ភ្នំពេញ៖ លោក ហង្ស ពុទ្ធា មន្ត្រីនាំពាក្យគណកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានឱ្យដឹងថា អ្នកសង្កេតការណ៍បោះឆ្នោតដែលត្រូវឃ្លាំមើលដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ មានចំនួនជាង ៨ ម៉ឺននាក់។ ចំណែកភ្ញៀវពិសេសគឺមាន ៦នាក់ គឺមកពីស្ថានទូតរុស្ស៊ីប្រចាំកម្ពុជាចំនួន៣នាក់ ជប៉ុន១នាក់ និងមកពីប្រទេសបារាំង២នាក់។ បើទោះបីជាកន្លងមកស្ថាប័នធ្វើការលើការបោះឆ្នោតមួយចំនួនរិះគន់ករណីសហគមន៍អន្តរជាតិមិនបានចូលរួមឃ្លាំមើលការបោះឆ្នោតក្ដី ប៉ុន្តែលោក ហង្ស ពុទ្ធា អះអាងថា ទោះបរទេសដាក់អ្នកសង្កេតការណ៍មកឬអត់ ក៏មិនប៉ះពាល់ដល់ដំណើរការនិងលទ្ធផលបោះឆ្នោតឡើយ។ ដើម្បីលម្អិតកាន់តែច្បាស់សូមនាងកញ្ញា លោក លោកស្រីអញ្ជើញស្ដាប់បទសម្ភាស រវាងលោក គីម ចាន់ចាវ ជាមួយលោក ហង្ស ពុទ្ធា ដោយមេត្រី! Interviews-Chanchav-04-07-23-Hang Puthea
Post Views: 97