​ នៅ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​ កាលពី​ថ្ងៃ​ទី​២៨​ ខែធ្នូ​ សម្ដេច​ ហ៊ុន​ សែន​ ថា​ការ​លេង​ហ្វេ​ស​ប៊ុ​ករប​ស់លោក​ គឺ​ដើម្បី​ដឹង​ព័ត៌មាន​ពិត​គ្រប់​ជ្រុងជ្រោយ​ពី​គ្រប់​ភាគី​ទាំងអស់​ ពី​មន្ត្រីរាជការ​ ប្រជាពលរដ្ឋ​ និង​អ្នកប្រឆាំង​៕

Share

Image
Image
Image